វិធីក្នុងការ ដាំដុះ ពពាយ

ពពាយ ជាបន្លែ មួយប្រភេទដែល ប្រជាជនយើង និយមបរិភោគ ព្រោះបន្លែនេះ អាចយកទៅធ្វើម្ហូម បានយ៉ាងច្រើនមុខ។ វាមិនត្រឹមតែ ជាមុខម្ហូបសំបូរបែបទេ ថែមទាំងមានប្រយោជន៍ ជាច្រើនដូចជា៖ ប្រូតេអីន, កាល់ស្យូម, កាបូអីដ្រាត, ជាតិដែក, វីតាមីន និងសារធាតុជាច្រើនទៀត។

លើសពីនេះ ដើមពពាយ មានមើមដែល យើងអាចយកមកបរិភោគបាន ស្លឹក មើម ផ្កា ផ្លែ សឹងបរិភោគបានទាំងអស់ ។

ផ្លែពពាយ មិនមែនល្អ សម្រាប់តែមនុស្សយើង ប៉ុណ្ណោះទេ ប៉ុន្តែគេក៏អាច ឲ្យសត្វស៊ីជាចំណី បានផងដែរ ពីព្រោះវាមានប្រូតេអ៊ីនច្រើនណាស់ ។ ស្លឹករបស់វាអាច ហាន់ឲ្យល្អិតៗ ធ្វើជាចំណីជ្រូក គោ និងមាន់ ទា បាន ។ បើអាចដាំវាឲ្យបានច្រើន យើងអាចបេះស្លឹកវាឲ្យសត្វ ស៊ីជាចំណីបាន ទាំងមានប្រយោជន៍ជួយដីឲ្យល្អផង ។ គ្រាប់របស់វាអាច យកមកធ្វើជា ទឹកសណ្តែក តៅហ៊ូ បានដូចសណ្តែកសៀងដែរ។

ខាងក្រោមនេះ ជាបច្ចេកទេសដាំដុះ ពពាយ ឲ្យទទួលបានទិន្នផលច្រើន៖

https://www.seedsofindia.com/item/Winged-bean-Vimaan-168

ការជ្រើសរើសពូជ ពពាយ

  • ពពាយ ដែលមានដាំ នៅខ្មែរយើង ភាគច្រើន ប្រើប្រាស់ ពូជនាំចូលពី ប្រទេសថៃ(ពូជកញ្ចប់)
  • ពូជគ្រាប់កញ្ចប់នេះ ជាពូជទំនើប ដែលមាន តម្រូវការ ទីផ្សារខ្ពស់ ពូជនេះមាន ទិន្នផលខ្ពស់ និងអាចដាំ ខុសរដូវបាន ហើយមានអាយុកាល ខ្លីឆាប់បាន ប្រមូលផល

ការបណ្ដុះ កូនពពាយ

  • មុនដាក់ កូនបណ្ដុះ ត្រូវយកពូជ ហាលថ្ងៃ យ៉ាងតិច៣ម៉ោង និងត្រាំក្នុងទឹកក្តៅឧណ្ឌៗ រយៈពេល ១៥ ទៅ ២០នាទី
  • ស្រង់ដាក់គ្រាប់ដាក់ ក្នុងធុងទឹកកក ខ្ចប់ក្រណាត់ទុក១យប់
  • បន្ទាប់មក លាយដីបណ្ដុះ ដោយលាមកគោស្ងួតពុកផុយ ១ភាគ ដីដំបូក ឬដីដែលមានកំទេចកំទី ស្លឹកឈើ ឬដីបាតបឹង ១ភាគ
  • យកល្បាយដី ខាងលើទៅលីង ក្នុងខ្ទះឲ្យ ឆ្អិនល្អ
  • យកអង្កាម ដែលបានដុត (ធ្យូងអង្កាម) ទៅត្រាំទឹក១យប់ (បន្ថយជាតិប្រៃ) ចំនួន ២ភាគទៀត
  • បន្ទាប់មក យកលាមកគោ ដីដំបូក និងធ្យូងអង្កាម ច្របល់ចូលគ្នាឲ្យសព្វ
  • យកទៅដីល្បាយ ទៅដាក់ក្នុង ថាសបណ្ដុះ ដោយដាក់ មួយរន្ធ មួយគ្រាប់
  • ហើយយកថាស បណ្ដុះកូននេះ ទៅដាក់នៅក្នុង រោងថ្នាលបណ្ដុះកូន ការពារទឹកភ្លៀង និងកុំឲ្យត្រូវកំដៅថ្ងៃខ្លាំងពេក
https://www.growables.org/informationVeg/BeanWinged.htm

ការរៀបចំដីសម្រាប់ដាំ ពពាយ

  • មុនដាក់ដាំត្រូវភ្ជួរដី ឲ្យបានជម្រៅប្រមាណពី ២៥ ទៅ ៣០ស.ម
  • ដើម្បីកុំឲ្យមានស្មៅ និងដំណាំដុះបានល្អ ត្រូវភ្ជួរដី ២ ដង និងរាស់ម្តង
  • បន្ទាប់មកហាលដីទុកចោលប្រមាណជា ៧ថ្ងៃ
  • ដាក់ជីលាមកគោ ឬជីកំប៉ុស រួចជ្រោយដីឲ្យសព្វល្អ
  • នៅពេលភ្ជួរលើកទី ២ ត្រូវដាក់ដីទ្រាប់បាតដូចជា កាកសំណល់ឡ
  • លើកដីជារងដោយមានទុកផ្លួវដើរ រងត្រូវលើកំពស់ ៣០ ស.ម និងទទឹង ១ម៉ែត្រ បណ្តោយតាមស្ថានភាពដី គម្លាតពីរងមួយទៅរងមួយ ១ម៉ែត្រ

ការដាំដុះ ពពាយ

  • ក្រោយពេលបណ្ដុះបានអាយុ ១៥ថ្ងៃ ត្រូវដកកូនពពាយណា ដែលថ្លោសៗទៅដាំ
  • មុនដកកូនយកទៅដាំ ត្រូវផ្តាច់ទឹកមួយថ្ងៃសិន
  • មុនដាំត្រូវចោះរន្ធប្លាស្ទិក ដោយឃ្លាតពីគ្នា ប្រមាណ ៧០-៨០ ស.ម
  • ដាក់ដាំមួយដើមៗ ក្នុងមួយរន្ធ
  • ត្រូវធ្វើការដាំដុះ នៅពេលល្ងាចត្រជាក់ ដើម្បីឲ្យកូនពពាយមិនស្វិត
  • ពេលដាំបានរយៈពេល ១០ថ្ងៃ ត្រូវយកទ្រើងសំណាញ់ ទៅដាក់ដើម្បី ឲ្យពពាយបោះដៃតោង
  • ធ្វើទ្រើងគឺមានលក្ខណៈ ២ យ៉ាងគឺ ទ្រើងទោល ដោតត្រង់គុម្ពពពាយ ទុកឲ្យដើមវារតោងឡើង
  • ទ្រើងបែបគូ ត្រូវដោត បង្គោលទ្រើងតាម បណ្តោយរង ហើយចាប់ចុងបង្គោលទ្រើង ចងជាគូៗ រួចយកសំណាញ់មកគ្របពីលើ
  • ត្រូវឧស្សាហ៍ចាប់ចុងត្រួយ ដើមពពាយឲ្យព័ទ្ធ នឹងបង្គោលទ្រើង ដើម្បីឲ្យដើមពពាយ ឆាប់ឡើងពេញទ្រើង

ការថែទាំ ពពាយ

  • ត្រូវធ្វើការដកស្មៅ នៅពេលកូនដំណាំ មានអាយុចាប់ពី ១៥ថ្ងៃ
  • ស្រោចទឹក ២ដងក្នុងមួយថ្ងៃ
  • ស្រោចជីបំប៉ន ឬជីកំប៉ុស្តទឹកជាដើម ៣ ទៅ ៤ថ្ងៃម្តង នៅពេលព្រលឹមឡើងស្រោចទឹកធម្មតាលាង
ពពាយ
https://www.flickr.com/photos/lindadevolder/8209844065

ការប្រមូលផល

  • ក្រោយពេលដាំបាន ៤៥ថ្ងៃ អាចប្រមូលផលបាន ហើយពពាយអាចបះបាន រហូតដល់រយៈពេល ៧ខែ ទៅ ៨ខែ
  • ដោយបេះរយៈពេល៣-៤ថ្ងៃម្តង
  • ពពាយនៅពេលព្រឹក ហើយរើសផ្លែដាក់ចំណាត់ថ្នាក់ ល្អ អន់

ចំណាប់អារម្មណ៍

តាមរយៈអត្ថបទខាងលើនេះ  បានបង្ហាញអ្នកទាំងអស់គ្នាពី បច្ចេកទេសបណ្តុះ ពពាយ   ដែលជាបន្លែទទួលបាន ការពេញនិយម ទទួលទានប្រចាំថ្ងៃ  ដូច្នេះបើសិនជាលោកអ្នក មានដីទំនេរ មិនដឹងថា ដាំដុះអ្វី អាចសាកល្បងជាមួយបន្លែ ពពាយ នេះបាន ក្នុងការបរិភោគប្រចាំថ្ងៃ  ក៏ដូចជាជួយបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts