វិធីកម្ចាត់ ស្រមោច និងអង្ក្រង លើដំណាំ​​របស់អ្នក

សត្វ​ស្រមោច និងអង្ក្រង ជាទូទៅត្រូវបានស្គាល់ និងឃើញស្ទើរគ្រប់ទីកន្លែង និងមាន​ច្រើន​ប្រភេទ និងចំនួនកើនឡើងច្រើន ដូច្នេះវាក៏ជាកង្វល់របស់​កសិករផងដែរ មិនថា​ដាំបន្លែរ ផ្លែឈើរ ផ្សេងៗគឺទិន្នផលមួយចំនួន​ ត្រូវបានបំផ្លាញពី​សត្វចង្រៃនេះ។

កសិករ តែងមានវិធីកម្ចាត់រៀងៗ​ខ្លួន ទៅលើប្រភេទដំណាំរបស់​ពួកគាត់ ហើយវិធី​និមួយៗទទួល​បានប្រសិទ្ធភាពតិចច្រើន តែអ្វីដែលយើងត្រូវគិតគឺការកម្ចាត់វា​ដោយចំណាយលើថវិការតិច ចំណេញពេលវេលា និងមិនប៉ៈពាល់ដល់​មនុស្ស និងរុក្ខជាតិ ។

១. ប្រើទឹកក្តៅដាំពុះ គឺជាវិធី​ងាយស្រួល ដែលយើងត្រូវអង្កេតមើលសំបុករបស់វា ចាក់ទឹកក្តៅចូល​អោយ​ងាប់ តែវិធីនេះជាជំរើសល្អសំរាប់សួនបន្លែរតូចៗតាមផ្ទះ ។

២. ប្រើសាប៊ូលាងចាន និងប្រេងឆា វិធីនេះអ្នកអាសាកល្បងដោយគ្រាន់តែលាយទឹក ១លីត្រ ជាមួយ​សាប៊ូលាងចាន (១/២)កន្លះ ស្លាបព្រាកាហ្វេ និង ប្រេងឆា (១/២)កន្លះ ស្លាបព្រាកាហ្វេ កូរចូលគ្នា ដាក់ក្នុងដបបាញ់ ឫបរិមាណច្រើនលាយតាមរូបមន្តនេះ ដាក់ធុងបាញ់ថ្នាំ បាញ់លើ កន្លែងមានស្រមោច ជាពិសេសសំបុកឫរុន្ធរបស់វា នឹងទទួលបានផល។ (១)

៣. ប្រើថ្នាំគីមី សម្លាប់ស្រមោច វិធីនេះទទួលបានប្រសិទ្ធភាពខ្ពស់ប៉ុន្តែ ដោយអ្នករកទិញថ្នាំនៅ​តាមតូបលក់​ថ្នាំកសិកម្ម ដោយប្រើតាម​វិធីណែនាំរបស់វា តែវិធីនេះទាមទារ ការចំណាចច្រើន បន្តិច។

រាល់វិធីខាងលើ លោកអ្នកសុទ្ធតែអាចកម្ចាត់ស្រមោចចង្រៃ បំផ្លាញកសិផលរបស់លោកអ្នកបាន តែរាល់ការអនុវត្តន៏ត្រូវ ប្រកាន់នូវការប្រុងប្រយ័ត្នជានិច្ច ត្រូវប្រើស្រោមដៃ ម៉ាស់បិតច្រមុះ និងមិនអោយវាចូលភ្នែកឡើយ ។

ប្រសិនបើ បងប្អូនណាស្គាល់ពីវិធីកំចាត់ស្រមោចបន្ថែម ឫវិធីសាស្ត្រផ្សេងៗទៀតហើយមាន​បំណងចង់ចែករំលែក សូមបញ្ចេញមតិដើម្បីចែករំលែក ។

(១) ឯកសារយោង៖ https://blog.fantasticgardeners.co.uk/ant-killer-tactics/#Natural_methods

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts