សណ្តែកសៀង ជាដំណាំ មានសារៈសំខាន់ណាស់ ក្នុងចំណោមដំណាំ គ្រួសារជាច្រើន មុខទៀត និងមានតម្លៃខ្ពស់។ វាមិនគ្រាន់តែជា ម្ហូបអាហារ ដ៏មានតម្លៃសំរាប់ មនុស្សទេ គេអាចប្រើប្រាស់ សំរាប់សត្វ និងកែច្នៃ ជាគ្រឿងប្រើប្រាស់ បានច្រើនមុខ ច្រើនយ៉ាង ថែមទៀតផង។
សណ្តែកសៀងមាន សារធាតុចិញ្ចឹម ច្រើនយ៉ាងដែលផ្តល់ នូវអត្ថប្រយោជន៍ ជាច្រើនដូចជា៖
- រក្សាលំនឹងក្នុងខ្លួន
- ជំនួសទឹកដោះគោបាន
- សម្បូរកាល់ស្យូម
- សម្បូរប្រូតេអ៊ីន
- គ្មានកូឡេស្តេរ៉ល
- សម្បូរជាតិដែក
- កាត់បន្ថយកំដៅ
- ជួយសម្រកទំងន់
ការជ្រើសរើសពូជ
ការជ្រើសរើស ពូជសំខាន់ណាស់ មុនដាំដុះ ដើម្បីទទួលបានទិន្នផលខ្ពស់។ពូជសណ្តែកសៀង ចែកជា៣ប្រភេទ៖
- ពូជស្រាល៖ មានអាយុ ពី៨០-៨៥ថ្ងៃ
- ពូជកណ្តាល៖ មានអាយុ ពី៨៥-១២០ថ្ងៃ
- ពូជធ្ងន់៖ មានអាយុ ពី១៥០ថ្ងៃឡើងទៅ។
នៅប្រទេសកម្ពុជាយើង ច្រើនដាំដុះសណ្តែកពូជស្រាល និងពូជកណ្តាល ព្រោះវាមានលក្ខណៈ សម្បត្តិដូចជាធន់ទ្រាំ នឹងជម្ងឺនិងសត្វល្អិត ដើមទាប ការលូតលាស់កំណត់ ផ្លែច្រើន ពេលទុំមិនផ្ទុះផ្លែជ្រុះគ្រាប់ ដើមមិនដួល ដើមធំគ្រាប់ថ្លោស មានគ្រាប់ច្រើន១ផ្លែៗពី២-៣គ្រាប់។ នៅស្ថានដីក្បាល កោះរកឃើញ ពូជថ្មី២គឺ DT 84 និងAGS 73 ចំណែកការរផលិត ពូជដំណាំពីមុន នៅខ្ពង់រាប មានពូជអាស្កា B 30-39។
អាកាសធាតុ
សណ្តែកសៀង ទទួលបានទិន្នផលខ្ពស់ បើសិនកម្ពស់ទឹកភ្លៀង ប្រចាំឆ្នាំកម្រិត ៨០០-១៣០០ម.ម និងសីតុណ្ហភាព មធ្យមចន្លោះ ២០-៣០ºC។
រដូវកាលដាំដុះ សមស្របគឺ អាស្រ័យទៅតាមតំបន់់៖
- តំបន់ភ្នំនិងខ្ពង់រាប ចាប់ផ្តើមដាំ នៅដើមខែកក្កដា-សីហា
- តំបន់ទំនាប ទន្លេមេគង្គ ចាប់ផ្តើមដាំនៅ រដូវរំហើយ ឬរដូវទឹកស្រកនៅខែវិច្ឆិកា-ធ្នូ
- តំបន់វាលទំនាប និយមដាំពូជ ស្រាលនៅខែឧសភា
ការជ្រើសរើសដី
ដីសម្រាប់ដាំដុះ សណ្តែកសៀង ភាគច្រើនជាប្រភេទដីល្បាយខ្សាច់ ឥដ្ឋមធ្យម ដីកាកសំណល់ភ្នំភ្លើង។សណ្តែកសៀងមាន កម្រិតធន់ទៅនឹង ដីអាស៊ីត ជាសណ្តែកផ្សេងៗ។ កាលណាដីមាន មានpHចន្លោះពី៥,៥-៦ ក្រោយដោយដាំ១-២រដូវ pHអាចកើនចន្លោះពី៦,០-៦,៥ នោះ ទិន្នផលកើន ឡើងជាលំដាប់។
ការរៀបចំដី និងការដាំដុះ
ដើម្បីទទួលបានទិន្នផលល្អ ត្រូវរៀបចំសម្រាប់ដាំដុះសណ្តែកសៀងឲ្យបានល្អ៖
- ភ្ជួររាស់ដីឲ្យបានជ្រៅល្អ
- ភ្ជួររាស់ឲ្យបានច្រើនសារ ដើម្បីឲ្យដីម៉ដ្ឋល្អ
- រក្សាសំណើមក្នុងដីឲ្យបានល្អ ដើម្បីឲ្យគ្រាប់ឆាប់ដុះល្អ
- សំណើមមិនគ្រប់គ្រាន់ ធ្វើឲ្យគ្រាប់ពូជដុះផ្សិត
គេនិយមដាំដុះ តាម២របៀប៖
- របៀបដាំជាជួរ៖ ដាំជាខ្សែបណ្តោយ
- ចន្លោះជួរមួយ ទៅជួរមួយ ពី៤០-៥០ស.ម ដាំជាជួរ ចន្លោះពីជួរ១ទៅជួរ១ ៤០-៥០ ស.ម
- ចន្លោះពីគុម្ព១ទៅគុម្ព១ ៣០ស.ម ក្នុង១គុម្ព ដាក់ពី២-៤គ្រាប់
- របៀបដាំជារង៖ លើកជារង
- ទទឹងរង ១០០ស.ម កំពស់រង២៥-៣០ស.ម
- ដាំជា២ជួរក្នុង១រង ចន្លោះជួរ ៥០ស.ម ចន្លោះគុម្ព១៥-២០ស.ម ដាក់១-២គ្រាប់ក្នុង១គុម្ព។
ដើម្បីដាំដុះ សណ្តែកសៀងក្នុង ១ហិចតា គេប្រើគ្រាប់ពូជ ជាមធ្យម ពី៦០-៧០គ.ក្រ ចំពោះគ្រាប់មាន ទម្ងន់មធ្យម ២០-៣០ក្រាម/១០០គ្រាប់។ ក្រោយដាំត្រូវ ប្រើប្រាស់ថ្នាំប្រឆាំង ស្មៅ ដើម្បីកុំឲ្យស្មៅ ដុះប្រជែងសណ្តែក។
ការថែទាំ
ការស្រោចស្រព
សណ្តែកសៀង ត្រូវកាតទឹកមធ្យម ហើយតម្រូវការទឹក ចែកជា៣ ទៅតាមវគ្គលូតលាស់របស់វា
- វគ្គដំណុះ និងលូតលាស់ ដើមស្លឹក៖ វាត្រូវការសំណើម ជាមធ្យមហើយថេរល្អ បរិមាណទឹក៥.៥-៦ម.ម/ថ្ងៃ សំណើមដីចន្លោះពី៦០-៧០%
- វគ្គចេញផ្ កានិងដាក់គ្រាប់៖ វគ្គនេះត្រូវការខ្វះទឹក មិនអាចខានបាន កាលណាសំណើម មិនគ្រប់គ្រាន់ ធ្វើឲ្យជ្រុះផ្កា កាបង្កកំណើតយឺត ដាក់គ្រាប់មិនពេញ គ្រាប់ស្ពៀតច្រើន បរិមាណទឹក ៧,៦ម.ម សំណើមដីចន្លោះ៧០-៧៨%
- វគ្គកួរចាស់និងទុំ៖ តម្រូវការទឹកថយ ចុះបន្តិចម្តងៗ នៅពេលដើម ស្លឹក ផ្លែប្រែពណ៌ ពីបៃតងខ្ចី ទៅពណ៌ស្ករ ឬពណ៌ដី(បៃតងប្រផេះ) នោះវា លែងត្រូវការ សំណើមដី។
ការជ្រោយដី
អត្ថប្រយោជន៍ នៃការជ្រួយដីមានដូចជា៖
- ដើម្បីកំចាត់ ពពួកស្មៅចង្រៃ ជៀសវាការដុះលូតលាស់ ប្រជែងគ្នារវាង ស្មៅ និងដំណាំ
- កំចាត់ពពួកសត្វល្អិតចង្រៃ និងជម្ងឺ
- ធ្វើឲ្យដីធូរ ដីមានសំណើមល្អ
- សំរួលដល់ការ លូតលាស់ប្រព័ន្ធឬសជញ្ជក់
- ជួយបង្កើតកំពកឬស ដែលផ្ទុកបាក់តេរីមានប្រយោជន៍
របៀបជ្រួយដីសណ្តែកសៀង
- ត្រូវជ្រួយឲ្យ ផុសស្រទាប់លើ
- កាយប្រមូល ដីពូនគល់សណ្តែក ក្រោយដាំ អាយុពី១៥-២០ថ្ងៃ
- ជ្រួយដី ដោយចប ឬដោយប្រើម៉ាស៊ីន។
ការដាក់ជី
ការផ្តល់ជី អាស្រ័យទៅតាមប្រភេទដី និងពូជ។
- តំបន់តាម មាត់ទន្លេ គេប្រើជី១៥-១៥-១៥ ចំនួន១៤០-១៦០គ.ក្រ សម្រាប់ទ្រាប់បាត មុនដាំ រួចរាស់លុប លើផ្ទៃដី១ហិចតា។
- ដីវាលទំនាប គេប្រើជី១៥-១៥-១៥ ចំនួន១០០-១២០គ.ក្រ សម្រាប់ទ្រាប់បាតមុនដាំ រួចរាស់លុបលើផ្ទៃដី១ហិចតា បន្ថែមជីអ៊ុយរ៉េ ៣០គ.ក្រ ពេលសណ្តែក កំពុងចេញផ្កា។
- ដីតំបន់ខ្ពង់រាប គេប្រើជី១៥-១៥-១៥ ចំនួន១០០គ.ក្រ សម្រាប់ទ្រាប់បាត មុនដាំ រួចរាស់លុប លើផ្ទៃដី១ហិចតា បន្ថែមជីអ៊ុយរ៉េ ៣០គ.ក្រ ពេលសណ្តែកចេញផ្កា។
ដើម្បីផលិតបាន គ្រាប់សណ្តែកស្ងួត ១០០០គ.ក្រ សណ្តែកសៀង ត្រូវយក សារធាតុចិញ្ចឹមសំខាន់ៗពីដី៖
- សារធាតុអាសូត(N) ចំនួន៨០គ.ក្រ ប៉ុន្តែបរិមាណ៨០គ.ក្រនេះ ត្រូវបានផ្តល់ដោយដី ៥០% និងស្រូបយកពី បរិយាកាស៥០%
- សារធាតុផូស្វ័រ(P) ស្រូបយកពីដី ផ្ទាល់មាន បរិមាណពី ៨០-៩០គ.ក្រ
- សារធាតុប៉ូតាស្យូម(K) ស្រូបយកពី ដីផ្ទាល់មាន បរិមាណពី ៧៥-៨៥គ.ក្រ។