បច្ចេកទេស ដាំត្រប់ស្រួយ

ត្រប់ស្រួយ គឺជាប្រភេទបន្លែ​ដែប្រជាជនខ្មែរ​ យើងនិយមហូប​ធ្វើជាអន្លក់​ និង​ជាគ្រឿងផ្សំដាក់ក្នុងស្លរដ៏សំខាន់មួយ មុខក្នងមុខម្ហូបសម្លរខ្មែរ​ មិនត្រឹមតែនិយមហូបនោះទេ​ តែវាក៏មានប្រយោជន៏ជាច្រើនជួយដល់រាងកាយមនុស្សផងដែរ ដូចជា​ ជួយលើកកម្ពស់សុខភាពស្បែក, មាន សារ​ជាតិប្រឆាំងអុកស៊ីតកម្ម,​ ជួយក្នុងការគ្រប់គ្រងសម្ពាធឈាម,​ បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម, ការពារប្រព័ន្ធរំលាយអាហារ,​ ជួយថ្លើម, ការពារកម្រិតកូឡេស្តេរ៉ូល និងគាំទ្រដល់សុខភាពបេះដូង, ជួយបង្កើនប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយភាពតានតឹង ។

ខាងក្រោមគឺជា បច្ចេកទេសដាំដុះខ្លះៗដែលអ្នកទាំងអស់គ្នា អាចយកទៅប្រើប្រាស់ សម្រាប់ដាំនៅផ្ទះសម្រាប់ហូប រឺក៏ដាំសម្រាប់លក់ ក៏បាន

ការជ្រើសរើសពូជ

  • ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
  • ពូជសុទ្ធដែលមានភាគរយ ដំណុះចាប់ពី ៨៥-៩០ ភាគរយ
  • ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់ ពូជធន នឹង ជម្ងឺ សត្វល្អិត និង អាកាសធាតុ

ការបណ្តុះកូនត្រប់

  • ធ្យូងអង្កាមត្រាំទឹក ២យប់ទុកអោយស្រស់ចំនួន៣ធុងស្ពេត្រូ
  • លាមកគោស្ងួតដែលម៉ត់ល្អចំនួន ២ធុងស្ពេត្រូ
  • ដីមានជីជាតិ ឬជីកំប៉ុស្ត ឬដីតំបូក ដែលម៉ត់ល្អ ចំនួន ១ធុងស្ពេត្រូច្របល់ដីទាំងនោះអោយបានសព្វល្អរួចយកវាទៅ លីង ឬចំហុយឬក៏ជ្រកថង់រួចចង់មាត់អោយជិតល្អដាក់នៅក្រោមកំដៅថ្ងៃរយះពេល ១សប្តាហ៍ ទើបយកមកបណ្តុះបាន។

ការធ្វើរោងបណ្តុះកូន

  • ធ្វើរោងបណ្តុះកូនបន្លែ គឺអាចអោយគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងអាចការពារកូនដំណាំ បានពីការឆ្លងមេរោគពីពពួកសត្វល្អិតចង្រៃ
  • ដំបូលសម្រាបគ្របរាន កំពស់ពី ១.៨ ទៅ ២ម៉ែត្រ
  • ដើម្បីងាយស្រួល ចេញចូលថែទាំកូនដំណាំ
  • កំពស់រានពី ០.៨ ទៅ ១០ម៉េត្រពីដី
  • ទទឹងរានពី ០.៨ ទៅ១ម៉ែត្រ
  • មានដំបូលការពារទឹកភ្លៀង និងសំណាញ់ការពារពន្លឺថ្ងៃ (ជាការប្រសើរប្រើសំណាញ់មាន ពណ៌បៃតង់)
  • មានជញ្ជាំងធ្វើពីសំណាញ់មុនការពារសត្វល្អិត

ការបណ្តុះកូន

  • យកគ្រាប់ដាក់ពង្រាយក្នុងក្រណាត់ស្បៃជក់ទឹក ហើយរុំគ្រាប់អោយហប់ល្អ
  • ស្រោចទឹករៀងរាល់ថ្ងៃអោយក្រណាត់សើមល្អ ហើយដាក់នៅកន្លែងហប់
  • ផ្អាប់គ្រាប់រយះពេល ២ ទៅ ៣យប់
  • ជ្រើសរើសគ្រាប់ដែលបែកមាត់ចាប់បណ្តុះមុន
  • បណ្តុះកូនមួយគ្រាប់ក្នុងមួយរន្ធ បន្ទាប់មកដាក់លើរានបណ្តុះ រួចគ្របសំណាញ់សត្វល្អិតពណ៌ស
  • ស្រោចទឹកអោយគ្រប់គ្រាន់ជាពិសេសនៅថ្ងៃត្រង់
  • ហាមស្រោចទឹកពេលល្ងាចព្រោះវានឹងអាចបង្កអោយគ្រាប់ ឬកូនបន្លែរលួយបាន
  • កូនត្រប់អាយុបាន ១៥ថ្ងៃប្រើជី ១៨-៤៦-០ ចំនួនកន្លះស្លាបព្រាបាយលាយទឹក ១០លីត្រសំរាបស្រោចកូន
  • ត្រូវស្រោចទឹកធម្មតាបន្ទាប់ពីស្រោចជីហើយ

ការដាំដុះកូនត្រប់

  • ភ្ជួរ ២-៣សារ ជម្រៅពី២៥-៣០ស.ម ហើយរាស់បំបែកដី ឲ្យរាបស្មើ
  • ហាលដីឲ្យស្ងួតល្អ ដើម្បីសម្លាប់មេរោគ
  • លើករងកម្ពស់រង រដូវប្រាំង ២០ស.ម ទទឹងរង១ម៉ែត្រ
  • លើករងកម្ពស់ រដូវវស្សា ៤០ស.ម ទទឹងរង១ម៉ែត្រ
  • ច្របល់ជីលាមកសត្វពុកផុត ឬជីកំបុស្ត ១គ.ក/ម៉ែត្រការ៉េ និងលាយជី ២០-២០-១៥ ចំនួន ១គ.ក្រ/ម៉ែត្រការ៉េ
  • ស្រោចទឹកអោយជោគ ទើបគ្របចំបើង ឬប្លាស្ទិចគ្របដី
  • ដាក់កូនត្រប់អោយត្រូវពន្លឺថ្ងៃ (លើកលែងថ្ងៃត្រង់) និងកាត់បន្ថយការស្រោចទឹក កូនអោយបាន ៥-៧ថ្ងៃ មុនដាំ
  • កូនត្រប់អាយុ ២៥-២៨ថ្ងៃ (មានស្លឹកពីរ) អាចយកទៅដាំបាន
  • ដាំ១ជួរក្នុង១រង និងមានចន្លោះពី គុម្ពមួយទៅ មួយមានប្រវែង ១ម៉ែត្រ

ការថែទាំដំណំា

  • បន្ទាប់ពីដាំកូនត្រប់ ហើយត្រូវដោតចំណារ មានកំពស់ប្រមាណ ០.៨ម៉ែត្រ
  • ការដោតចំណារ ជួយដើមត្រប់ កុំអោយដួល មានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ កាត់បន្ថយជំងឺនិងសត្វល្អិត និងងាយស្រួលប្រមូលផល
  • កាត់ខ្នែង និងស្លឹកចេញ ពីគល់ដើម រហូតដល់ខ្នែងផ្កា
  • ត្រូវកាត់ស្លឹកចាស់ៗ ផ្នែកខាងក្រោមចេញ ដើម្បីឲ្យពន្លឺ និងខ្យល់ចូលគ្រប់គ្រាន់
  • ការដាក់ជីបំប៉ន៖ដាក់ជីរៀងរាល់ ១០ថ្ងៃម្តង និងឈប់ដាក់ជី១ខែ មុនបញ្ចប់ការប្រមូលផល
  • ដាក់ជីទ្រាប់បាត៖ ដាក់ជីNPK ចំនួន ១៣ក្រាម/ដើម និងជីលាមកសត្វ ០,៥គ.ក្រ/ដើម
  • ២ សប្តាហ៍បន្ទាប់ពីដាំ៖ ដាក់ជីអ៊ុយរ៉េ ២,៥ក្រាម/ដើម
  • ៤ សប្តាហ៍បន្ទាប់ពីដាំ៖ ដាក់ជីNPK ២,៥ក្រាម/ដើម
  • ៦ សប្តាហ៍បន្ទាប់ពីដាំ៖ ដាក់ជីប៉ូតាស្យូម ១,៩ក្រាម/ដើម
  • ៨ សប្តាហ៍បន្ទាប់ពីដាំ៖ ដាក់ជីNPK ២,៥ក្រាម/ដើម
  • ១១ សប្តាហ៍បន្ទាប់ពីដាំ៖ ដាក់ជីNPK ២,៥ក្រាម/ដើម
  • ១៤ សប្តាហ៍បន្ទាប់ពីដាំ៖ ដាក់ជីNPK ២,៥ក្រាម/ដើម

ការប្រមូលផល

  • អាចប្រមូលផលបាន ពីអាយុ ៥៥ -៨០ថ្ងៃ បន្ទាប់ពីដាំ អាស្រ័យលើពូជ
  • ដើម្បីរក្សារសជាតិ គុណភាព និងទម្ងន់ផ្លែ គួរបេះផ្លែនៅពេលព្រឹក ឬនៅពេលល្ងាច
  • ប្រើកាំបិត ឬកន្ត្រៃ ដើម្បីកាត់ផ្លែ
  • មិនត្រូវប្រលះផ្លែ ដោយដៃទទេ ព្រោះវាអាចឲ្យបាក់មែកបាន

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts