បច្ចេកទេសដាំដុះ មង្ឃុត

ផ្លែមង្ឃុត មានរសជាតិផ្អែម ឆ្ងាញ់ជាប់ចិត្ត និងមានតម្លៃគួរសម្យនៅលើទីផ្សារបច្ចុប្បន្ន។ ផ្លែមង្ឃុតមានសារជាតិចិញ្ចឹមទ្រទ្រង់ សុខភាពសំខាន់ៗ ដូចជា វីតាមីន B និង C ជាតិសរសៃ កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ដែក សង្ក័សី ប្រូតេអ៊ីន ខ្លាញ់ ផូស្វ័រជាដើម។

លើសពីនេះមង្ឃុត ជួយទប់ស្កាត់ ប្រឈមមុខនឹងជម្ងឺធាត់ និងលើសទម្ងន់, ជួសជុលគ្រឿងក្នុងសារពាង្គកាយ, កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ, បង្កើនកោសិកាឈាមក្រហម និងជួយការពារកុំឲ្យកើតជំងឺខ្វះឈាម , ជួយទប់ស្កាត់បញ្ហាប្រឈមនឹងរបេង និងជម្ងឺឆ្លងផ្សេងៗទៀត, ជម្រុញដល់ការជួសជុលកោសិកាដែលងាប់ និងការពារ, ប្រឆាំងនឹងជម្ងឺដាច់សរសៃឈាម, ជំនួយដល់សុខភាពឆ្អឹង, ជំនួយដល់ប្រព័ន្ធចងចាំ, ជំនួយដល់សុខភាពស្បែក ធ្មេញ, ប្រឆាំងនឹងរ៉ាឌីកាល់ ដែលធ្វើមនុស្សមានអារម្មណ៍តានតឹងផងដែរ។

ខាងក្រោមនេះ ជាបច្ចេកទេស ក្នុងការដាំដុះ មង្ឃុត៖

ការជ្រើសរើសពូជ

  • ពូជដែលមានភាពរឹងមាំ អាចធន់ទ្រាំទៅនិងជំងឺផ្សេងៗ
  • ពូជដែលធន់ទ្រាំទៅនិងអាកាសធាតុ
  • ងាយចេញផ្កា និង កាន់ផ្លែបានច្រើន
  • ទំងន់ផ្លែទំហំធំល្អ
  • មានក្លិននិងរស់ជាតិឈ្ងុយឆ្ងាញ់ពិសារ
  • ផ្លែទុំទុកបានយួរ
  • មិនសូវមានសរសៃឆ្មារ
  • ពណ៌ស្អាតទាក់ទាញភ្នែក

ការបណ្តុះកូនមង្ឃុត

  • ត្រូវជ្រើសរើសផ្លែទុំល្អ ធំល្អ មានក្លិនឆ្ងុយ រសជាតិផ្អែមឆ្ងាញ់
  • យកគ្រាប់ចេញ បកយកសំបកសាច់ចេញ រួចហើយលាងទឹកឲ្យស្អាត
  • យកគ្រាប់នោះ ទៅកប់ក្នុងថង់បណ្តុះ កប់រាក់ៗជម្រៅ០,៥ ស.ម រួចលប់ដីបន្តិច
  • ស្រោចទឹកជាប្រចាំ ២០ថ្ងៃក្រោយ កូនមង្ឃុតដុះពន្លកបាន៥-៧ស.ម បំបែកដាក់ថង់បណ្តុះធំជាងមុន
  • ថែទាំរហូតដល់កូនមង្ឃុត កំពស់ ៥០-៧០ស.ម អាចដាំបានហើយ

ការរៀបចំរណ្តៅ

  • ត្រូវជីករណ្តៅ ទំហំ១ម៉ែត្រ បួនជ្រុង ជម្រៅ ០,៥ម៉ែត្រ ទៅ ០,៧ម៉ែត្រ
  • ចន្លោះជួរ និងចន្លោះរង ៨x ៨m
  • យកដីស្រទាប់លើដាក់មួយដុំ និងស្រទាបក្រោមដាក់មួយដុំ
  • បន្ទាប់មកយកលាមកសត្វ ឬជីកំប៉ុសគោក ចំនួន២បង្គី ២០គ.ក្រ
  • បន្ទាប់មកច្របល់ជាមួយដី ស្រទាប់ផ្នែកខាងលើ ដាក់ទៅបាតរណ្តៅ
  • ដាក់កំទេចកំទីរុក្ខជាតិ ឲ្យណែនរហូតពេញរណ្តៅ
https://balconygardenweb.com/how-to-grow-mangosteen-tree-planting-guide/

ការដំាកូន មង្ឃុត

  • ជ្រើសរើសកូនថ្លោស រឹងមំាមិនកើតជំងឺ និងស្លាកស្នាមសត្វស៊ី
  • ឆ្កៀលគូថថង់ ដោយថ្នមៗ កុំឲ្យបែកដី ដាក់ទៅក្នុងរណ្តៅ ជម្រៅ ១០ស.ម
  • វះថង់ផ្នែកចំហៀង កុំឲ្យបែកដី ត្រូវលប់ដី ដែលនៅសល់ក្នុងរណ្តៅ ដោយមិនឲ្យដល់ ស្នាមសះត្រួយ ឬស្នាមតភ្ជាប់
  • បោះបង្គោលឫស្សី ជុំវិញកូនដោយចងផ្អោប ទប់ការពារខ្យល់រង្កើលដើម
  • ស្រោចទឹកឲ្យបានជោគជំាបន្តិច
  • ប្រើសំណាញ់រុក្ខជាតិផ្សេងៗបាំងកំដៅថ្ងៃ ព្រោះកូនទើបតែដំាអាចស្លោក ស្លឹកងាប់បាន

ការថែទាំ

  • សំអាតស្មៅញឹកញាប់ក្នុងរយៈពេល ៤ឆ្នាំដំបូង
  • បន្ទាប់ពីដំាសំអាតស្មៅ ១ ទៅ ២ដង ក្នុង១ឆ្នាំ
  • បន្ទាប់ពីធ្វើស្មៅហើយយកចំបើងក្របគល់ និងជុំវិញរណ្តៅដើម្បីរក្សា សំណើមឲ្យបានយូរ

ការតាក់តែងមែក មង្ឃុត៖

  • កាត់ចុងកណ្តាល ក្តិចត្រួយដើម្បីឲ្យមែកបែកខ្នែងខាង
  • ទុក ៣ ទៅ ៤មែក ជ្រើសរើសមែកណាដែលល្អ ដង្គាបទូលាយ
  • បើបែកមែកត្រូវក្តិចចោលភ្លាមនៅបរិវេណគល់ ពីដី ៤០-៦០ស.ម
  • ក្នុងឆ្នាំទី២ ដល់ទី៤ ទុកមែកខ្នែងដុះផុត បើមានខ្នែងតូចបែកពីខ្នែងធំ ណែនក្រាស់ពេក ត្រូវកាត់ខ្នែងតូចចោល
  • ក្រោយពីការកាត់តែងមែក ត្រូវលាបកំបោរឬថ្នាំផ្សេងៗ ដើម្បីការពារ កុំឲ្យមានមេរោគ រាតត្បាត

ការស្រោចស្រព ដើមមង្ឃុត៖

  • រដូវប្រាំង ត្រូវស្រោចទឹក ៣ថ្ងៃម្តង រហូតដល់កូនមង្ឃុតបាន ៤ឆ្នាំ
  • រដូវវស្សា មិនសូវស្រោចស្រពទេ ប៉ុន្តែនៅពេលដែលមង្ឃុត ចេញផ្កា ហើយក្តិប មិនត្រូវឲ្យខ្វះទឹកជាដាច់ខាត

ការប្រើប្រាស់ជី៖

  • ក្នុងការដាក់ជី ត្រូវដាក់ក្រោយពីការតាក់តែងមែករួច
  • សំអាតគល់ដាក់ជី ជម្រៅ 10-15cm នៅចុងសំយ៉ាកមែក
  • នៅពេលដាំកូនដំបូង ដាក់ជីអាចម៍សត្វ ២០ គីឡូក្រាម/១ដើម
  • បន្ទាប់ពីដាំបាន ៧ ទៅ ១០ ថ្ងៃ ដាក់ជី ១៥-១៥-១៥ ពី ១០-១៥ ក្រាម/ដើម
  • បន្ទាប់ពីដាំបាន ២ ទៅ ៣ ខែ ដាក់ជី ១៥-១៥-១៥ ពី ០,៥-១គីឡូក្រាម/ដើម
  • ឆ្នាំទី១ ឡើងទៅ គឺដាក់ជី ១៥-១៥-១៥ ពី ១-២ គីឡូក្រាម និងជីលាមកសត្វ ១០-២០គីឡូក្រាម/ដើម ដាក់របៀបនេះ រហូតដល់ឆំា្នទី ៤-៥
  • ឆ្នាំបន្តបន្ទាប់ទៀត ដាក់ជីដំណាំមង្ឃុតត្រូវធ្វើឡើងដូច
  • តទៅ គឺ ២ដងក្នុងមូយឆ្នាំ ជារៀងរាល់ឆ្នាំ នៅពេល ប្រមូល ផលរួច និង ធ្វើការសំអាតគល់ កាត់តែងមែក ដោយដាក់ ជី ១៥ ១៥ ១៥ ចំនួន៣គីឡូក្រាម/១ដើម អាស្រ័យទៅដោយប្រភេទដើម តូចឬធំ
  • ចំងាយពីគល់ដើមដល់ចុងមែក ១ ម៉ែត្រ ដាក់ជី ១ គីឡូកា្រម
  • ចំងាយពីគល់ដើមដល់ចុងមែក ២ ម៉ែត្រ ដាក់ជី ២ គីឡូកា្រម
  • ចំងាយពីគល់ដើមដល់ចុងមែក ៣ ម៉ែត្រ ដាក់ជី ៣ គីឡូកា្រម
https://rove.me/to/singapore/mangosteen

ការប្រមូលផល មង្ឃុត

  • អាយុ៥ឆ្នាំ ទៅចាប់ផ្តើមផ្តល់ផលហើយ ឆ្នាំដំបូង អាចផ្តល់ផ្លែពី១០-២០ផ្លែក្នុង១ដើម
  • ទិន្នផលផ្លែ កើនឡើងជារៀងរាល់ឆ្នាំ អាស្រ័យការថែទាំ អាចដល់១០០០ផ្លែក្នុង១ដើម នៅអាយុ១៥ឆ្នាំ
  • ប្រមូលផលច្រើន ធ្វើឡើងពីខែ កញ្ញា ទៅតុលា
  • បន្ទាប់ពីចេញផ្កា៥-៦ឆ្នាំ អាចប្រមូលផលបានហើយ
  • ផ្លែចាស់ប្រែពណ៌ពី ខៀវខ្ចី ទៅក្រហមត្នោត និងមានសំបករាងទន់បន្តិចពេលច្របាច់
  • គេអាចបះវារាល់ថ្ងៃដោយសារផ្លែវាទុំមិនស្រុះ បះបណ្តាក់គ្នារហូតអស់

ចំណាប់អារម្មណ៍

មង្ឃុត ជាផ្លែឈើហូបផ្លែ ដែលគេនិយម ទទួលស្រស់ ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ពិសារ ហើយដំណាំនេះ ជាដំណាំហូបផ្លែ ដែលមានអាយុកាលហុចផលច្រើនឆ្នាំ បងប្អូនអាចដាំដុះវាម្តង ទទួលផលបានយូរ។ បងប្អូនមានដីចំការមិនដឹង ដាំដុះដំណាំអ្វី អាចពិចារណាចំពោះ ដំណាំនេបាន។ មុនដាំដុះ បងប្អូន គួរសិក្សាពីគុណភាពដី ដែលបងប្អូនចង់ដាំដុះ ជាមុនសិន ដើម្បីប្រាកដថា វាពិតជាសមស្រប ចំពោះដំណាំនេះទេ ចៀសវាងការដាំដុះប្រថុយប្រថាន ដែលនាំឲ្យបងប្អូនខាតពេលវេលា និងប្រាក់កាក់។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts