ដើម សាឡាក់ ឫរកាំ
សាឡាក់ ឫរកាំ ជាផ្លែឈើទំហំប៉ុនផ្លែក្រូចឆ្នា មានសំបករាងស្រការដូច ស្រការពស់ និងសាច់ពណ៍ស រឺលឿងស្រាល មានរស់ជាតិផ្អែម និងជូរអែម ដែលនិយមទទួលទាន និងមានលក់ស្ទើរគ្រប់ទីកន្លែង ដូចជាតូបលក់ផ្លែឈើ ហាងលក់ផ្លែឈើ ផ្សារត្រី និងផ្សារទំនើប មានឈ្មោះផ្លូវការ Salacca Zalacca ដែលដើមរបស់វាស្ថិតក្នុងអំបូរ ត្នោត មានកំពស់រហូតដល់ ៦ ម៉ែត្រ និងអង្កត់ផ្ចិតដើម ១៥សង់ទីម៉ែត្រ ស្លឹកអាចលូតបានប្រវែង ២ ទៅ ៤ម៉ែត្រ វាត្រូវបានគេដឹងថា មានប្រមាណជា ៣០ប្រភេទ ហើយដើម សាឡាក់ ឫរកាំ គឺត្រូវបានសន្មត់ថា មានដើមកំណើត នៅប្រទេស ឥណ្ឌូនេស៊ី ។
សាឡាក់ ឫរកាំ ជាដំណាំស្ថិតនៅក្នុងតំបន់ត្រូពិច វាត្រូវការសីតុណ្ហភាព ពី២២ ទៅ ៣០អង្សារ ប៉ុន្តែវាក៏អាចលូតលាស់បានល្អផងដែរ នៅក្នុងបរិយាកាស ដែលមានសីតុណ្ហភាព ពី ១២ ទៅ ៣៦ អង្សារ រីឯសំណើមគឺត្រូវការច្រើន បើគិតពីកម្រិតកំពស់ទឹកភ្លៀងគឺ ចន្លោះពី ២០០ មីលីម៉ែត្រ ទៅ ៤០០ មីលីម៉ែត្រ ក្នុងមួយខែ ហើយសមាភាព PH ក្នុងដី ចន្លោះពី ៦ ទៅ ៧ ហើយត្រូវដាំ នៅតំបន់ដែលមាន នីវ៉ូទឹកសមុទ្រ ក្រោម ៩០០ ម៉ែត្រ បើទីខ្ពស់ អាចមិនមានផ្លែ រឺផ្លែមិនល្អ ។