ចិញ្ចឹមទាកាប៉ា លក្ខណៈគ្រួសារ

១. ការជ្រើសរើសពូជ៖

យើងត្រូវជ្រើសរើស ពូជនៅក្នុងតំបន់ ដែលមាន​ប្រវត្តិ មិនដែលមាន​ផ្ទុកជំងឺ មិនត្រូវយក​ពូជពីតំបន់​ផ្សេង​ដែលអាចបណ្តាល​ ឲ្យមានជំងឺ​មក ជាមួយនិង រើសយកពូជ ដែលមានឆ្អឹងធំ និងមាឌ​ធំធ្ងន់​ល្អ។

២. ការរៀបចំកន្លែងចិញ្ចឹម៖
ទាកាប៉ាមិនសូវ លេងត្រាំទឹកច្រើននោះទេ តែត្រូវការដីដែលទូលាយ សម្រាប់កន្លែង ចិញ្ចឹមទា​កាប៉ា ត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមាន អាកាសធាតុល្ហើយ និងត្រជាក់ ត្រូវធ្វើរបង ព័ទ្ធ​សំណាញ់ ជុះវិញ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតង​ មួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមានដើមឈើធំល្មម ឬសង់រោងសម្រាប់ វាជ្រកម្លប់។

៣​.ការផ្តល់ចំណី៖

ចំណីដែលអាចផ្លល់ឲ្យវាស៊ីមានដូចជា៖ កន្ទក់ លាយជាមួយបន្លែហាន់ផ្សេងៗ និងកាកសំណល់ ផ្ទះបាយ ហាន់ដើមចេកលាយជាមួយកន្ទក់ ស្រូវដុះពន្លក។ ​

ឲ្យចំណីវាស៊ី៣ដងក្នុងមួយថ្ងៃ ដោយក្នុងម្តង យើងឲ្យចំណីមួយមុខក្នុងចំណោមខាងលើ លាយជា​មួយអំបិលបន្តិចផង គួរបន្ថែមចំណីដែលមានលក់នៅទីផ្សារ និងខ្យង ខ្ចៅ លាស គ្រុំដើម្បីឲ្យវាឆាប់​ ធំធាត់រហ័ស។

៤. ការថែទាំ៖

ត្រូវយកផេះ ឬកំបោរសទៅបាច នៅកន្លែងចិញ្ចឹម ក្នុង១អាទិត្យម្តង​ ការចាក់វ៉ាក់សាំង ការពារជំងឺ យក​ គល់ស្លឹកគ្រៃ ដំលាយជាមួយទឹក ឲ្យវាផឹកការពារជំងឺផ្តាសាយ បើមានឃើញថាមាន​ទាណា​ឈឺ យើងត្រូវយកវាចេញ ទៅព្យាបាលដើម្បីកុំឲ្យ ឆ្លងដល់ទាដទៃ រយៈពេល៦ខែ យើងអាចចាប់​វា​លក់បាន ដែលទាមួយ មានទម្ងន់ប្រមាណ ២គីឡូក្រាម ហើយក្នុង១ គីឡូលក់បាន ប្រមាណជាង២០០០០រៀល។

ប្រភពព័ត៍មាន

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts