ជំងឺដុំពកស្បែក សត្វគោ-ក្របី

នៅបណ្ដាប្រទេសជាច្រើនទូទាំងពិភពលោក និងបណ្តាប្រទេសនៅអាស៊ាន បានប្រឈមជាមួយនិងជំងឺមួយប្រភេទ ដែលកំពុងរាតត្បាត គឺជំងឺដុំពកលើស្បែក សត្វគោ-ក្របី ដែលធ្វើឲ្យមានបញ្ហាប្រឈមបន្ថែមទៀតទៅលើវិស័យចិញ្ចឹមសត្វរបស់កសិករយើង។

ខាងក្រោមនេះ ជាពត៌មាន ពីជំងឺដុំពកស្បែកសត្វគោ-ក្របី ដែលបងប្អូនគួរស្វែងយល់៖

https://www.nationalheraldindia.com/national/now-assam-tackles-lumpy-skin-disease-in-cattle-amid-covid-19

ការរាតត្បាត

  • ឆ្នាំ២០២១ ប្រទេសតៃវ៉ាន់ និងមីយ៉ាន់មា
  • ចាប់ពីថ្ងៃ ៥ ខែតុលា ឆ្លងរាតត្បាត នៅប្រទេសវៀតណាម លើ២០កន្លែងនៃភាគខាងជើង និងភាគកណ្តាល
  • ថ្មីៗ របាយការណ៍ខែ ឧសភា ផ្ទុះនៅ ប្រទេសថៃ ១៧ ខេត្ត មាន៤ខេត្ត ជាប់ជាមួយព្រំដែនកម្ពុជាយើង
  • ប្រទេសកម្ពុជាយើង ក៏កំពុងរងគ្រោះទៅនឹងការរាតត្បាត នៃជំងឺមួយនេះផង នៅតាមបណ្តាខេត្តមួយចំនួន។

ប្រភពបង្កជំងឺ

  • វាបង្កឡើងដោយវីរុសក្នុងគ្រួសារ Poxviridae ពួកCapri poxvirus ប្រភេទ Lumpy skin disease virus
  • វាមាន DNA មានស្ថេរភាព ដែលស្រដៀងគ្នាទៅហ្នឹង មេរោគ SHEEPPOX និង GOATPOX
  • សត្វដែលងាយរងគ្រោះ នៃជំងឺនេះ គឺសត្វគោ-ក្របី

ភាពធន់របស់មេរោគ

  • មេរោគបញ្ឈប់សកម្មភាព នៅសីតុណ្ហភាព ៥៥°C ក្នុងរយៈពេល២ម៉ោង
  • នៅសីតុណ្ហភាព ៦៥°C អាចរស់បានយៈពេល៣០នាទី
  • នោក្នុងទឹករងៃ សីតុណ្ហភាព៤°C អាចរស់នៅបាន រយៈពេល៦ខែ
  • មេរោគអាចរស់នៅ ក្នុងpH ពី ៦,៦ ទៅ ៨,៦ នៅសីតុណ្ហភាព ៣៧°C
  • វាមិនធន់នឹងអាស៊ីត ឬបាសទេ ឆាប់ងាប់ ពេលត្រូវសាប៊ូ ឬសារធាតុសម្លាប់មេរោគ
https://www.iaea.org/newscenter/news/nuclear-derived-techniques-help-farmers-combat-cattle-disease-outbreaks-in-asia

ការចម្លងរបស់មេរោគ

  • វាឆ្លងតាម មូសខាំ រុយខាំ តាមរបោម (ពពួកសត្វល្អិតដែលខាំ-ទិច)
  • ឆ្លងពីសត្វឈឺទៅសត្វមិនឈឺ តាមរយៈការស៊ីចំណី/ផឹកទឹកជាមួយគ្នា
  • ឆ្លងពីមេទៅកូនតាមទឹកដោះ
  • ឆ្លងតាមការបង្កាត់ពូជ
  • ឆ្លងតាមក្រម៉សត្វដែលឈឺ
  • ឆ្លងតាមការដឹកជញ្ជូនសត្វជាមួយគ្នា
  • ឆ្លងតាមការចាក់ថ្នាំដោយប្រើម្ជុលមួយមិនដូរ

មជ្ឍដ្ឋានរស់នៅរបស់មេរោគ

  • មេរោគអាចរស់នៅ ក្នុងឈាម ទឹកមាត់ សំបោរ ទឹកភ្នែក ស្ពែម
  • វាធន់និងបរិយាកាស ជាពិសេសក្រម៉ស្ងួត វារស់នៅក្នុងដុំពកស្បែករលួយបានជាង៣៣ថ្ងៃ ក្រម៉ស្ងួត៣៥ថ្ងៃ និងនៅក្នុងស្បែកស្ងួតយ៉ាងតិច១៨ថ្ងៃ
  • ពេលមានដំបៅក្រម៉ មេរោគអាចមានវត្តមានក្នុងខ្លួនសត្វរយៈពេល២សប្តាហ៍
  • មេរោគមានរយៈពេលសំងំ រហូតដល់ ២៨ថ្ងៃ អត្រាឈឺពី ៥-៤៥% អត្រាស្លាប់តិចជាង១០%
https://onlinelibrary.wiley.com/doi/abs/10.1111/tbed.13261

រោគសញ្ញា

  • រោគសញ្ញា ក្តៅខ្លួនខ្លាំងពី ៤០-៤១°C
  • ហើមកូនកណ្តុរនៅជើងនិងស្មារអាចឲ្យពិការ(ករីណធ្ងន់ធ្ងរ)
  • អន់ចំណី បាត់បង់ការស៊ីចំណី
  • បរិមាណទឹកដោះថយចុះ
  • មានដុំពកលើស្បែករាងមូលទំហំ១-៥ស.ម(ជួនទន់ជួនរឹង)ចេញដំបូងនៅក្បាលនិងក
  • ចំនួនដុំពកលើស្បែកប្រែប្រួលពីតិចទៅច្រើនតាមស្ថានភាពជំងីពីស្រាលទៅធ្ងន់
  • ដុំពកអាចរលួយនិងដំបៅរហូតដល់ទៅ២-៣ខែ ហើយមានស្នាមរហូត
  • បើដុំពកតូចអាចរលាយទៅវិញ
  • ហៀរទឹករងៃចេញពីភ្នែកនិងច្រមុះ ហៀរទឹកមាត់ច្រើន
  • មានដំបៅមាត់ ច្រមុះ និងបបូរមាត់ក្នុង/ក្រៅ
  • មានពងដោរលើភ្លៅមុខនិងក្រោយ ហើមពិបាកដើរ
  • កើតលើគោមេមានសភាពធ្ងន់ធ្ងរ ជាពិសេសមេផើម អាចធ្វើឲ្យរលូតកូន

រោគវិនិច្ឆ័យ

  • គេធ្វើការវិភាគរកអង់ទីករនៅក្នុងសេរ៉ូម
  • ការវិភាគដោយ ធ្វើPCR

ការព្យាបាល

  • ជំងឺនេះបង្កដោយវីរុស គ្មានថ្នាំព្យាបាលឲ្យមានប្រសិទ្ធភាពទេ
  • អាចព្យាបាលបំបាត់រោគសញ្ញា ដោយប្រើថ្នាំបញ្ចុះកម្តៅ ថ្នាំប្រឆាំងការលាក ថ្នាំផ្សះ និងថ្នាំបណ្តេញសត្វល្អិត
https://focustaiwan.tw/society/202104190020

ការការពារ

  • ដើម្បីការពារសត្វគោ-ក្របី ត្រូវចាក់វ៉ាក់សាំង វ៉ាក់សាំងមានប្រសិទ្ធភាពក្រោយចាក់ ៣សប្តាហ៍
  • ត្រូវចាក់វ៉ាក់សាំងមុនពេលហ្វូងសត្វទាំងមូលឆ្លងជំងឺ
  • ត្រូវទិញសត្វគោ-ក្របី ពីកន្លែងដែលមិនឆ្លងជំងឺ
  • សត្វដែលនាំចូល ត្រូវដាក់នៅដាច់ដោយឡែក រយៈពេល ២៨ថ្ងៃ
  • ប្រើប្រាស់ថ្នាំកម្ចាត់/បណ្តេញសត្វល្អិត មូស រុយ ដង្កែ របោម ឲ្យទៀងទាត់
  • សម្អាតកន្លែងចិញ្ចឹមកុំឲ្យដក់ទឹក បោសសម្អាតលាមក សម្រាមជាប្រចាំ

ចំណាប់អារម្មណ៍

ជំងឺនេះវាមិនឆ្លងមកមនុស្សទេ វាបង្កការខាតបង់ធ្ងន់ធ្ងរដល់ផលិតកម្មសត្វគោ-ក្របី ធ្វើខូចស្បែក បញ្ហាបង្កកំណើត ការរលូត ការថយទម្ងន់ ថយបរិមាណទឹកដោះ និងករណីធ្ងន់ធ្ងរងាប់តែម្តង។ ដូច្នេះអ្នកចិញ្ចឹមត្រូវមានការប្រុងប្រយ័ត្ន និងការពារទុកជាមុន ដោយការចាក់វ៉ាក់សាំងបង្ការ។ ម្យ៉ាវិញទៀត បងប្អូនត្រូវអនុវត្តវិធានការជីវសុវត្ថិភាពនៅកន្លែងចិញ្ចឹមសត្វ ក៏ដូចជាកសិដ្ឋានឲ្យបានជាប់ជាប្រចាំ ក្នុងការចម្លងពីសត្វមួយទៅសត្វមួយ និងការពារការចម្លងពីខាងក្រៅចូលមក។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts