សម្រាប់បងប្អូន ដែលចិញ្ចឹមសត្វ ហើយផ្សំចំណីខ្លួនឯង ការចិញ្ចឹមជន្លេនក្រហម ពិតជាមានប្រយោជន៍ខ្លាំងណាស់ ជាពិសេសបងប្អូនដែលកំពុងចិញ្ចឹមមាន់ស្រែ ទា ត្រី កង្កែបជាដើម ជាដើម។
ជន្លេនក្រហម គឺជាសត្វងាយស្រួលចិញ្ចឹម និងងាយថែទាំបំផុត។ វាអាចរស់នៅតាមធាតុអាកាសប្រែប្រួល តាមគ្រប់រដូវកាល។ ក្រៅពីធ្វើ ជាចណីសត្វ លាមករបស់ជន្លេនក្រហម ប្រើប្រាស់សម្រាប់ធ្វើជាជីធម្មជាតិ ល្អបំផុតសម្រាប់ដំណាំ ធ្វើឲ្យដំណាំលូតលាស់ល្អ ទទួលបានទិន្នផលខ្ពស់។
ខាងក្រោមនេះ គឺជាវិធីសាស្រ្ត ក្នុងការចីញ្ចឹមជន្លេនក្រហម៖
ការរៀបចំទីកន្លែងចិញ្ចឹម
- ទីតាំងចិញ្ចឹមអាចនៅក្រោមផ្ទះ ឬនៅទីវាល ប្រក់ដំបូលឲ្យជិត កុំឲ្យពន្លឺថ្ងៃចេញចូលបាន
- ទីកន្លែងត្រូវខ្ពស់ មិនលិចទឹក នៅរដូវវស្សា
- ជីករណ្តៅ ទទឹង១ម៉ែត្រ បណ្តោយតាមតម្រូវការ ជម្រៅ២០ស.ម
- យកទឹកស៊ីម៉ង់ត៍ បាតជញ្ជាំងឲ្យស្អាត
- បាតរណ្តៅ បាតរណ្តៅក្រាលប្លាស្ទិច
- យកខ្សាច់ក្រាលពីក្រោម
- ដាក់ដីធម្មជាតិ កម្រាស់ ២-៣ស.ម
- យកលាមកគោស្រស់ ដាក់ក្រាលពីលើដី កម្រាស់១០-១២ស.ម
- ត្រូវពិនិត្យមើលលាមកគោកុំឲ្យស្ងួត
- បើលាមកគោស្ងួតត្រូវស្រោចទឹកពីលើឲ្យសើមៗ
- មិនត្រូវស្រោចលាមកគោសើមពេកទេ
- ប្រក់ដំបូលគ្របពីលើ ឲ្យជិតកុំឲ្យភ្លៀងចូល
- បាំងកុំឲ្យមានសត្វមាន់ចូលកកាយស៊ី និងមានពន្លឺថ្ងៃចាំងចូលបាន
- ដាក់លាមកគោរួច យកជន្លេនពូជទៅដាក់ ៤-៥កន្លែង
- ពូជជន្លេន ត្រូវប្រើចំនួន ៤០០ក្រាម ជន្លេនសុទ្ធ ក្នុងផ្ទៃបាតរណ្តៅ១ម៉ែត្រការ៉េ
- ក្រោយដាក់ជន្លេន ត្រូវស្រោចទឹកឲ្យជោគល្មម
- យកចំបើង ឬកំប្លោកងាប់ មកគ្របពីលើ ដើម្បីរក្សាសំណើម និងការពារសត្វល្អិត ដូចជា រុយ របោម សត្វផ្សេងៗដែលស៊ីជន្លេន
ការផ្តល់ចំណី
- កាកតែ កាកសំណល់បន្លែផ្លែឈើ
- សំបកស៊ុត
- រុក្ខជាតិ ដូចជា កំប្លោក ចក កន្រ្ទាងខែត្រ ស្លឹកឈើងាប់ៗ
- លាមកសត្វ គោ ពពែ ជ្រូក មាន់ ទា
ចំណាំ៖ កាកសំណល់ដែលជាចំណីជន្លេន មិនត្រូវប្រើ ដូចជាររុក្ខជាតិឬបន្លែដែលបាញ់ថ្នាំពុលកសិកម្ម ចំណីមានជាតិខ្លាញ់ ទឹកនោមសត្វ។
ការថែទាំ
- ស្រោចទឹក ២-៣ថ្ងៃម្តង ដើម្បីរក្សាសំណើម
- ត្រូវពិនិត្យមើលចំណីជាប្រចាំ បើជន្លេនស៊ីចំណីអស់ ត្រូវបន្ថែមចំណីថ្មី
- នៅពេលជន្លេនកើតច្រើន ត្រូវបន្ថែមលាមកគោស្រស់ ៣គ.ក្រ/ម៉ែត្រការ៉េ ក្នុង១រយៈពេល ១សប្តាហ៍ម្តង
- មមោគអាច់ជន្លេន មានលក្ខណៈពុលចំពោះខ្លួនវា ត្រូវប្រមូលអាច់ជន្លេនចេញឲ្យទៀងទាត់
ការប្រមូលផល
- ការប្រមូលផល អាចប្រមូលផលម្តងទាំងអស់ក៏បាន ឬប្រមូលផលបណ្តាក់គ្នា
- បើប្រមូលផលបណ្តាក់គ្នា ឧទាហរណ៍៖ បើប្រមូលផលទំហំ ១០ស.ម² ត្រូវបន្ថែមលាមកគោស្រស់ នៅកន្លែងនោះ ២គ.ក្រ។ ពេលយកអស់ តាមលំដាប់លំដោយ មកដល់កន្លែងដើម នោះជន្លេននិងកកើតដូវដើម។
ចំណាប់អារម្មណ៍
ដើម្បី ឲ្យការចីញ្ចឹមសត្វ របស់បងប្អូនឆាប់ធំធាត់ល្អ ចំណាយ ដើមទុនតិច ក្នុងការទិញចំណីសម្រេច បងប្អូន គួរតែចីញ្ចឹមជន្លេន ក្រហមបន្ថែម ព្រោះវា មិនពិបាកថែទាំ ឬទាមទារបច្ចេកទេសអ្វីស្មុគស្មាញទេ។ ក្រៅពី ធ្វើជាចំណីសត្វចិញ្ចឹមហើយ បងប្អូន អាចប្រើប្រាស់ លាមកវា មកដាំដុះ បន្លែបង្ការ ឬបណ្តុះដំណាំផ្សេងៗ សម្រាប់លក់ដូរបានថែមទៀតផង។ តើបងប្អូន មានចំណាប់អារម្មណ៍យ៉ាងណាដែល ចំពោះការចីញ្ចឹមជន្លេនក្រហមនេះ? សូមខមិន មតិរបស់បងប្អូន នៅខាងក្រោមនេះ!