ការដាំដុះ ក្រូចសើច

ក្រូចសើចជាដំណាំ ដែលប្រជាជនខ្មែរយើង ភាគច្រើននិយមដាំ នៅតាមផ្ទះតិចតួច សម្រាប់បរិភោគក្នុងគ្រួសារ។ ក្រូចសើចមិនត្រឹមតែ អាច​បរិភោគ​បានប៉ុណ្ណោះទេ តែទាំងស្លឹក និងផ្លែសុទ្ធតែជារបស់មានប្រយោជន៍ អាចច្នៃជា ធ្វើជាគ្រឿងសម្អាង បានថែមទៀតផង។

ម៉្យាងវិញទៀត វាមានផ្ទុកនៅ Polyphenols ដែលអាចជួយការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង, ជំងឺមហារីក, ជំងឺទឹកនោមផ្អែម និង​ជំងឺ​ចុះ​ខ្សោយដទៃទៀត។

ផ្លែក្រូចសើច ធ្វើអោយប្រសើរឡើងនូវសុខភាពមាត់, បន្សាបជាតិពុលក្នុងឈាម, ថែរក្សាប្រព័ន្ធរំលាយអាហារ, ថ្នាំសំលាប់សត្វល្អិត, ថែរក្សា​ស្បែក, កាត់បន្ថយការរលាក, កាត់បន្ថយស្ត្រេស, ជំរុញភាពស៊ាំ, ថែទាំសក់។

អ្នកទាំងអស់គ្នា ចង់ដឹងថា តើបច្ចេកទេសដាំដុះ ក្រូចសើចអនុវត្តដូចម្តេច?

អត្ថបទខាងក្រោម នឹងបង្ហាញលោកអ្នកពីវិធីសាស្រ្តដាំដុះ ថែទាំ រហូតដល់ប្រមូលផល….

លក្ខណៈទូទៅរបស់ក្រូចសើច

  • ក្រូចសើច វាជារុក្ខជាតិតូចមធ្យម កំពស់ ១០ម មានត្រួយពណ៌បៃតងមានបន្លាតូចៗស្រួចវែង
  • ស្លឹករបស់វា រាងពងក្រពើ មូលទ្រវែង ឬស្រួចចុង ស្លឹកពេញលេញឬ គែមមានរឹម ឆកចូលបន្តិចៗ ចុងស្លឹកជួនកាល​ទាល​មូល​ ទង​ស្លឹក​មាន​ស្លាប​លាត​ទៅខាង
  • ផ្កាតូចៗ ត្របកក្រាស់ ពណ៌សជាកញ្ចុំទងខ្លី
  • ផ្លែស្ទើរគ្មានទង សំបកក្រាស់ជ្រួញ កំពិកកំពក ពណ៌បៃតងចាស់ មានក្រពេញច្រើន
  • សាច់ផ្លែពណ៌បៃតងខ្ចី គ្រាប់រាងដូចតំណក់ទឹក
  • វាជារុក្ខជាតិដុះខ្លួនឯង ឬ គេដាំនៅតំបន់ដី ទួលមិនលិចទឹក
  • គេប្រើស្លឹក ផ្លែ និងឬស ប្រើស្រស់ ឬស្ងួតសំងួតនៅកំដៅ ៤០ ទៅ៥០អង្សារ
  • ផ្លែក្រូចសើច មានរសជាតិ ជូរ ហាង
  • រុក្ខជាតិនេះ មានសារជាតិប្រេងក្រអូប ពិសេសនៅស្លឹក និងសំបកផ្លែ
  • ក្រៅពីនេះ គេឃើញមាន​ Counarins & œ-tocopherol

ការជ្រើសរើសពូជ

ត្រូវជ្រើសរើសពូជ ដែលមានប្រភពច្បាស់លាស់ ពូជមានសុខភាពល្អ និងរឹងមាំ អាចទៅរកទិញពូជ បាននៅតាមកសិដ្ឋាន លក់ឈើនានា រឺក៏អាចបណ្តុះគ្រាប់ពូជដោយខ្លួនឯង

ការបណ្តុះកូនក្រូចសើចពីគ្រាប់

  • យកគ្រាប់ក្រូចសើច មកលាងហើយ ហាលអោយស្ងួត
  • បន្ទាប់មកយកវា ទៅដាំក្នុងថង់ ដែលមានលាយ ជាមួយដីនឹងលាមកសត្វ
  • ពេលដែលមានពន្លក ដុះចេញមក ប្រមាណ 3-4 ស្លឹក
  • ត្រូវយកវាមកដាំក្នុងថង់ ចាំទំរាំតែដើមដុះរាងរឹងមាំ
  • យកវាមកដាំក្នុង ផើងម្តងទៀត ដែលមានលាយជាមួយដី នឹងលាមកសត្វ នឹងជីកំប៉ុស
  • ស្រោចទឹកជារៀងរាល់ព្រឹក
  • ហើយដាក់អោយត្រូវ កំដៅព្រះអាទិត្យ អោយបាន ៨ម៉ោងក្នុងមួយថ្ងៃ

ការរៀបចំដី

  • ដីស្រែស្រទាប់លើ ៧០%
  • អង្កាមដុតរោលៗ កុំឲ្យខ្លោចប្រមាណ ១០%
  • ស្លឹកឈើ ឬស្លឹកដំឡូង ឬដើមសណ្តែកបាយក្រៀមចិញ្ច្រាំឲ្យខ្លីៗប្រមាណ ១០%
  • ដាក់ជីលាមកប្រចៀវ ១គីឡូក្រាម ក្នុងមួយគុម្ព ចុងក្រោយត្រូវលាយ ល្បាយខាងលើឲ្យសព្វ

ការដាំដុះ

  • ដាក់ដាំកូនត្រូវឲ្យដី នៅត្រឹមគល់របស់វា
  • ពេលដាំរួច ត្រូវយកកំប្លោក មកគ្រប់ឲ្យពេញផ្ទៃខាងលើ
  • ពេលដាក់កូនដាំ គួរយកឈើដោត ហើយចងដើម វាឲ្យណែនល្មម
  • គួរយកស្បៃក៏បាន មកចងបាំងកំដៅថ្ងៃ

ការដាក់ជីបំប៉ន

  • ក្រោយពីដាក់ដី ដែលលាយជាមួយ និងជីធម្មជាតិរួចហើយ ត្រូវស្រោចទឹកថ្មាំសំលាប់មេរោគមុនសិន
  • ត្រូវរៀបចំប្រព័ន្ធឲ្យទឹក ឲ្យបានគ្រប់គ្រាន់គ្រប់រណ្ដៅ
  • រយះពេល១ ខែដំបូង មិនចាំបាច់ឲ្យជីវាទេ គ្រាន់តែស្រោចទឹកវា ២ ដងក្នុង១ថ្ងៃ
  • ដាក់ជីក្នុងរយះខែ ទី.២.៣.៤ គួរដាក់ជី លេខ.១៦.៨.៨ ដើម្បីជំនួយដើម
  • គួរធ្វើចន្លោះគ្នា ចន្លោះប្រមាណ ២០ថ្ងៃ ទៅ ២៥ ថ្ងៃម្ដង បរិមាណឲ្យជី គឺជី១ក្ដាប់ដៃលាយទឹក ៤ ផ្តិលស្រោច ដើមក្រូចសើច ៤ ដើម
  • ដាក់ជីក្នុងខែទី ៥ និងទី៦ ប្រើជី.១៦.៨.៨ ដដែល បរិមាណឲ្យជី ១ក្ដាប់ដៃ លាយទឹក២ ផ្តិលស្រោចក្រូចសើច ២ដើម
  • ដាក់ជីក្នុងខែទី ៧ ដាក់ជីលេខ ១៦.៨.៨.បរិមាណឲ្យជី.ជី១ក្ដាប់ដៃលាយទឹក ១ ផ្តិលប្រើស្រោចដើមក្រូចសើច ១ ដើម
  • ក្រោពីក្រូចសើច ចាប់ផ្ដើចេញផ្កា ចេញក្ដិប នៅក្នុង ខែទី ៩ ដល់ចុងខែទី ១០ ត្រូវដាក់ជី១៥.១៥.១៥ ដើម្បីជំនួយឲ្យវា ជាប់ផ្កាជាប់ផ្លែច្រើន បរិមាណប្រើជី១ក្ដាប់ដៃ លាយទឹក១ផ្តិល ប្រើស្រោចដើមក្រូចសើច ១ដើម

ការប្រមូលផល

ក្រោយពេលដាំប្រមាណពី ៨ ខែ ទៅ ជិត ១ ឆ្នាំ គឺអាចប្រមូលផលបានហើយ ប្រមូលផលជាពិសេស នៅរដូរប្រាំង បេះផ្លែចាស់មិនទាន់ ទុំ។

អត្ថបទនេះ នឹងជួយអ្នកទាំងអស់គ្នា ក្នុងដាំដុះ ដំណាំក្រូចសើច បានដោយខ្លួនឯង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជា សម្រាប់​លោក​អ្នក ដែល​មាន​បំណង ចង់ដាំដុះ សម្រាប់លក្ខណៈអាជីវកម្មក៍អាចអនុវត្តបាន។

សូមអរគុណ ចំពោះការ Like  សូមជួយ Share  ចែករំលែក អត្ថបទនេះបន្ត ដើម្បីគាំទ្រ គេហទំព័រ Farmer DNA របស់យើង

ប្រសិនបើលោកអ្នក មានចំងល់ ឬចង់ដឹងពីព័ត៌មានបន្ថែម ឬបច្ចេកទេស ល្អៗ ថ្មីៗ សូមខមិនខាងក្រោម យើងខ្ញុំនិងស្វែងរកចំណេះដឹងល្អៗ ថ្មីៗ ពាក់ព័ន្ធ នឹងវិស័យកសិម្ម មកចែកជូនអ្នកទាំងអស់គ្នាបន្តទៀត!

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts