វិធីធ្វើជ្រក់ សណ្តែកបណ្តុះ ឲ្យមាន រស់ជាតិ​ឈ្ងុយឆ្ងាញ់

+គ្រឿងផ្សំ ៖ -សណ្តែកបណ្តុះ​ ​៥០០​ក្រាម -ទឹកខ្មេះ ​២៥០​ក្រាម -ស្ករស ១៥០​ក្រាម -ទឹក​ ៥០០​មី​លី​លីត្រ -អំបិល កន្លះស្លាបព្រាបាយ -ខ្ទឹមស​ ៥​គ្រាប់ -ម្ទេស​ក្រហម​ ២​គ្រាប់​។

+របៀប​ធ្វើ ៖ -​ដំបូង​អ្នក​ត្រូវ​តែ​យក​ទឹក​ខ្មេះ ស្ករ​ អំបិលនិង​ទឹក ​យក​វា​ទៅ​ដាំ​​ឲ្យ​ពុះ​ជាមួយគ្នា ហើយ​ទុក​វាឲ្យ​ត្រជាក់​ -​បន្ទាប់​មក​អ្នក​អាច​យក ​សណ្តែកបណ្តុះ​ទាំងនោះ ​មក​បេះ​ចុង​វា​ចេញ – ​ក្រោយពេល​ដែល​បេះ​រួច អ្នក​អាច​យក​វា​ទៅ​ត្រាំ ​ក្នុង​ទឹក​ក្តៅ​ចំនួន​ មួយ​នាទី​ទើប​ស្រង់​វា​ចេញ -​ក្រោយពេល ​ដែល​អ្នក​ស្រង់​វា​ចេញ​រួច ត្រូវ​តែ​យក​វា​ទៅ​ ត្រាំ​ក្នុង​ទឹក​ត្រជាក់​ភ្លាម -​បន្ទាប់មកទៀត ​ចាក់​សណ្តែកបណ្តុះ​ ចូលទៅ​ក្នុង​ប្រអប់​មួយ រួច​ទើប​ដាក់​ខ្ទឹមស ​ដែល​ចិញ្រ្ចាំរួច រួម​ជាមួយ ​ម្ទេស​គ្រាប់​ដែល​ចិត​រួច ​ចូលទៅ​ក្នុង​នោះ -​ចុងក្រោយ​អ្នក ​អាច​ចាក់​ទឹកខ្មេះ​ដែល​អ្នក ​ដាំ​តាំងពីដើម​រួច​ចូលទៅក្នុង​ សណ្តែកបណ្តុះ​នោះ​ជា​ការ​ស្រេច ហើយ​អ្នក​អាច​យក ​វា​ទៅដាក់ចូល​ក្នុង ​ទូរ​ទឹកកក​ជាការស្រេច។

ប្រភពព័ត៍មាន

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts