បច្ចេកទេសដាំ ក្រូចវល្លិ៍ ឬផាសិន

ផ្លែក្រូចវល្លិ៍ ឬផ្លែផាសិន ជាផ្លែឈើដែលមានភាពពេញនិយម សម្រាប់ទទួលទានជាភេសជ្ជៈស្រស់ និងកែច្នៃជាទឹកផ្លែឈើជាដើម។ វាមានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា៖ វីតាមីន A, C កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិដែក ជាតិសរសៃជាដើម។ លើសពីនេះ វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជាប្រភពនៃជាតិសរសៃ មានglycemic ទាបដែលមិនបណ្តាលឲ្យឡើងជាតិស្ករនៅក្នុងឈាមពេលបរិភោគអាហាររួចល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម បង្កើនភាពស៊ាំរាងកាយ ជួយសុខភាពបេះដូង កាត់បន្ថយការថប់អារម្មណ៍ ធ្វើឱ្យប្រសើរឡើងនូវភាពប្រែប្រួលអាំងស៊ុយលីន។

ខាងក្រោមនេះ ជាបច្ចេកទេស ក្នុងការដាំដុះដំណាំក្រូចវល្លិ៍ ឬផាសិន៖

http://oxfarm.co.ke/category/tree-fruits/passion-fruit-farming/

អំពីពូជផាសិន

ផ្លែក្រូចវល្លិ៍ ឬផ្លែផាសិន គឺជារុក្ខជាតិដែលរឹងមាំ មានឫសរាក់ ជាប្រភេទរុក្ខជាតិវល្លិ ហើយអាចវាឡើងដោយសរសៃពួរដើមរបស់វា។ វាអាចដុះវាឡើងបានកំពស់ ៦ មឬ ៦០០ ស.ម  ហើយរស់លូតលាស់បបាន អាយុពី ៣ – ៥ ឆ្នាំ។

វាត្រូវបានដាំដុះជាចម្បង សម្រាប់ទីផ្សារផ្លែស្រស់ និងទឹកផ្លែឈើ។ ដំណាំនេះ ជាទីពេញនិយមចូលចិត្ត ដំាំដុះពីកសិករខ្នាតតូច ដោយសារផលរបស់វាល្អ។

ចំពោះដំណាំផ្លែក្រូចវល្លិ៍ ឬផាសិននេះ មាន២ពូជ៖

  • ពូជផ្លែពណ៌ស្វាយ (Purple Passion Fruit)៖ ផ្លែមានពណ៌ស្វាយ មានទំហំអង្កត់ផ្ចិត ៤-៥ ស.ម មានរសជាតិឈ្ងុយឆ្ងាញ់និងក្រអូប ប្រើសម្រាប់ទីផ្សារផ្លែស្រស់ និងទឹកផ្លែឈើ ពេញនិយមនៅក្នុងទីផ្សារនាំចេញ។
  • ពូជផ្លែពណ៌លឿង (Yellow Passion Fruit)៖ ផ្លែវាទំហំធំជាង ផ្លែពណ៌ស្វាយ មានអង្កត់ផ្ចិតពី ៥-៧ស.ម វាមានជាតិអាស៊ីតច្រើន ប្រើសម្រាប់ផលិត ជាទឹកឈើ។

ការរៀបចំដី

  • ដីសម្រាប់ដាំដុះ ត្រូវភ្ជួររាស់ឲ្យស្អាត­
  • ប្រសិនបើដីនោះ មានសំណើមខ្ពស់ មានទឹកភ្លៀងញឹកញាប់ ត្រូវកាយចង្អូរ ដើម្បីរំដោះទឹកពេលភ្លៀងជោគជាំ­
  • បាចកំបោរស(កំបោរកសិកម្ម) ពេញផ្ទៃដីដាំដុះ មុនដាំរយៈពេល១៥ថ្ងៃ ដើម្បីសម្លាប់មេរោគ­
  • រៀបចំដីទៅតាមលក្ខណៈបច្ចេកទេស កុំដាំឲ្យចង្អៀតពេក ដើម្បីទទួលបានទិន្នផលខ្ពស់

ការរៀបចំរណ្តៅ

  • ជីករណ្តៅទំហំ ៤៥ x ៤៥ x ៤៥ ស.ម ញែកដីស្រាប់លើ និងស្រទាប់បន្ទាប់ចេញ­
  • គំលាតពីរណ្តៅមួយទៅមួយ៖ ៤,៥ x ៤,៥ ម៉ែត្រ (៥០០គុម្ព/ហិចតា)­
  • លាយដីស្រទាប់លើជាមួយជីកំប៉ុស ០.៥គ.ក្រ ជាមួយថ្នាំកណ្តៀរ១ស្លាបព្រាបាយ ក្នុង១រណ្តៅ
https://pangonionlinemarketing.com/managing-passion-fruit-farm-plant-orchard/

ការរៀបចំបង្គោល និងទ្រើង­

  • កន្លែងសម្រាប់ដាំដុះ ត្រូវមានពន្លឺគ្រប់់គ្រាន់ ­
  • ប្រើបង្គោលឈើធ្វើជន្លង់
  • ធ្វើទ្រើងពីសរសៃលួស ឬអួនក្រឡាធំ ដើម្បីឲ្យវល្លិ៍វាតោងបានល្អ ­
  • ចំនួនបង្គោលឈើ ក្នុងមួយហិចតា ៥០០ ដើម­
  • បង្គោលមានប្រវែងពី ២,៥-៤ ម៉ែត្រ  មានអង្កត់ផ្ចិត ១៥ស.ម­
  • កុំដាំបង្គោលទាបពេកធ្វើឲ្យ ខ្វះពន្លឺ ខ្វះខ្យល់ចេញចូលពិបាកប្រមូលផល  ­
  • បើដាំខ្ពស់ពេក ពិបាកធ្វើទ្រើង ពិបាកប្រមូលផល­
  • គំលាតបង្គោល១ ៤,៥ x ៤,៥ ម៉ែត្រ (៥០០គុម្ព/ហិចតា)­
  • ប្រើខ្សែលួសសរសៃ ប្រទាក់ក្រឡាទំហំ ០.៥-១ម៉ែត្រ ដើម្បីឲ្យផាសិនវាឡើង

ការបណ្តុះគ្រាប់ពូជ

  • អត្រាបណ្តុះគ្រាប់ស្រស់ មានកំរិតដុះខ្ពស់ជាង និងដុះលឿនជាងបណ្តុះគ្រាប់ស្ងួត ­
  • គ្រាប់ដែលត្រូវបានជ្រើសរើសយកមកបណ្តុះ ត្រូវរើសពីផ្លែទុំដែលលូតលាស់ល្អ­
  • លាយដី ជាមួយជីកំប៉ុស្ត កំរាស់ ៩០ ស.ម ដាក់ក្នុងកន្ទោងឬថង់­
  • ដាក់គ្រាប់ពូជ ២ គ្រាប់ ក្នុងមួយកន្ទោងឬថង់­
  • គ្របដីល្បាយពីលើគ្រាប់បន្តិច រួចស្រោចទឹកជាប្រចាំ ­
  • រក្សាសំណើមដី ដើម្បីឲ្យគ្រាប់ពូជឆាប់ដុះ តែកុំស្រោចទឹកជោគជាំ ដែលធ្វើឲ្យវារលួយបាន ­
  • ដកកូនផាសិន ដែលមានសត្វល្អិត និងមានជំងឺចេញ

ការដាំដុះ

  • ១សប្តាហ៍បន្ទាប់ពីបណ្តុះគ្រាប់ វាចាប់ផ្តើមពន្លក បានស្លឹក២-៣ សន្លឹក ­
  • អាយុ២សប្តាហ៍ វាលូតលាស់បានស្លឹក៥-៦ស្លឹក­
  • អាយុ ៤សប្តាហ៍ អាចដកកូន មកផ្សាំបំប៉នក្នុងថង់ធំបាន ត្រៀមខ្លួនសម្រាប់ការដាំនៅក្នុងចម្ការ­
  • រយៈពេល១ខែក្រោយ អាចដាំក្នុងចម្ការបានហើយ­
  • ដាំនៅពេលព្រឹក ឬពេលល្ងាច នៅពេលត្រជាក់­
  • គួរតែដាំកូនផាសិន នៅពេលចាប់ផ្តើមធ្លាក់ភ្លៀង­
  • អាចដាំដុះនៅរដូវប្រាំងក៏បាន តែត្រូវមានប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់

ការថែទាំ

  • ការថែទាំត្រូវធ្វើជាប្រចាំ តាំងពីដាំ រហូតដល់ផល គឺត្រូវសម្អាតស្មៅក្នុងចម្ការ ពូនគល់
  • នៅរដូវប្រាំង ក្តៅខ្លាំង ត្រូវស្រោចទឹក ២-៣ថ្ងៃម្តង
  • នៅរដូវវស្សាត្រូវមើលតាមស្ថានភាពជាក់ស្តែង ធ្វើមិចកុំឲ្យដីស្ងួតហែង
  • អាយុចាប់ពី ២-៣ខែ កាត់មែកមួយចំនួនចោល ដើម្បីកុំឲ្យមែកធាង វាដុះស៊ុបទ្រុបពេក ដែលធ្វើឲ្យពន្លឺចេញចូលមិនគ្រប់គ្រាន់
  • បេះស្លឹកចេញខ្លះ ដើម្បីកាត់បន្ថយការស្រូបជីជាតិ

ការដាក់ជី

  • មុនដាំកូន លាយដីស្រទាប់លើជាមួយជីកំប៉ុស ០.៥-១គ.ក្រ ក្នុងរណ្តៅ
  • បន្ទាប់ពីដាំបាន១ខែ ដាក់ជី៤៦-០-០ ចំនួន ៣០០ក្រាម បូកជាមួយជី១៨-៤៦-០ ចំនួន ៣០០ក្រាម ក្នុង១គុម្ព
  • ៥ថ្ងៃបន្ទាប់ថ្ងៃបន្ទាប់ពីដាក់ជីខាងលើ បាញ់ថ្នាំការពារសត្វល្អិត(ចៃស ជញ្ជក់ស្លឹក)
  • ៥ថ្ងៃបន្ទាប់ថ្ងៃបន្ទាប់ពី បាញ់ថ្នាំសម្លាប់សត្វល្អិតខាងលើ ស្រោចទ្រីកូដេម៉ា ដើម្បីការពាររលួយឬស
  • អាយុ៣ខែ ដាក់ជី១៥-១៥-១៥ ចំនួន៣០០ក្រាម បូកជីលាមកសត្វឬកំប៉ុស្ត ០.៥គ.ក្រ ក្នុង១គុម្ព
  • ៧ថ្ងៃបន្ទាប់ពីដាក់ជីខាងលើ បាញ់កាលហ្វូស
  • អាយុ៥ខែ ដាក់ជី ៨-២៤-២៤ ចំនួន៣០០ក្រាម បូកជី០-០-៦០ ចំនួន៣០០ក្រាម ក្នុង១គុម្ព
  • អាយុបាន៦ខែ ជិតចេញផ្កា ត្រូវបាញ់កាល់ហ្វូស ជីទឹកEM និងថ្នាំដែលមានសមាសធាតុ បូរុន ស័ង្កសី ម៉ាញ៉េស្យូម…។
  • នៅពេលចេញរូបរាងផ្លែ ត្រូវបាញ់ជីបំប៉ន ៧-៥-៤៤ បាញ់បង្ហើរជាផ្សែង និងដងដើម។

កត្តាបំផ្លាញមួយចំនួនលើដំណាំផាសិន

  • ផ្កាមិនកាន់៖ មិនកាន់ផ្កា មកពីកត្តា៣យ៉ាង៖
  • កត្តាអាកាសធាតុ៖ បើមានភ្លៀងធ្លាក់ជោគជាំ (គួរបាញ់ថ្នាំការពារទុកជាមុន) បើក្តៅ (គួរស្រោចទឹកឲ្យបានញឹកញាប់ និងជាប្រចាំ)
  • ដំណើរលំអង៖ គឺគ្មានការចម្លង លំអងញីឈ្មោល ដែលធ្វើឲ្យគ្មានការបង្កកំណើតបាន (គ្មានខ្យល់ គ្មានឃ្មុំ)
  • ខ្វះសារធាតុចិញ្ចឹម៖ មានដូចជា Ca, Mg, Zn, B, Co, Fe ….
  • ជ្រុះផ្លែ៖ បណ្តាលមកពីខ្យល់ខ្លាំង ខ្វះសារធាតុចិញ្ចឹម សត្វល្អិតទិច (គួរបាញ់ថ្នាំការពារ និងដាក់ស្នេហ៍ស្រាំង)
  • សត្វល្អិត៖ ចៃស ចៃក្រមួនស សង្កើច ចៃពីងពាង ទ្រីប ត្រូវបាញ់ថ្នាំ មេតាឡាក់ស៊ីល មេនកូហ្សិប និងបាញ់ថ្នាំសម្លាប់សត្វល្អិត ដូចជា Abamecin, Fipronil, Cypermethrin, Chlorpirifos…។
  • ជម្ងឺ៖ បណ្តាលមកពីពួកផ្សិត (រលួយគល់) ត្រូវបាញ់ឬស្រោចថ្នាំ មេតាឡាក់ស៊ីល និងមេនកូហ្សិប និងការការពារ ស្រោចទី្រកូដេម៉ា១ឆ្នាំ ឲ្យបាន២-៣ដង។
https://www.krishisewa.com/articles/production-technology/531-passion-fruit.html

ការប្រមូលផល

  • ដំណាំនេះនឹងចាប់ផ្តើមប្រមូលផលក្នុងរយៈពេល ៧ ទៅ ៨ ខែបន្ទាប់ពីដាំ­ 
  • ការប្រមូលផលល្អ គឺចាប់ពី ១២ – ១៣ ខែបន្ទាប់ពីការដាំ­ 
  • ជាទូទៅពេលវេលាប្រមូលផលអតិបរិមា ពីរដង គឺខែកក្កដា – សីហា និងធ្នូ – មករា­ 
  • សំរាប់ទីផ្សារស្រស់ គួរតែបេះវា នៅពេលដែលវាប្រែពណ៌ពីបៃតងទៅ ពណ៌ស្វាយ ឬពណ៌លឿង ­ 
  • សំរាប់ផលិតទឹកផ្លែឈើ នៅពេលផ្លែទុំល្អ­ 
  • ទិន្នផលជាមធ្យមគឺប្រហែល ៤តោន/ហិចតា ក្នុងមួយឆ្នាំ­  ប្រសិនបើមានការគ្រប់គ្រងបានល្អ និងទទួលបានផលពីការដាំដុះដំណាំលើស គឺពី ៦តោន ទៅ ៨តោន/ហិចតា­ 
  • ពូជផ្លែផាសិនពណ៌លឿង ដែលបានរក្សាទុកនៅសីតុណ្ហភាព ៧ ទៅ ១០ºC ដោយមានសំណើមពី ៩០ ទៅ ៩៥% អាតរក្សាទុករហូតដល់ទៅ ២ សប្តាហ៍­ 
  • ពូជផ្លែផាសិនពណ៌ស្វាយ ដែលបានរក្សាទុកនៅសីតុណ្ហភាព ៣ ទៅ ៥ ºC អាចរក្សាទុកពី ៣ ទៅ ៥ សប្តាហ៍

ចំណាប់អារម្មណ៍

ដំណាំក្រូចវល្លី៍ ឬផាសិននេះអាចរស់បាន ពី ៣ ទៅ ១០ឆ្នាំ អាស្រ័យលើការថែទាំ និងគ្រប់គ្រងសត្វល្អិតបំផ្លាញវា។ ដូច្នេះ បងប្អូនអាចសាល្បងដាំដុះ ដំណាំនេះបាន ទោះជាមានដីតូចៗ ក៍បាន។ មុនធ្វើការដាំដុះ បងប្អូនត្រូវចេះជ្រើសរើសពូជដែលមានដែលធន់ និងមានតម្រូវការនៅទីផ្សារ ដើម្បីស្រួលក្នុងការប្រមូលផលលក់។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts