ការដំាដុះដំណាំ ទៀបបារាំង

ទៀប​បារាំង​​​ គឺជាផ្លែឈើហូបផ្លែ មានរស់ជាតិជូរអែម​ ដែលប្រជាជនខ្មែរទូទៅនិយមបរិភោគ​​ស្រស់​ រឺក្រឡុកជាមួយផ្លែឈើដទៃទៀត​​​ បរិភោគ ជាទឹកក្រឡុក វាក្រៅពីមានរស់ជាតិឆ្ងាញ់​ ក៏សម្បូរ​វីតាមីន គឺ​នៅ​អាច​ជួយ​កែខៃ និង​ការពារ​យើង​ពី​ជំងឺ​កាច​​ សាហាវ​ជាច្រើន​ថែម​ទៀត ។​ ប៉ុន្តែដើបទៀបបារាំង​ មិនសូវនិយមដាំប៉ុន្មានទេប់ប្រៀបធៀបនិងដំណាំហូបផ្លែផ្សេងទៀត ។​ ការដាំដុះដើមទៀបបារាំងភាគច្រើន ជាលក្ខណះ​តាមផ្ទះ រឺជាដំណាំហូបផ្លៃបន្ទាប់បន្សំ​ ដូច្នេះអត្ថបទនេះ​ យើងលើយកការដាំដុះទៀបបារាំង មកបង្ហាញដើម្បី ជាជំនួយស្មារតីក៏ដូចជា លើកទឹក ចិត្តអោយប្រិយមិត្ត ដាំដុះអោយបានច្រើន និងចូលរួមលើកស្ទួយ ការដាំដុះអោយត្រឹមត្រូវ និងហូបដំណាំក្នុងស្រុក ជៀសជាងការនាំ​ចូលពី​បរទេស។

ការជ្រើសរើស ពូជទៀបបារាំង ត្រូវជ្រើសរើស

ទៀបបារាំងយើងអាច បណ្តុះ​រឺអាចទិញកូន ដែលគេបណ្តុះស្រាប់ក៏បាន​ តែយើងគួរជ្រើសរើសពូជ ដែលមានផ្លែច្រើន ពូជដែលមានផ្លែធំ មាន គ្រាប់តិច ទំហំផ្លែថ្លោះល្អ ពូជធន់ទ្រាំ ជម្ងឺ និងសត្វល្អិត និងដើមមេដែលលូតលាស់ល្អ

ករណីដែលប្រិយមិត្តចង់ បណ្តុះកូនទៀបបារាំងដោយខ្លួនឯង គឺត្រូវ អនុវត្តន៍ជំហាន ក្នុងការរៀបចំបណ្តុះ ដូចខាងក្រោម ដើម្បីទទួលបានកូន ទៀបបារាំងដែលមាន សុខភាពល្អ យកទៅដាំដុះ

  • ប្រើថង់ប្លាស្ទិចអង្កត់ផ្ចិត ២០ស.ម សម្រាប់ច្រកបណ្តុះ
  • ល្បាយដី ប្រើដីកណ្តេង ១ភាគ ជីកំបុស្ត១ភាគ ច្របល់ចូលគ្នាឲ្យសព្វ
  • ច្រកល្បាយចូលថង់បង្ហាប់ ឲ្យបានកម្ពស់២០ស.ម
  • ក្រោយពេលយកគ្រាប់មកពីផ្លែ ត្រូវលាងទឹកឲ្យរួចហាលថ្ងៃ
  • យកគ្រាប់ទាបបារាំង ទៅស៊កនៅក្នុងដីខ្សាច់ ដើម្បីឲ្យសំបកមានសំណើម
  • ប្រើ axit sunfuric ឬត្រាំទឹកក្តៅអ៊ុន កម្រិត៥៥-៦០ºC ទុករយៈពេល១៥-២០នាទី
  • បណ្តុះគ្រាប់ពី១ទៅ១ ចន្លោះ៣-៥ស.ម ជម្រៅ១ស.ម
  • ស្រោចទឹកជាប្រចាំឲ្យមានសំណើម
  • នៅរដូវក្តៅ ទាបបារាំងមិនសូវលូតលាស់ ដោយសារអាកាសធាតុក្តៅ ធ្វើឲ្យជ្រុះស្លឹក ប៉ុន្តែមិនងាប់ទេ
  • វាចាញ់ទឹក ដូច្នេះត្រូវដាក់នៅទីទួល ឬលើកដីឲ្យខ្ពស់ផុតទឹក
  • គ្រាប់អាចចេញពន្លក ក្រោយ១៥-៣០ថ្ងៃ បន្ទាប់ពីបណ្តុះ
????????????????????????????????????

ពេលបណ្តុះបាន កូនទៀបបារាំងរួចហើយ រឺពេលទិញកូនទៀបបារាំង ពីអ្នកបណ្តុះហើយ ការដាំដុះត្រូវ អនុវត្តន៍ដូចខាងក្រោម៖

  • ភ្ជួរដីឲ្យជ្រៅ រាស់ឲ្យបានស្អាតល្អ
  • កាប់រណ្តៅទំហំ ០,៥ម X ០,៥ម X ០,៥ម គម្លាតរណ្តៅនីមួយៗ ៤-៧ម៉ែត្រ
  • លាយដីជាមួយ ជីលាមកសត្វ ជីកំប៉ុស្ត និងកម្ទេចកម្ទីរុក្ខជាតិ សម្រាប់ទ្រាប់បាតរណ្តៅ
  • គួរដាំនៅរដូវវស្សា ដើម្បីកាត់បន្ថយការស្រោចទឹក
  • មុនដាំ១ខែ ត្រូវបង្អត់ទឹកកូនពូជ ដាក់កូនពូជឲ្យហាលថ្ងៃ ដោយស្រោចទឹក ៥ថ្ងៃម្តង
  • មុនដាំពិតប្រាកដ ត្រូវបង្អត់ទឹក រហូតដល់ដីក្នុងថង់ស្ងួត
  • រណ្តៅដែលបានត្រៀមរួច ត្រូវលប់ដីវិញ ដោយយកជីមកលាយជាមួយដីរណ្តៅ ហើយកាយក្រលុកកណ្តាល
  • មុនដាំ២ម៉ោង ត្រូវស្រោចទឹករណ្តៅឲ្យជោគ
  • ដាំ១ដើម ក្នុង១រណ្តៅ
  • រើសកូនដំណាំដែលមានដើមធំល្អ
  • យកកូនកាំបិតមុត វះថង់កូនពូជចេញ ថ្នមៗកុំឲ្យបែកដី
  • ដាក់ដាំកូនពូជ ឲ្យស្មើត្រឹមមាត់រណ្តៅ រួចលប់ដីត្រឹមគល់
  • ជីករន្ធ បោះបង្គោក ដើម្បីការពារកូនពូជ ពីខ្យល់បោកបកើដើម
  • យកចំបើងគ្របគល់ រួចស្រោចទឹក

ការថែទាំក្រោយដាំ

  • ដាក់ជីលាមកសត្វ ជីកំប៉ុស្ត ជីសរីរាង្គ ក្នុងរណ្តៅមុនពេលដាំ ជម្រុញការលូតលាស់
  • ដាក់ជីលាមកសត្វ ជីកំប៉ុស្ត ជីសរីរាង្គ កើនឡើងជាប្រចាំឆ្នាំ ដើម្បីបង្កើនជីជាតិដី
  • ដាក់ជី ១៥-១៥-១៥ ចំនួន ០,៥គ.ក្រ/ដើម ដាក់៣ដងក្នុង១ឆ្នាំ ជម្រុញការលូតលាស់
  • ដាក់ជី៨-២៤-២៤ ចំនួន ២-៤គ.ក្រ/ដើម សម្រាប់រយៈពេល១ឆ្នាំ ជំនួយពេលចេញផ្កា
  • ដាក់ជី១៣-១៣-២១ ចំនួន ២-៤គ.ក្រ/ដើម សម្រាប់រយៈពេល១ឆ្នាំ ជំនួយពេលចេញផ្កា
  • បន្ថែមកម្ទេចកម្ទីពុកផុយ កាយច្របល់ កប់ក្នុងដី និងរក្សាជន្លេនទ្រកឲ្យសម្បូរ ដើម្បីធ្វើឲ្យដីធូរ
  • ប្រើជីប៉ូតាស្យូម(Kali) ចំនួន ៣០-៥០ក្រាម/ដើម នៅពេលដើមអាយុ ៣ឆ្នាំឡើងទៅ ដើម្បីឲ្យផ្លែមានរសជាតិឆ្ងាញ់
  • សម្អាតស្មៅ ពូនគល់ជាប្រចាំ
  • កាត់បន្ថយជម្រកសត្វចង្រៃ
  • កាត់បន្ថយការរំខានដក់ដំណាំ
  • កាត់មែកចាស់ៗ មែកតូចៗ ខ្នែងចេញ
  • ពេលដាំដំបូង ត្រូវស្រោចទឹក ដើម្បីរក្សាសំណើម
  • នៅរដូវក្តៅហើយស្ងួត ស្រោចទឹក ១ដង ទៅ២ដង ក្នុង១សប្តាហ៍
  • តាក់តែងមែកចាស់ៗ ដើម្បីឲ្យដើមស្រលះល្អ មានពន្លឺចេញចូលគ្រប់គ្រាន់ ដើម្បីកាត់បន្ថយសត្វចង្រៃ

សត្វល្អិត និងជម្ងឺ

  • ចៃម្សៅ៖ វាប៊ឺតជញ្ជក់រុក្ខរស មែកតូចៗ ស្លឹក ផ្កា ផ្លែ។ វាធ្វើឲ្យផ្លែ ខូចរូបរាង ថយគុណភាព ។
  • ដង្កូវចោះផ្លែ៖ មេពេញវ័យពងដាក់លើផ្លែ ហើយញាស់ជាកូន វាស៊ីបំផ្លាញខាងក្នុងផ្លែ បង្កើតជារន្ធនៅលើផ្លែ។
  • រុយចោះផ្លែ៖ កូនដង្កូវ ចោះចូលក្នុងផ្លែចាស់ៗ ហើយស៊ីបំផ្លាញសាច់។ ផ្លែដែលវាស៊ី ប្រែជាស្វិត ខូចរូបរាង រលួយ និងជ្រុះធ្លាក់។
  • ស្កែល៖ កូនតូចវាចាក់បញ្ចូលមាត់ ទៅក្នុងកោសិការរុក្ខជាតិ ឲ្យវាជ្រុះស្លឹក ហើយមែកមានលក្ខណៈស្ងួត

វិធានការណ៍

  • ភ្ជួររាស់ដីហាលថ្ងៃ ដើម្បីសម្លាប់ពងដង្កូវ
  • យកសរីរាង្គដែលរងការបំផ្លាញ ទៅកប់ឬដុតចោល
  • ប្រើអន្ទាក់ស្អិត ឬអន្ទាក់ភ្លើង ដើម្បីចាប់សត្វពេញវ័យ កម្ទេចចោល
  • ប្រើវិធានការណ៍ជីវសាស្រ្ត ពពួកបារ៉ាស៊ីត ដូចជាអណ្តើកមាស
  • បាញ់ថ្នាំពុលកសិកម្ម Endosulfan ០,០៧% ឬ Malathion 0,១% ប្រើ២ដង ពេលចេញផ្កា និងពេលមានផ្លែជម្ងឺ៖
  • ជម្ងឺអង់ត្រាក់ណូស៖ វាបង្កដោយផ្សិត បំផ្លាញផ្នែកគូទនៃផ្លែ ហើយរាលដាលពេញផ្លែ។
  • ជម្ងឺអុចស្លឹក៖ វាបង្កដោយផ្សិត ស្នាមអុចលឿងៗ នៅតាមគែមស្លឹក ក្រោយមកប្រែពណ៌ជាពណ៌ត្នោត។ មួយប្រភេទទៀត កើតឡើងនៅទងផ្លែ ហើយរាលដាលដល់ផ្នែកខាងក្រៅផ្លែ វាធ្វើឲ្យផ្លែស្ងួត ហើយប្រេះ
  • ជម្ងឺរលួយឌីភ្លូដ្យា៖ វាបង្កដោយផ្សិត ផ្លែមានពណ៌ស្វាយ ប្រែទៅជាមានស្នាមអុចពណ៌ខ្មៅ ឬស្នាមជាំតូចៗ ធ្វើឲ្យផ្លែមានសរសៃឆ្មារៗនៅជុំវិញ។ វារាលដាលដល់ខាងក្នុងផ្លែ ធ្វើឲ្យមានពណ៌ខ្មៅ ហើយធ្វើរលួយ។
  • វិធានការណ៍៖ កំទេញចោល សរីរាង្គដែលមានជម្ងឺ ដាក់ជីឲ្យបានសមស្រប បាញ់ Bordeaux Mixture រយៈពេល១០ថ្ងៃ បន្ទាប់ពីចេញក្តិប

ការប្រមូលផល

  • ទៀបបារាំង អាចផ្តល់ផលក្នុងរយៈពេល ៣-៥ឆ្នាំ បន្ទាប់ពីដាំ
  • ទៀបបារាំង ចេញផ្កាជារៀងរាល់ខែ ហើយខែដែលចេញផ្កាល្អ គឺខែឧសភា មិថុនា ហើយទុំនៅវិច្ឆិកា ខែធ្នូ
  • ពេលប្រមូលផល ពិនិត្យមើលផ្លែ មានលក្ខណៈចាស់ល្អ ក្រឡារីកល្អ សម្បុរខៀវស្រាល
  • ជៀសវាងការបេះផ្លែទម្លាក់ ធ្វើឲ្យជាំផ្លែ ឬរលួយផ្លែ
  • ផលអាចទទួលបាន ប្រហែល៨តោន/ហិចតា ក្នុងមួយរដូវ

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts