បច្ចេកទេស បំប៉នមាន់ស្រែយកសាច់

បងប្អូនដែលចង់ចិញ្ចឹមមាន់ស្រែ ដើម្បីលក់ ផ្គត់ផ្គង់ទីផ្សារ ចង់ចិញ្ចឹមមាន់ស្រៃ ឆាប់ទទួលបានទិន្នផល សូមស្វែងយល់ ពីបច្ចេកទេសក្នុងការបំប៉នមាន់ស្រែ ដូចខាងក្រោម៖

គុណសម្បត្តិកូនមាន់ស្រែ

  • កូនមាន់សុខភាពល្អ និងលូតលាស់លឿន
  • កូនមាន់មានអាយុពី ២១-៣១ថ្ងៃ មានទម្ងន់សមស្របសម្រាប់ចិញ្ចឹម
  • ចិញ្ចឹមមិនងាយឈឺ ដោយបានចាក់វ៉ាក់សាំងការពារជំងឺ ២-៣មុខ រួចជាស្រេច ដូចជាជំងឺ ញ៉ូវកាស កំបូរ៉ូ និងអុត
  • ត្រូវបន្ថែមការចាក់វ៉ាក់សាំង ជំងឺអាសន្នរោគ នៅពេលមាន់អាយុបាន ២ខែ

ការជ្រើសរើសទីតាំង

  • ទីកន្លែងចិញ្ចឹមមិនត្រូវលិចទឹក ក្បែរផ្ទះ ងាយស្រួលថែទាំ និងឲ្យចំណី
  • កន្លែងចិញ្ចឹមត្រូវ មានម្លប់ខ្លះ ពន្លឺខ្លះ មានខ្យល់អាកាសចេញចូលគ្រប់គ្រាន់
  • បើទីវាលគ្មានម្លប់ គួរដាំដើមឈើ ដូចជាល្ហុង ដំឡូងមី កន្ធំថេត រុក្ខជាតិហូបផ្លែ ដាំត្រឡាច ឃ្លោក ននោងជាដើម
  • គួរធ្វើរបងព័ទ្ធ ពីឬស្សី កូនឈើ ឬព័ទ្ធសំណាញ់ជ័រ ឬលួសសំណាញ់ តាមលទ្ធភាព ដើម្បីការពារមាន់

ការសង់ទ្រុងគំរូចិញ្ចឹមបំប៉នកូនមាន់សាច់

  • សង់ទ្រុងបណ្តោយ ៦ម៉ែត្រ និងទទឹង៣ម៉ែត្រ ចែកជា២ បន្ទប់
  • ជើងរៀងទ្រុងកម្ពស់ ១,៧ម៉ែត្រ និងសសរកណ្តាល កម្ពស់៣,២ម៉ែត្រ បាំងសំណាញ់ចេញក្រៅពី ៣-៤ម៉ែត្រ និងចែកជាបន្ទប់ៗ សម្រាប់មាន់ដើរ និងហាលថ្ងៃ
  • សំយ៉ាបសម្រាប់រក្សាកូនមាន់ ២,៥ម៉ែត្រ X ៥ម៉ែត្រ
  • ធ្វើធ្នើមាន់ដេក កម្ពស់ពីដី ០,៧ម៉ែត្រ និងបន្ទាធ្នើ០,៧ម៉ែត្រ
  • ផ្ទៃដីកន្លែងដេក ១ម៉ែត្រការ៉េ ដាក់មាន់បាន៧-៨ក្បាល

សម្ភារកូនមាន់

  • ស្នូកចំណី អាចច្នៃពីកានជ័រ ឬប៊ីងដុងតូចធំ
  • ប្រើស្នូកចំណី ទិញពីផ្សារក៏បាន
  • ធុងទឹកសម្រាប់មាន់ផឹក មានចំណុះ ២លីត្រ សមា្រប់មាន់តូច
  • ធុងទឹកសម្រាប់មាន់ផឹក មានចំណុះ ៤-៦លីត្រ សម្រាប់មាន់ធំ
  • គេអាចប្រើប្រព័ន្ធតទុយោអោយផឹកស្វ័យប្រវត្តិក៏បាន ករណីចិញ្ចឹមច្រើន

របៀបជ្រើសរើសកូនមាន់ចិញ្ចឹម

  • រាងល្អ ក្លៀវក្លា ជើងលឿង
  • អាយុយ៉ាងតិច២១ថ្ងៃ
  • មិនត្រូវចិញ្ចឹមកូនមាន់ មានរោមស្អិតជាប់គ្នា ពោះធ្លាក់ ឬរឹង និងមានពណ៌ខៀវ
  • កូនមាន់ចាក់វ៉ាក់សាំង ការពារជំងឺបានយ៉ាងតិច ៣មុខ គឺញ៉ូកាស កំបូរ៉ូ និងអុតមាន់
  • ទិញកូនមាន់ដែលស្គាល់ប្រភពច្បាស់លាស់

ការរបៀបចំទ្រុងមុនដាក់កូនមាន់

  • ផ្ទៃបាតទ្រុង ត្រូវស្ងួតជានិច្ច
  • បាចកំបោរសក្នុងទ្រុង ឬបាញ់ថ្នាំសម្លាប់មេរោគ រៀងរាល់មុនដាក់មាន់ចិញ្ចឹម ១អាទិត្យ
  • ក្រាលអង្កាមបាតទ្រុង កម្រាស់១-២ស.ម

ការថែទាំកូនមាន់ក្រោយដឹកជញ្ជូនភ្លាម

  • បើកូនមាន់ដឹកជញ្ជូនរយៈពេលយូរ ឬផ្លូវឆ្ងាយ ត្រូវឲ្យកូនមាន់ផឹកទឹកលាយក្រូចឆ្មារ ឬវីតាមីនសេ មានរសជាតិជូរតិច

ចំណីសម្រាប់មាន់

  • លាយចំណីលាយស្រេច (ចំណីបាវ) ៥០% និងចំណីរកបានតាមភូមិ៥០% ដូចជា ស្រូវ ចុងអង្ករ កន្ទក់ ពោត (បុកឬកិន)ត្រកួន ស្មៅ ផ្ទី ស្លឹកបាស កន្ធំថេត ចកបាយទា ។ល។
  • បន្ថែមម្សៅខ្យង ខ្ចៅ លៀស ឬសំបកក្តាម លាយក្នុងចំណី ១ស្លាបព្រាហ្វេ រៀងរាល់ ២-៣ថ្ងៃម្តង

👉 វិធីផ្សំចំណីសម្រាប់ បំប៉នមាន់ស្រែ

កម្រិតសារធាតុចិញ្ចឹមសម្រាប់មាន់បំប៉នយកសាច់

  • ប្រូតេអីន ១៨-២០%
  • ជាតិខ្លាញ់ ៤%
  • ជាតិសែលុយឡូស ៣-៥%
  • កាល់ស្យូម ១%
  • ផូស្វ័រ ០,៧%
  • អំបិល ០,៣-០,៥%

អនាម័យការចិញ្ចឹមមាន់

  • មុនដាក់មាន់ចិញ្ចឹម ១អាទិត្យ ត្រូវសម្អាតទ្រុង និងបាចទឹកកំបោរស សម្លាប់មេរោគ
  • ដាក់ចិញ្ចឹមជាក្រុម តាមអាយុ
  • ដាក់ទឹកកំបោរស នៅមាត់ទ្វារចូល ដើម្បីសម្លាប់មេរោគ នៅបាតស្បែកជើងមុនចូលទ្រុង
  • ផ្លាស់ប្តូរ ទឹកស្អាត ឲ្យមាន់ផឹក ឲ្យបានញឹកញាប់
  • ត្រូវបញ្ចេញមាន់លក់ទាំងអស់ ក្នុងទ្រុងជាមួយគ្នា
  • ចំពោះមាន់ងាប់ដោយជំងឺ ត្រូវកប់ឬដុតចោល
  • ហាមមិនឲ្យឈ្មួញទិញមាន់ និងអ្នកដទៃ ចូលក្នុងទ្រុងមាន់ ឬទីធ្លាចិញ្ចឹមមាន់

វិធានការការពារជំងឺឆ្លង

  • ដើម្បីកុំឲ្យមាន់កើងជំងឺ ចាំបាច់ត្រូវ៖
  • ចាក់វ៉ាក់សាំងការពារ មុនពេលសត្វឈឺ
  • ត្រូវចាក់វ៉ាក់សាំង ការពារដល់មាន់ទាំងអស់ និងទៀងទាត់ពេលវេលា
  • មាន់១ក្បាល ត្រូវចាក់វ៉ាក់សាំង យ៉ាងតិចបំផុត ៤មុខ គឺ ជំងឺ ញ៉ូកាស កំបូរ៉ូ អុតមាន់ និងអាសន្នរោគ
  • ត្រូវផ្តល់ថ្នាំទម្លាក់ព្រូន រៀងរាល់៣ខែម្តង

កម្មវិធី ចាក់វ៉ាក់សាំង និងទម្លាក់ព្រូន

  • អាយុពី ១-៣ថ្ងៃ បន្តក់វ៉ាក់សាំងញ៉ូកាស នៅភ្នែក ឬច្រមុះ
  • អាយុពី ៧-១០ថ្ងៃ ចាក់វ៉ាក់សាំងអុត ជួសស្លាបរង
  • អាយុ ២ខែ ចាក់វ៉ាក់សាំងអាសន្នរោគ នៅសាច់ដុំទ្រូង
  • អាយុ ២ខែកន្លះ ដាក់ថ្នាំទម្លាក់ព្រូន លាយជាមួយចំណី

ការប្រមូលផល

រយៈពេល៣-៤ខែ អាចប្រមូលផលបានហើយ អាស្រ័យលើការថែទាំនិងផ្តល់ចំណីបានគ្រប់គ្រាន់ មាន់សាច់មានទម្ងន់ចាប់ពី ១,២ គ.ក្រ/ក្បាល។

ប្រិយមិត្តអាចទិញលក់ទីផ្សារកសិផល តាមរយះតំណរនេះ 🏪 https://t.me/agmarketplace

ចំណាប់អារម្មណ៍

តាមរយៈអត្ថបទខាងលើនេះ មានប្រយោជន៍ណាស់ សម្រាប់អ្នកដែលស្រលាញ់សត្វ  ចង់ចិញ្ចឹមសត្វ ក៏ដូចជាចង់ចិញ្ចឹមមាន់ស្រែដោយខ្លួនឯង អាចមើលពីបច្ចេកទេសសាមញ្ញៗ ក្នុងការចាប់ផ្តើមការចិញ្ចឹមមាន់ស្រែបំប៉នយកសាច់នេះបាន។

ការចិញ្ចឹមមាន់ស្រែ ជាលក្ខណៈគ្រួសារ អាចជួយផ្គត់ផ្គង ការហូបចុកប្រចាំថ្ងៃ និងជាមុខរបរមួយ ជួយបង្កើតឳកាសការងារ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារបានមួយផ្នែក។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts