បច្ចេកទេសដាំ ឈូកយកគ្រាប់

គ្រាប់ឈូក សម្បូរទៅដោយ វីតាមីនA វីតាមីនC វីតាមីនE ប្រូទីនប្រមាណជា២៣% និងមានសារជាតិរ៉ែ ដែល អាចជួយមប្រុងខួរក្បាល សរសៃប្រសាទ រក្សាអាការឈឺសន្លាក់ បង្កើតគ្រាប់ឈាម ព្រមទាំងជួយទំនុកបម្រុង ឈាមឱ្យមាន ដំណើរការ ល្អផងដែរ ប៉ុន្តែវាមាន ប្រសិទ្ធភាព បានតែចំពោះគ្រាប់ឈូកស្រស់ៗប៉ុណ្ណោះ ចំពោះឈូកដែលបានឆ្លងកាត់ ការចម្អិនឆ្អិន រួចហើយវានឹង​បាត់បង់គុណភាព។ ក្រៅពីនេះវាជួយឱ្យចរន្តឈាម រត់បានល្អ បន្ថយអាការណែនដើមទ្រូង ព្រោះបញ្ហាខ្វះ ឈាមជាដើម-ល-។

ខាងក្រោមជា វិធីក្នុងការដាំដុះដែលអាចជួយអ្នក​ អោយត្រៀមបានត្រឹមត្រូវក្នុងការចាប់ផ្តើមដាំឈូកដើម្បីយកគ្រាប់​៖

ជ្រើសរើសពូជ

ជ្រើសរើសប្រភេទពូជឈូកបាយ ព្រោះពូជនេះបានផលច្រើន និងមានគ្រាប់ណែនជាងពូជឈូកបេងដែលមានផ្កាពណ៌ ដែលមានរយៈពេលដាំ ៦ខែ។

ការរៀបចំដី

  • ជ្រើសរើសយកស្រែ ប្រភេទដីបាតភូមិ ព្រោះវាជាដីសម្បូរជីជាតិ
  • មុនពេលដាំត្រូវភ្ជួរដី ១ ទៅ ២ដង ដើម្បីកម្ចាត់ស្មៅ
  • ពេលភ្ជួររួចហើយ ទុកដីរយៈពេល ៣ ទៅ ៧ថ្ងៃ
  • ភ្ជួរលើកទី២ និងរាស់ដីឲ្យរាបស្មើជាការស្រេច
  • ក្រោយពីរៀបចំដីរួច ចាំបាច់ត្រូវបញ្ចូលទឹកក្នុងស្រែ ដើម្បីឲ្យងាប់ស្មៅ
  • ហើយបន្ទាប់មកទៀត ជ្រើសរើសកូនឈូកណាដែលថ្លោសល្អ មិនយកកូនដែលខ្ចីពេក ឬចាស់ពេក
  • ដាំកូនឈូកលើដី ដែលបានរៀបចំនោះ ចន្លោះពីគ្នា៣តឹក
រូបភាពពី vnexpress.net

ការថែទាំ

  • ក្រោយឈូកដាំបានរយៈពេល ៧ ទៅ ១៥ថ្ងៃ វាចាប់ផ្ដើមដុះសន្លឹកហើយ
  • ចាប់ផ្តើមដើរដកស្មៅ ដើម្បីឲ្យឈូកដុះលូតលាស់លឿន
  • ក្នុងអំឡុងពេលនេះ ចាំបាច់ត្រូវរក្សាទឹកក្នុងស្រែ មិនឲ្យលើសពី ១ម៉ែត្រនោះឡើយ ដើម្បីការពារសត្វចង្រៃស៊ីស្លឹក ឬដើមឈូក ដែលយើងត្រូវបាញ់ថ្នាំ កំចាត់វា និងការដាក់ជី
  • ដំណាំឈូកមានសត្វចង្រៃបំផ្លាញ មួយចំនួនដូចជា សត្វក្រាវាមូលកករឈូក អត់បានផល ពេលខ្លះទៅមានដង្កូវវាគ្រាប់ ខ្យងក៏មកស៊ីទៀត ចឹងវាប្រឈមច្រើន តែខែវស្សាវាមិនសូវប្រឈម តែបើខែប្រាំងវិញវាសម្បូរជាង។

ការប្រមូលផល

ក្រោយពីដាំបានរយៈពេល ៣ខែ ឈូកអាចប្រមូលផលបានបណ្ដើរៗហើយ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts