ចិញ្ចឹមជ្រូកព្រៃ​របស់​កសិករ​វៀតណាម លោក ង៉ូវ មុិញសុន

ចាប់ផ្តើមឡើងក្នុងឆ្នាំ ២០១៣ លោកសុន បានចាប់អារម្មណ៍ក្នុង​ការចិញ្ចឹមជ្រូកព្រៃ ក្រោយពីបាន​ឃើញកសិដ្ឋានរបស់ក្មួយលោក​ក្នុងទីក្រុង ភ្លៃគូ ក្នុងខេត្តយ៉ាឡាយ ។​ លោកបានចាប់ផ្តើម​ដោយ​ប្រមូលលុយ​ក្នុងគ្រួសារ រួមទាំងខ្ចីគេផង​បានប្រមាណជាង ៣០០លានដុង ( គិតជាដុល្លារ​ប្រមាណ​ ជា 12946,81 ដុល្លារ) សម្រាប់សាងសង់ទ្រុង និងទិញពូជជ្រូកចំនួន ១៦ក្បាល(ញី១៥ និង ឈ្មោល​១) ចិញ្ចឹមលើផ្ទៃដីចំការដំណាំ មានស្រាប់របស់លោកប្រមាណជា ២០០០ ម៉េត្រការ៉េ ដោយធ្វើទ្រុង៣ដាច់ដោយឡែកពីគ្នា​ សម្រាប់បែងចែកជ្រូកតាមដំណាក់កាល ដូចជាជ្រូកជំទង់​ កូនជ្រូក និងជ្រូកមេផើម ។

លោកបាននិយាយ អំពីបទពិសោធន៏ក្នុងការចិញ្ចឹម ជ្រូកព្រៃនេះថា៖ ក្រៅពីជ្រើសរើស ពូជ ការ​បង្កើតបរិយាកាស និងកន្លែង​សម្រាប់​ជ្រូកគឺសំខាន់ណាស់ ព្រោះយើងត្រូវបង្កើតមជ្ឍដាន្ឋទ្រុង អោយមានលក្ខណៈពាក់កណ្តាល ធម្មជាតិ ដើម្បីអោយជ្រូកឆាប់ផ្សាំ​ទៅ​និង​បរិយាកាសក្នុង​ទ្រុង។ រៀងរាល់ថ្ងៃលោក អោយចំណីជ្រូកសុី ២ដង ក្នុងថ្ងៃដោយផ្តល់នូវ​ចំណីដែលអាចរកបាន​ជិតផ្ទះ​ដូចជា​បន្លែពីផ្សារ និងដាំផ្ទាល់ខ្លួន តែបើជ្រូកផើមត្រូវផ្តល់អាហារបំប៉ន​ បន្ថែមដូចជា ពោត​កិនម៉ដ្ឋ និងកន្ទួកជាដើម ដើម្បីជួយអោយមេជ្រូក​ទទួលបាន​អាហារទ្រទ្រង់​គ្រប់គ្រាន់​។​

ការចិញ្ចឹមបែប ពាក់កណ្តាលធម្មជាតិ​​ និងជាពិសេសការផ្តល់ចំណី ដូចជាស្លឹកឈើ បន្លែ ធ្វើអោយ​សាច់មាន​គុណភាពល្អ មានជាតិ​ខ្លាញ់ទាប ជាពិសេសសាច់ស្អាត ធ្វើអោយមានតម្រូវការទីផ្សារ​ខ្ពស់​ ហើយឈ្មួញ​ជាច្រើនបានមកទិញ​ដល់ផ្ទះលោក ដើម្បីយកទៅ​លក់​អោយ​ភោជ្ជនីយដ្ឋាននៅទី​ក្រុង ក្នុងតម្លៃចន្លោះពី 1០0,000 – 120,000 ដុង ( 4.32 – 5.18 ដុល្លារ) ក្នុងមួយគីឡូ ។​ សម្រាប់​ពូជជ្រូក​វិញ លោកក៏លក់ទៅ​អោយកសិករផ្សេងផងដែរ ជាមួយការចែករំលែក បច្ចេកទេសចិញ្ចឹម​ក្នុងតម្លៃពី 150,000 – 250,000 ដុង ( 6,47 – 10.47 ដុល្លារ) ក្នុងមួយគីឡូ ។ ជារៀងរាល់ឆ្នាំ ក្រុមគ្រួសាររបស់ លោក ង៉ូវ មុិញសុន ទទួលបានចំណូលពីការចិញ្ចឹមជ្រូកប្រមាណជា ២០០លាន​ដុង (8631,2 ដុល្លារ) ។

ប្រភពព័ត៍មាន

តើប្រិយមិត្ត មានចំណាប់អារម្មណ៍លើការចិញ្ចឹមជ្រូកព្រៃដែរឬទេ ?
សូមចូលរួមមតិខាងក្រោម ហ្វាមើ ឌីអិនអេ និងជួយឆ្លើយនូវសំនួររបស់លោកអ្នក ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts