របរបណ្តុះផ្សិត របស់កសិករវ័យក្មេង នៅប្រទេសវៀតណាម

យុវជនអាយុ 24 ឆ្នាំ លោក ថាន់ វ៉ាន់ធិន ដែលបានវិវត្តន៍ ខ្លួនពីកម្មករ រោងចក្រក្នុងតំបន់ ឧស្សាហ៍កម្ម មួយក្នុងខេត្តណាមដេញ មក​ជា​កសិករ បណ្តុះផ្សិត ដោយសារការងារជាកម្មករ ទទួលបានប្រាក់បៀវត្សន៍តិចតួច និង លោកគិតថាការងារជាកម្មករ វាមិន​ថិតថេរ នៅ​ពេលដែល​លោកមានវ័យ កាន់តែចាស់ទៅ។

បន្ទាប់ពីសម្រេចចិត្ត ត្រឡប់ទៅ ស្រុកកំណើតវិញ លោកតែងគិតថា នឹងចាប់ផ្តើមអាជីវកម្មមួយ ដែលអាច​ជួយ អោយ​លោកមាន ជីវភាព​​​ធូរធារបាន លោកក៏បាន​សាកល្បងចូលរៀន បណ្តុះផ្សិត រួចចាប់ផ្តើម បង្កើតកសិដ្ឋាន បណ្តុះផ្សិតផ្ទាល់ខ្លួននៅផ្ទះនៅចុងឆ្នាំ 2017 រហូតមកដល់បច្ចុប្បន្ន។

លោកបាននិយាយថា ក្នុងកំឡុងពេល 4ខែ លោកបណ្តុះបានផ្សិតប្រមាណជា 8 តោន សម្រាប់ លក់លើទីផ្សារ ទទួលបានចំណេញ 100លានដុង ( 4.329,36 ដុល្លារ) ហើយវាជាចំណូល ដែល មនុស្សជាច្រើនចង់បាន ។

ផ្សិតអំបោះ

និយាយដល់ការ ជ្រើសរើសផ្សិត លោកបានណែនាំ ជ្រើសយកការបណ្តុះផ្សិតអំបោះ មុនគេព្រោះ វាងាយស្រួល ចំណាយទុនតិច ហើយសម្ភារៈសម្រាប់បណ្តុះក៏ស្រួលរកបាន ដូចជា ចំបើង និង កំទេចឈើរ ជាដើម ។

ក្រោយពី ទទួលបានបទពិសោធន៏ និងអត្ថប្រយោជន៍ពីអាជិវកម្មនេះ លោកនិងក្រុមគ្រួសារ បាន សម្រេចវិនិយោគបន្ថែមលើ ថ្នាល​បណ្តុះ ផ្សិតចំរុះប្រមាណជា 1000ម៉ែត្រការ៉េ ដែលជារៀងរាល់ខែ ប្រមូលផលបានប្រមាណជា 3 – 4 តោន ហើយចំណេញ ប្រមាណជា 30លានដុង (1298,81 ដុល្លារ) ។

ការងារជាប្រចាំ ក្នុងការបណ្តុះផ្សិតរបស់លោក លោកបានជួយផ្តល់ការងារដល់អ្នកក្នុងស្រុក និង ស្វែងរកវិធីសាស្ត្រផ្សេងៗ ដែលជួយ អោយការបណ្តុះផ្សិត របស់លោកកាន់តែ មានប្រសិទ្ធភាព ដូចជា ការបន្ថែមជីជាតិដី និងការគ្រប់គ្រងសីតុណ្ហភាពថ្នាល អោយ​​សម​​ស្រប និងសីតុណ្ហភាព ក្នុងតំបន់ ។ លោកបន្ថែមទៀតថា ការបណ្តុះផ្សិតមិនស្រួលទេ តែបើយើងខំប្រឹងធ្វើវា នោះផល ត្រឡប់​មក​វិញ ក៏ល្អដូចគ្នា ហើយវាជាភាពរីករាយរបស់យើងផងដែរ ។

ប្រភពព័ត៍មាន

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts