បច្ចេកទេសចិញ្ចឹម សត្វក្រួចយកពង

ពងក្រួច ត្រវ​បានគេទទួលទាន ដូចពងមាន់ ពងទាដែរ។ ដោយតម្រូវការហូបចុកនេះ  ធ្វើឲ្យការចិញ្ចឹមក្រួចយកពង កំពុងមានការចាប់អារម្មណ៍ ពីសំណាក់បងប្អូនយើងមួយចំនួន។ សម្រាប់បបងប្អូន​ដែល កំពុងចង់បង្កើតមុខរបរថ្មី ឬឬរកមុខរបរបន្ថែម​ អាចសាកល្បងជាមួយ ការចិញ្ចឹមក្រួចនេះ ជាពិសេសការចិញ្ចឹមក្រួចយកពង ឬចង់ចិញ្ចឹមមេបាក្រួច សម្រាប់លក់។

ខាងក្រោមនេះ គឺជាបច្ចេកទេស ក្នុងការចិញ្ចឹមក្រួចយកពង៖

https://www.youtube.com/watch?v=ztRFmfBGvu8

ពូជក្រួច

  • ពូជក្រួច ដែលគេនិយមចិញ្ចឹមក្នុងស្រុក គឺមានតែពូជជប៉ុនទេ វាមាន៣ពណ៌ គឺឆ្នូតខ្មៅលាយស ឬលាយក្រហម និង លឿង ហើយស៊ុតមានពណ៌ស
  • ពូជនេះ ងាយស្រួលចិញ្ចឹម ការលូតលាស់លឿន ឆាប់បានស៊ុត ផ្តល់ស៊ុតច្រើន ព្រមទាំងមានភាពស៊ាំ ទៅនឹងជម្ងឺខ្ពស់
  • ចាប់ផ្តើមចិញ្ចឹមដំបូង ត្រូវទិញមេបាពូជ ពីអ្នកចិញ្ចឹមផ្សេងៗ
  • ត្រូវជ្រើសរើសកូនក្រួចណា ដែលមានសភាពលក្ខណៈល្អ សម្រាប់ជាពូជជំនាន់ក្រោយ
  • ត្រូវការពារនូវការបង្កាត់ជាន់ឈាម

ការជ្រើសរើសភេទ

ក្រួចទើបកើតមក មិនអាចកំណត់ពីភេទ បានច្បាស់លាស់នោះទេ រហូតដល់ អាយុ ៣-៤សប្តាហ៍ ចាប់ផ្តើមជ្រើសរើសភេទបាន

ក្រួចឈ្មោល

  • រោមនៅលើទ្រូង ពណ៌ពណ៌ក្រហមលាយត្នោត ឬពណ៌លឿងឆ្លាស់ពណ៌ត្នោតលាយស
  • មានអវៈយវៈភេទ ជាក្រពេញបន្តពូជ បើច្របាច់គូទ និងមានទឹកពពុះពណ៌សចេញមក បើញីមិនមានទេ
  • សម្លេងរងាវ ឈ្មោល “បូល”លឺខ្លាំង តែញីមិនបូលទេ

ក្រួចញី៖

  • ពណ៌រោមដើមទ្រូង ខុសពីឈ្មោល មានចំណុចខ្មៅៗអុចៗ ជុំវិញដើមទ្រូង ឬគេហៅថា “ខ្សែក”
  • កាត់ចំពុះ កុំឲ្យបក្សីចឹកគ្នា និងស្រួលស៊ីចំណី

ទីតាំងសម្រាប់ចិញ្ចឹម​

  • ក្រួច​ត្រូវការ​ទីកន្លែង​តូច​ មិនចាំបាច់​ត្រូវមាន​ទី​ធំ  ​ដូចជា​មាន់​ទា​ឡើយ ទីតាំងអាចមាន​ទំហំ​ ១ ​ម៉ែត្រក្រឡា​អាចឱ្យ ​យើង​ដាក់​ក្រួច​បាន ​ចំនួន១០០​ក្បាល
  • ត្រូវ​ជ្រើសរើស​ទីកន្លែង​ណាមួយ  ​ដែល​សមស្រប​​បំផុតទីទួល ទី​ស្រឡះមាន​ខ្យល់​ចេញចូល​បានល្អ  មាន​ពន្លឺ​ថ្ងៃ​ចូលដល់  ​និង​មាន​ប្រភព​ទឹកស្អាត​ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​វា

រោងសម្រាប់ចិញ្ចឹមក្រួចពង

  • រោង​សម្រាប់​ចិញ្ចឹម​ក្រួច  អាច​សង់​ឡើង ​ឲ្យខ្ពស់ពីដីក៏បាន ឬអាច​ចិញ្ចឹម​វា​នៅ​លើដី​ផ្ទាល់  ឬ​អាច​ធ្វើជា​កម្រាល​ក្រាល ​ដោយ​សំណាញ់​ភ្នែកក្រួច ទៅតាម​លទ្ធភាព​ដែល​អ្នកមាន
  • ដំបូលរោង​គួរ​ប្រក់​ស្លឹក ​ឬ​ស្បូវ​ដើម្បី​កាត់បន្ថយ​កំដៅ  បើ​ប្រើ​ស័ង្កសី​សម្រាប់​ប្រក់ គួរតែធ្វើ​ដំបូល​នោះ​ឱ្យ​ខ្ពស់​បន្ដិច  ដើម្បី​កាត់បន្ថយ​​កំដៅ​នៅ​ខែប្រាំង
  • ជញ្ជាំង​​ទ្រុង​អាចធ្វើ​ពី​សំណាញ់ ​យ៉ាំង​កា វឬសំណាញ់​ភ្នែកក្រួច​ ក៏បាន​បើ​មានលទ្ធភាព  តែបើ​មិន​​មានលទ្ធភាព​ ទេ​អាច​ត្បា​ញ​ជា​ព្រួល​  ដើម្បី​ធ្វើជា​ជញ្ជាំង​ឱ្យ​វា​ក៏បាន

ទ្រុងសម្រាប់មេពងផ្ទាល់ដី

  • មេក្រួចច្រើន អាចដាក់ទ្រុងផ្ទាល់ដីបាន
  • ៣-៥ថ្ងៃ ត្រូវបោសលាមកម្តង
  • ត្រូវកាត់ចំបើងខ្លី ឬស្លឹកឈើស្ងួតក្រាលបាតទ្រុង
  • ត្រូវក្រាលអង្កាមបាតទ្រុងឲ្យក្រាស់
  • សីតុណ្ហភាពទ្រុង ចន្លោះ ពី២៨-៣២°C

ទ្រុងសម្រាប់មេពងជាទ្រុងសំណាញ់ផុតដី

  • ធ្វើទ្រុងសំណាញ់ ពីឬស្សី ឈើ ដែក ផុតពីដី កម្ពស់យ៉ាងបោច ០,៥-០,៨ ម៉ែត្រ ដើម្បីងាយស្រួល
  • ទ្រុង ទំហំ បណ្តោយ ២,៧ ម៉ែត្រ X ទទឹង ១,៧ម៉ែត្រ សម្រាប់ក្រួចមេ ចំនួន ១៨០-២០០ក្បាល
  • ១ម៉ែត្រការ៉េ ៣៥-៤០ក្បាល ដើម្បីឲ្យក្រួច ងាយស្រួលដើរ ស៊ីចំណី
  • ផ្ទៃបាតទ្រុង មានសភាពរាបស្មើល្អ ងាយស្រួលរើសពង
  • សំអាតទ្រុង ១ថ្ងៃម្តង ទ្រុងសំណាញ់ ងាយបោសសំអាត

ការបង្កាត់ពូជ

  • ក្រួចចាប់ផ្តើម បង្កាត់ពូជ នៅអាយុ ៤៥-១២០ថ្ងៃ ជាមធ្យម៦០ថ្ងៃ
  • យកក្រួចឈ្មោល ដាក់ក្នុងទ្រុងក្រួចញី​ ដោយសមាមាត្រ ឈ្មោល១ ញី៣
  • ស៊ុតក្រួច មានអត្រាបង្កកំណើត គឺប្រមូលមកពី មេបាពូជ មានអាយុ ៧០-១២០ថ្ងៃ
  • អត្រាបង្កកំណើត មធ្យម ៧៣%
  • អាយុកាល ប្រើមេបាពូជ ចន្លោះ ៦-១២ខែ ក្រោយពីថ្ងៃបង្កាត់ អាយុជាមធ្យម ៩ខែ
  • បន្ទាប់ពីបង្កាត់មក ក្រួចញីអាចចិញ្ចឹមយកស៊ុតបាន មួយរយៈទៀត ឬជំរុះ លក់ក្រួចសាច់ ជាមួយក្រួចឈ្មោលតែម្តង

ការភ្ញាស់ស៊ុត

  • ប្រើទូភ្ញាស់ស៊ុត សម្រាប់ភ្ញាស់ពងក្រួច
  • ជ្រើសរើសស៊ុត បំបែកដាក់លើថាសថ្មមៗ មុនយកចូលទៅកាន់ទូភ្ញាស់
  • ស៊ុតមានសណ្ឋានរលោង ហើយទាល ច្រើនជាក្រួចញី
  • ស៊ុតមានសណ្ឋនស្រួច​ហើយវែង ច្រើនតែជាក្រួចឈ្មោល
  • អត្រាញាស់របស់ស៊ុត អាចចន្លោះ ពី ៦៥-៨០% ជាមធ្យម ៧២%
  • ការភ្ញាស់ស៊ុត រយៈពេលដំបូង ត្រូវបង្វិល ស៊ុតចុះឡើង ២-៣ដង/ថ្ងៃ បង្វិលថ្មមៗរហូតដល់រយៈពេល ១៤ថ្ងៃ ទើបឈប់បបង្វិល ដើម្បីឲ្យស៊ុតត្រៀមញាស់
  • ត្រូវពិនិត្យទូរភ្ញាស់ មិនត្រូវឲ្យវាស្ងួតពេក បើស្ងួតពេក ត្រូវបាញ់សាចទឹក ឬប្រោះទឹក
  • កូនក្រួច ញាស់ក្នុងរយៈពេល ១៦-១៧ថ្ងៃ
  • បន្ទាប់ពីញាស់ភ្លាម ត្រូវទុកកូនក្រួច នៅក្នុងទូររយៈពេល ១ថ្ងៃ ដើម្បីឲ្យកូនក្រួចរឹងមាំ ទើបយកកូនចេញពីទូរភ្ញាស់

ការកម្តៅកូនក្រួច

  • ក្រោយចេញ ពីទូរភ្ញាស់ ត្រូវបន្តកំដៅកូនបក្សី រយៈពេលចន្លោះ ពី ១០-២១ថ្ងៃ
  • បើសីតុណ្ហភាពត្រជាក់ កំដៅកូនបក្សីយូរ
  • ប្រើអំពូលកំដៅ ខ្នាត ៤០-៦០វ៉ាត់ សម្រាប់កូនក្រួច ១០០ក្បាល
  • ត្រូវផ្តល់់កម្តៅ ឲ្យកូនក្រួចឲ្យបានគ្រប់គ្រាន់ ជាពិសេសពេលយប់ ឬពេលមានអាកាសធាតុត្រជាក់
  • ត្រួតពិនិត្យមើល សកម្មភាពករបស់កូនក្រួច ដើម្បីប្រតិកម្មរបស់វា ឆ្លើយតបការផ្តល់កម្តៅរបស់យើង
  • អាយុ​ ០-១ សប្តាហ៍ ផ្តល់កំដៅ ៣៨°C
  • អាយុ​ ១-២ សប្តាហ៍ ផ្តល់កំដៅ ៣៥°C
  • អាយុ​ ២-៣ សប្តាហ៍ ផ្តល់កំដៅ ៣០°C

ចំណី

  • ចំណី​មិន​ត្រូវឱ្យ​ខ្វះ​ឡើយ  បើ​ពុំ​នោះទេកូន​ដែល​ញាស់ ​មកវា​ទន់​ជើងនេះ  ​គឺ​បណ្ដាលមកពី​ការឱ្យ​ចំណី​  ដល់​មេ​វា​មិនបាន​គ្រប់គ្រាន់
  • សម្រាប់ចំណីលាយខ្លួនឯង  អាច​លាយ​កន្ទក់​ម៉ត់​លេខ​មួយ  ឬ​ប្រើ​ពោតក្រហម  ​ដើម្បី​លាយ​បន្ថែម​ ជាមួយ​ចំណី​មាន់​ទិញ​មក​ស្រាប់ ​នោះក្នុង​អត្រា​ ១០ ​ភាគរយ។
  • លាយ​កន្ទក់​ម៉ត់ ​លេខ​មួយ​១៥%  ឬ​ប្រើ​ពោតក្រហម ១០%  មក​លាយ​បន្ថែម​ជាមួយ​ចំណី មាន់​ទិញ​មក​ស្រាប់
  • ក​ន្ទក់ ជួយបង្កើនសាច់ ឲ្យឆាប់ធំធាត់
  • ពោតជួយបង្កើនការលូតលាស់​

ការផ្ដល់ចំណី

  • ក្រួច​មួយ​ក្បាល ​អាយុ ៥​សប្ដាហ៍ស៊ី​ចំណី  ​អស់​ប្រមាណ​ជា ៥០០ ​ក្រាម​
  • ក្រួច ១ក្បាល អាយុ ៥សប្តាហ៍ ស៊ីចំណីអស់ ប្រហែល ៥០០ក្រាម
  • ក្រួច អាយុ ៦ខែ ស៊ីចំណី ប្រហែល ៣០-៣៥ក្រាម/ថ្ងៃ/ក្បាល
  • ដើម្បីក្រួចពង បាន១២ពង ត្រូវផ្តល់ចំណីឲ្យវា ចំនួន ៤០០ក្រាម
  • អាយុ ៦សប្តាហ៍ ក្រួចញី ទម្ងន់ ពី១៧៥-២០០ក្រាម/ក្បាល
  • ឯក្រួចឈ្មោល មានទម្ងន់ ១៥០ក្រាម/ក្បាល​

រូបមន្ត​ធ្វើ​ចំណី​ក្រួច​ដោយ​ខ្លួនឯង​

ពេលក្រួចញាស់រហូតដល់២១ថ្ងៃ

  • ពោតក្រហម ២៧ %
  • សណ្ដែកសៀង ៨ % ជំនួសដោយម្សៅ ដំឡូង ត្រាវ ថោកជាង
  • កន្ទក់ធុនល្អ ៨ %
  • ពោតសាឡី ១៥ % ជំនួសដោយចុងអង្ករទាំងស្រុងបាន
  • ម្សៅត្រីស្ងួត ១០ %
  • ព្រីម៉ិច ២.៥ %
  • លាយចំណីមាន់កូន ២៧.៥ %
  • ម្សៅសំបកងាវ ២ %

ចាប់ពីអាយុ ៤ទៅ៦សប្ដាហ៍

  • ពោតក្រហម ៣១ %
  • សណ្ដែកសៀង ៥ %
  • កន្ទក់ធុនល្អ ៨ %
  • ពោតសាឡី ១៤ % ជំនួសដោយចុងអង្ករបាន
  • ម្សៅត្រីស្ងួត ១០ %
  • ព្រីម៉ិច ២.៥ %
  • ម្សៅសំបកងាវ ២ %
  • លាយចំណីមាន់ធំ ២៧.៥ %

ការផ្តល់ចំណីសម្រេចរបស់ក្រុមហ៊ុន

  • ចំណីក្រូច សាច់ របស់ លេខ 3810 សម្រាប់ក្រួចពង ក្រុមហ៊ុន ANT
  • ចំណីសម្រេច ប្រភេទម៉ដ្ឋ សំរាប់ក្រួចពង
  • ចំណីក្រួចសាច់ លេខកូដ Q9 សម្រាបក្រួចពង ក្រុមហ៊ុន Agri-Master
  • ចំណីសម្រេច ប្រភេទម៉ដ្ឋ សំរាប់ក្រួចពង ផ្សំឡើងដោយរូបមន្តពិសេស មានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ ងាយស្រួលរំលាយ និងស្រូបយក ថែមទំាងមានឳសថ និងជីវជាតិ ជួយថែបំប៉នមេក្រួច អោយមានសុខភាពរឹងមំា និងមានផលិតភាពក្នុងការផលិតស៊ុតច្រើន ថែមទំាងមានទំហំធំល្អ ។

ការផ្តល់ទឹក

  • ​ចំពោះ​គ្រឿង​សម្រាប់​ដាក់​ទឹក  ​​អាច​ប្រើ ​ប្រដាប់​ដាក់​ទឹក​ឱ្យ​កូន​​មាន់  ​ឱ្យ​វា​ផឹក​បាន តែ​ត្រូវ​លាង​សំអាត​រាល់ថ្ងៃ  និង​ដាក់​បន្ថែម​ទឹក​ថ្មី ​ឱ្យ​វា​ឱ្យបាន​គ្រប់គ្រាន់​ ជាប់​ជាប្រចាំ
  • ត្រូវ​ប្រើ​ទឹកស្អាត​ជានិច្ច  បើ​ប្រើ​ទឹក​អណ្ដូង ​សូម​ដង​មក​រក្សាទុក​ក្នុង​អ្វីមួយ  ហើយ​ដាក់​ចំហរឲ្យ​បាន​មួយថ្ងៃ​  មុន​យក​ឲ្យ​ក្រួច​ផឹក

ការថែទាំ

  • នៅក្នុង​ទ្រុង​នេះយើង​ចាំបាច់​ត្រូវ​សំអាត​វា​ឱ្យ​ស្អាត​ជានិច្ចមិនត្រូវ​ឱ្យ​សត្វ​ឆ្កែ​ឆ្មា​កណ្ដុរ​ចូល​បានឡើយព្រោះ​សត្វ​ទាំងនេះ​វា​អាចជា​អ្នកចម្លង​មេរោគ​ទៅ​សត្វ​ក្រួច​បាន។
  • ត្រូវដាក់​កូន​ក្រួច​ដែល​នៅ​តូច​ឬ​ទើប​ភ្ញាស់ ដាច់ដោយឡែកពីមេក្រួចឬក្រួចធំៗ
  • រូបរាង​របស់​ទ្រុង​មិន​សំខាន់​ទេតែអ្វីដែលសំខាន់គឺ​ត្រូវធ្វើ​គម្រប​ដើម្បី​បើក​បិទ​ពី​ខាងលើគម្រប​ទ្រុង​នេះ​ត្រូវធ្វើ​ប្រហោង​ដើម្បីអាចដាក់​ចង្កៀង​ដើម្បី​​កំដៅ​កូន​ក្រួច​នៅពេល​វា​នៅ​តូច​ដើម្បី​ផ្ដល់​កំដៅ​ឱ្យ​វា។មួយវិញទៀត​នោះចង្កៀង​នេះអាចជួយ​បណ្ដេញ​មូសនិង​សត្វល្អិតនានា​កុំ​ឱ្យមក​ទិច​ឬ​ខាំ​កូន​ក្រួច​នោះ​ផងដែរ
  • ក្រួច​ជាស​ត្វ​ដែល​ឈ្នះ​ជម្ងឺយើង​មិនចាំបាច់​ចាក់​វ៉ាក់សាំង​ឱ្យ​វា​ទេតែ​ត្រូវមាន​ការថែទាំ​ដិតដល់
  •  

ការការពារជម្ងឺបក្សី

ជម្ងឺក្រួច ដូចគ្នាទៅនឹងជម្ងឺមាន់ គ្រាន់តែក្រួចមានភាពធន់នឹងរោគ (ស៊ាំនិងជម្ងឺ) ជាងមាន់។ ជម្ងឺដែលច្រើនកើតលើសត្វក្រួច ហើយជួបប្រទះញឹកញាប់ គឺ ជម្ងឺញូវកាស ជម្ងឺអុត ជម្ងឺផ្តាសាយ ឬកុកស៊ីឌីយ៉ូស៊ីសជាដើម។

អ្នកចិញ្ចឹម ត្រូវអនុវត្តគោលការណ៍ និងប្រើវិធីការពារដូចខាងក្រោម៖

  • ត្រូវថែរក្សាសុខភាពបក្សី ឲ្យបានល្អជាប្រចាំ ដោយត្រួតពិនិត្យហ្វូងសត្វ បើជួបប្រទះបក្សីងាប់ច្រើនក្បាលក្នុង១ថ្ងៃ ឬខុសប្រក្រតីនោះ ត្រូវរកបុព្វហេតុនិងបំផ្លាញបក្សីទាំងនោះចោលភ្លាម ព្រមទាំងធ្វើការបង្អាក់សកម្មភាពមេរោគនៅកន្លែងចិញ្ចឹម
  • ត្រូវធ្វើការទិញចូល ស៊ុត ឬបក្សី ពីប្រភពដែលយើងប្រាកដចិត្តថា គ្មានជម្ងឺឬមេរោគឆ្លង
  • សម្រាប់ដែលនាំមកពីក្រៅ ត្រូវបង្ឃាំងទុកមួយរយៈ ដើម្បីត្រួតពិនិត្យ មុននឹងយកចូលក្នុងហ្វូង
  • មុខរោងចិញ្ចឹម ត្រូវដាក់ទឹកថ្នាំសម្លាប់មេរោគ ដើម្បីជ្រលក់ជើងមនុស្ស សត្វ ឬយានយន្តផ្សេង ក្នុងការការពារការចម្លងមេរោគចូល
  • ព្យាយាមការពារ បក្សី កណ្តុរ ឆ្កែ ឆ្មារ ឬសត្វផ្សេងៗ ចូលមកក្នុងរោងចិញ្ចឹម
  • ត្រូវធ្វើវ៉ាក់សាំង ដល់បក្សីតាមកាលកំណត់ ដើម្បីការពារ ជម្ងឺផ្សេងៗ
  • ដើម្បីសម្លាប់មេរោគ ក្នុងទូរភ្ញាស់ ការអប់ថ្នាំប្រើផ្លែទទឹម ជាទឹកក្បុងផ្សំ ជាមួយហ្វ័រម៉ាលីន (Phormaline) បង្កើតជាឧស្ម័នហ្វ័រម៉ុល(Phormol) អាចសម្លាប់មេរោគបាន  បិទទ្វារទូរ បើកង្ហារបក់ផ្សែង ឲ្យសព្វប្រមាណ ២០-៣០នាទី ទើបបើកទ្វារទូរ ឲ្យខ្យល់ចេញចូល អស់ក្លិនឧស្ម័ន។
https://www.facebook.com/pigeonlove143/photos/a.1428477010592822/1538743036232885/

ការប្រមូលផល

  • ក្រួចចាប់ផ្តើមពង ពេលវាមានអាយុ ៧សប្តាហ៍ ៤៩ថ្ងៃ វាអាចពងបាន ២៨០គ្រាប់ ក្នុងអាយុកាលរបស់វា
  • ពងរបស់មេក្រួច មានទម្ងន់ ពី៩-១០ក្រាម
  • អាចប្រមូលពងបាន ២ដង/ថ្ងៃ
  • មេក្រួចអាយុ ៧សប្តាហ៍ឡើងទៅអាចលក់បានហើយ

ចំណាប់អារម្មណ៍

មុខរបរ ចិញ្ចឹមក្រួចយកពង ជាមុខរបរ ដែលបងប្អូនកសិករមិនគួរមើលរំលងនោះទេ ព្រោះបងប្អូន ក្រៅពីការមានកិច្ចការស្នូលហើយ  អាចឆ្លៀតពេលទំនេរ ចិញ្ចឹមក្រួចនៅផ្ទះក៏បាន ដែលវាងាយស្រួល ក្នុងការគ្រប់គ្រងនៅផ្ទះ ទោះបីជាបងប្អូនមានដីទំនេរតូចល្មម ក៏អាចចីញ្ចឹមបានដែរ។ ម្យ៉ាងទៀត ការចិញ្ចឹម ក្រួចយកពង ឆាប់បានប្រមូលផល តម្លៃលក់នៅលើទីផ្សារ មានតម្លៃសមរម្យ។ ដូច្នេះសម្រាប់បងប្អូន មានបំណងចង់បង្កើតមុខរបរ ជាប្រភពចំណូលបន្ថែម សម្រាប់ក្រុមគ្រួសារ អាចពិចារណា ចំពោះមុខរបរ ចិញ្ចឹមក្រួចយកពងនេះបាន ដើម្បីបង្កើនចំណូលគ្រួសារ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts