1.លក្ខណៈទូទៅនៃដំណាំស្ពៃបូកគោ
ស្ពៃបូកគោ (Chinese Cabbage Or Napa Cabbage)មានប្រភពនៅជិតទីក្រុងប៉េកាំង ប្រទេសចិន ។វាមានដើមកំណើត ចាប់តាំងពីសតវត្សទី១៥ នៅទន្លេ ហ្សាំងសឺ(Yangtze River)។ ស្ពៃបូកគោអាចដាំបាន៤ដងក្នុង១ឆ្នាំ
2.ការរៀបចំដី
- រៀបចំថ្នាល/ត្រេបណ្តុះ ដែលមានដីមានជីជាតិល្អ មានលាយល្បាយជីលាមកគោ ឬជីកំប៉ុស្ត និងកម្ទេចស្លឹកឈើងាប់
- រួចស្រោចទឹកឱ្យជោគ និងទុកដីហោលចោលរយៈពេល៧ថ្ងៃ
- ដីមានជីជាតិ(ដីលាយល្បាយលាមកសត្វស្ងួត ឬជីកំប៉ុស្ត)
3.ការបណ្តុះកូន
- មុនយកគ្រាប់ពូជទៅសាប ត្រូវយកគ្រាប់ពូជទៅត្រាំក្នុងទឹកក្តៅឧណ្ឌៗ រយៈពេល២៥នាទី (ជួយធ្វើឱ្យគ្រាប់ឆាប់ដុះ)
- រោយគ្រាប់ពូជនៅត្រេ ហើយរោយដីពីលើថើៗហើយស្រោចទឹក
- គ្រាប់ពូជស្ពៃបូកគោ បើបណ្តុះលើត្រេបណ្តុះ អាចប្រើគ្រាប់ពូជ ពី ៤០០ -៥០០ ក្រាម/ហិចតា
- បើយើងព្រោះវាលើដីវាលអាចប្រើគ្រាប់ពូជដល់ទៅ១ គីឡូក្រាម/ហិចតា
- ត្រូវស្រោចទឹកឱ្យបានទៀងទាត់ ព្រឹកម្តង ល្ងាចម្តង
4.ការដាំដុះ
- កូនស្ពៃក្រោយសាបរយៈពេល ២០ថ្ងៃឡើងទៅ មានស្លឹកពី ៤ ទៅ ៨ សន្លឹក យើងអាចដកយកទៅស្ទូង
- ដាំកូនស្ពៃបូកគោ ពី២៥ -៣០ សម ចន្លោះពីគុម្ភ១ទៅគុម្ភ១ និង ពីរងមួយទៅរងមួយ ចន្លោះ ៤០-៤៥សម
- បើយើងដាំនៅក្នុងគ្រិនហោស អាចប្រើពី ៧០០០០-៨០០០០កូន/ហិចតា
- មុនដកកូនស្ពៃក្តោបបូកគោមកដាំ ត្រូវស្រោចទឹកក្នុងថ្នាលឱ្យសើមបន្ថិចដើម្បីកុំអោយដកមកដាច់ឬស
- ការស្ទូងកូនគួរធ្វើឡើងនៅពេលល្ងាច ត្រជាក់ ដើម្បីកុំឱ្យអន់ដើមនៅពេលត្រូវកម្តៅថ្ងៃ

5.ការថែទាំ
- ត្រូវស្រោចទឹកឱ្យបានទៀងទាត់មួយថ្ងៃ៣ដង ព្រឹក ថ្ងៃត្រង់ និងល្ងាច ក្រោយស្ទូងបានរយៈពេល៣ថ្ងៃ
- ត្រូវឧស្សាហ៍ដកស្មៅ និងជ្រុំដី
- បើនៅរដូវភ្លៀងធ្លាក់ ត្រូវក្រោកស្រោចទឹកពីព្រលឹមឡើង ដើម្បីលាងទឹកភ្លៀងចេញ ព្រោះទឹកភ្លៀងអាចធ្វើឱ្យកូនដំណាំរលួយ
6.ការប្រមូលផល៖
- បន្ទាប់ពីស្ទូងកូនរួច កូនស្ពៃលូតលាស់រហូតដល់អាយុ២ខែ ឡើងទៅអាចប្រមូលផលបានហើយ
- ការប្រមូលផលគឺដោយដៃ ដោយកាត់ស្ពៃកំពស់២,៥ សម ពីដី
- ពេលប្រមូលផលត្រូវបកស្លឹកកំណើតចេញខ្លះដើម្បីបានស្ពៃដែលស្អាតស្រស់
- ស្ពៃបូកគោផ្តល់ទន្និផលបាន ពី ៤-៥ គីឡូក្រាម/ម៉ែត្រការ៉េ ឬពី៤០-៥០តោន/ហិចតា