វិធីដាំក្រូចថ្លុង តាមធម្មជាតិ

ក្រូចថ្លុង គឺជាដំណាំឈើហូបផ្លែម្យ៉ាង ដែលប្រជាកសិករ​ និយមដាំដុះណាស់ មិនតែប៉ុណ្ណោះ វាជាប្រភេទផ្លែឈើ ដែលសម្បូរសារធាតុ ចិញ្ចឹមច្រើន ដែលឮជួយដល់សុខភាពមនុស្សយើង។

ក្រូចថ្លុង ប្រភេទដំណាំហូបផ្លែ ដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សារពាង្គកាយមនុស្ស។

  • មានផ្ទុកសារធាតុចិញ្ចឹមខ្ពស់
  • សំបូរជាតិសរសៃ
  • ជួយក្នុងការសម្រកទំងន់
  • មានសារធាតុជួយប្រឆាំងអុកស៊ីតកម្ម
  • ជំនួយបេះដូង
  • អាចជួយប្រឆាំងនិងភាពចាស់

ការជ្រើសរើសពូជ៖

  • ជ្រើសរើសយកពូជក្រូចថ្លុង ណាដែលធន់ទៅ នឹងអាកាសធាតុ សត្វល្អិតបំផ្លាញ
  • ពូជក្រូច ដែលប្រជាកសិករ យើងនិយមដាំ
  • ជ្រើសរើសពូជ ដែលផ្តល់ផលលឿន និងពេញនិយម សម្រាប់ពីផ្សារ
  • ជ្រើសរើស យកដើមត្រង់ល្អ ថ្លោសល្អ មិនមានជម្ងឺ សត្វល្អិតបំផ្លាញ
  • ដើមដែលធន់ទ្រាំអាកាសធាតុ និងផ្តល់ផលបានលឿន

ការរៀបចំនិងដាំដុះ៖

  • ភ្ចួរដី២ទៅ៣ រាស់ដីឲ្យស្អាត រើសសម្អាតស្មៅចេញ
  • ហាលដី ចោល៥ថ្ងៃមុនដាំដើម្បីសម្លាប់មេរោគ
  • ដាំចន្លោះពី គុម្ព១ទៅគុម្ព១ ចន្លោះ ៥ម៉ត្រX៥ម៉ត្រ
  • កាប់រណ្តៅទំហំ ៥តឹក X ៥តឹក ជម្រៅ ៥តឹក
  • ដាក់ជីកំប៉ុស្ត ច្របល់បាតរណ្តៅ ដើម្បីផ្តល់ជីជាតិ ធ្វើឲ្យដីធូរ
  • យកចំបើង ឬស្លឹកឈើងាប់ៗ គ្រប់ពីជុំវិញគល់ ដើម្បីរក្សាសំណើម

ការថែទាំ៖

  • ក្រោយពីដាំក្រូចថ្លុងបាន ២-៣ខែ ត្រូវបោចសម្អាតស្មៅ
  • ដាក់ជីបំប៉ន រៀងរាល់៣ខែម្តង ប្រើជី១៥-១៥-១៥
  • ដាក់ជី ៥០ក្រាម ក្នុង១គុម្ព គំលាត១តឹកពីគល់ក្រូច
  • លុបដីជុំវិញគល់ យកស្លឹកឈើងាប់ ឬរុក្ខជាតិងាប់ស្រស់ គ្របជុំវិញគល់ ដើម្បីរក្សាសំណើមបានល្អ បន្សាំទៅនឹង ការប្រែប្រួលអាកាសធាតុ

ដើម្បីបង្កើនជីជាតិដល់ដី ធ្វើឲ្យដីធូរបង្កើនសត្វល្អិតមានប្រយោជន៍ ជម្រុញការលូតលាស់គួរតែ៖

  • ដំដំណាំគម្របដី ដូចជា សណ្តែកដី ដែលមិនប៉ះពាល់ដល់ឬសក្រូចថ្លុង
  • យកសារធាតុពុកផុយ យកមកគ្របគល់ក្រូចដើម្បីរក្សាសំណើម
  • ធ្វើស្មៅជាប្រចាំ តែកុំឲ្យប៉ះពាល់ដល់ឬសក្រូច ប្រមូលស្មៅនោះ ស្លឹកក្រូចក្បែលគល់
  • ដាក់ជីកំប៉ុស្ត ជីអាច់ជន្លេន កំទេចកំទីស្លឹករុក្ខជាតិពុកផុយ

ការគ្រប់គ្រងទឹកចំពោះដំាំដំណាំក្រូចថ្លុង៖

  • ប្រព័ន្ធដំណក់ទឹក៖ វាមានប្រសិទ្ធភាព សន្សំសំចៃទឹក ផ្តល់បរិមាណទឹកទៀងទាត់និងគ្រប់គ្រាន់ កាត់បន្ថយរំហួត រក្សាសំណើមជុំវិញគល់ក្រូចថ្លុងបានល្អ និងមិនហូរចេញក្រៅ
  • បន្ថែមជីសរីរាង្គ៖ ស្លឹកឈើ កាកសំណល់ផ្ទះបាយ ចំបើង កាកសំណល់សត្វ

ការប្រមូលផល៖

  • ចំការក្រូចថ្លុងដែលដាំដោយកូន អាចចាប់ផ្តើម ប្រមូលផល ពេលដើម អាយុបានប្រមាណ៣-៤ឆ្នាំបន្ទាប់ពីពេលដាំ
  • ផ្លែក្រូចពេលទុំ សម្បកផ្លែប្រែពណ៌បៃតង ទៅជាបៃតងភ្លឺរលោង លឿងឬលឿងទុំ
  • ក្រូចថ្លុងអាចរក្សាទុកបានក្នុងចន្លោះ ២០ថ្ងៃប្រសិនបើសីតុណ្ហភាពសមស្រប ២៧ºC
  • ក្រូចថ្លុងមធ្យម ទិន្នផល២០-៣០តោន/ហិចតា ឬចំនួន៣០០-៤០០ផ្លែ/ដើម

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts