មិនខុសពីប្រទេស កម្ពុជានោះទេដែល ប្រទេសវៀតណាមឯនុះវិញ កសិករក៏មានការជួបប្រទះនូវកង្វះខាតទឹក សម្រាប់ធ្វើស្រែផងដែរ សម្រាប់រដូវប្រាំង តែអ្វីដែលកសិករ វៀតណាមបានអនុវត្តន៍ គឺការដាំដំណាំដែលមិនសូវ ត្រូវការទឹកច្រើន ហើយមានតម្លៃទីផ្សារ ថ្លៃជាងស្រូវទៅវិញ។
គួរបញ្ជាក់ផងថា បើយោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៏ជនបទ វៀតណាម នៅតំបន់ តាមដងទន្លេរមេគង្គ កសិករបានកែប្រែ ទំហំដីស្រែដែលធ្លាប់ដាំស្រូវចំនួន 77,85ហិចតា មកដាំជា បន្លែនិងដំណាំចំរុះ 64,523ហិចតា និងដាំដំណាំហូបផ្លែ 12,593ហិចតា និងវារីវប្បកម្មចំនួន 768ហិចតា ។
តាមការអនុវត្តន៏ វិធីខាងលើកសិករវៀតណាម នៅតែអាចបន្តប្រើដីស្រែ បានពីរដងក្នុងមួយឆ្នាំដដែល ថែមទាំងអាចបង្កើនចំណូល ពីកសិផលដែលទទួលបានទិន្នផល និងតម្លៃល្អជាទីផ្សារស្រូវហើយអ្វីដែលគួរអោយសសើរនោះគឺ អាចសន្សំទឹក ពីប្រពន្ធស្រោចស្រពរួមរហូត ដល់ទៅ 50% ។