ក្រូចថ្លុង គឺជាដំណាំឈើហូបផ្លែម្យ៉ាង ដែលប្រជាកសិករ និយមដាំដុះណាស់ មិនតែប៉ុណ្ណោះ វាជាប្រភេទផ្លែឈើ ដែលសម្បូរសារធាតុ ចិញ្ចឹមច្រើន ដែលឮជួយដល់សុខភាពមនុស្សយើង។
ក្រូចថ្លុង ប្រភេទដំណាំហូបផ្លែ ដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សារពាង្គកាយមនុស្ស។
- មានផ្ទុកសារធាតុចិញ្ចឹមខ្ពស់
- សំបូរជាតិសរសៃ
- ជួយក្នុងការសម្រកទំងន់
- មានសារធាតុជួយប្រឆាំងអុកស៊ីតកម្ម
- ជំនួយបេះដូង
- អាចជួយប្រឆាំងនិងភាពចាស់
ការជ្រើសរើសពូជ៖
- ជ្រើសរើសយកពូជក្រូចថ្លុង ណាដែលធន់ទៅ នឹងអាកាសធាតុ សត្វល្អិតបំផ្លាញ
- ពូជក្រូច ដែលប្រជាកសិករ យើងនិយមដាំ
- ជ្រើសរើសពូជ ដែលផ្តល់ផលលឿន និងពេញនិយម សម្រាប់ពីផ្សារ
- ជ្រើសរើស យកដើមត្រង់ល្អ ថ្លោសល្អ មិនមានជម្ងឺ សត្វល្អិតបំផ្លាញ
- ដើមដែលធន់ទ្រាំអាកាសធាតុ និងផ្តល់ផលបានលឿន
ការរៀបចំនិងដាំដុះ៖
- ភ្ចួរដី២ទៅ៣ រាស់ដីឲ្យស្អាត រើសសម្អាតស្មៅចេញ
- ហាលដី ចោល៥ថ្ងៃមុនដាំដើម្បីសម្លាប់មេរោគ
- ដាំចន្លោះពី គុម្ព១ទៅគុម្ព១ ចន្លោះ ៥ម៉ត្រX៥ម៉ត្រ
- កាប់រណ្តៅទំហំ ៥តឹក X ៥តឹក ជម្រៅ ៥តឹក
- ដាក់ជីកំប៉ុស្ត ច្របល់បាតរណ្តៅ ដើម្បីផ្តល់ជីជាតិ ធ្វើឲ្យដីធូរ
- យកចំបើង ឬស្លឹកឈើងាប់ៗ គ្រប់ពីជុំវិញគល់ ដើម្បីរក្សាសំណើម
ការថែទាំ៖
- ក្រោយពីដាំក្រូចថ្លុងបាន ២-៣ខែ ត្រូវបោចសម្អាតស្មៅ
- ដាក់ជីបំប៉ន រៀងរាល់៣ខែម្តង ប្រើជី១៥-១៥-១៥
- ដាក់ជី ៥០ក្រាម ក្នុង១គុម្ព គំលាត១តឹកពីគល់ក្រូច
- លុបដីជុំវិញគល់ យកស្លឹកឈើងាប់ ឬរុក្ខជាតិងាប់ស្រស់ គ្របជុំវិញគល់ ដើម្បីរក្សាសំណើមបានល្អ បន្សាំទៅនឹង ការប្រែប្រួលអាកាសធាតុ
ដើម្បីបង្កើនជីជាតិដល់ដី ធ្វើឲ្យដីធូរបង្កើនសត្វល្អិតមានប្រយោជន៍ ជម្រុញការលូតលាស់គួរតែ៖
- ដំដំណាំគម្របដី ដូចជា សណ្តែកដី ដែលមិនប៉ះពាល់ដល់ឬសក្រូចថ្លុង
- យកសារធាតុពុកផុយ យកមកគ្របគល់ក្រូចដើម្បីរក្សាសំណើម
- ធ្វើស្មៅជាប្រចាំ តែកុំឲ្យប៉ះពាល់ដល់ឬសក្រូច ប្រមូលស្មៅនោះ ស្លឹកក្រូចក្បែលគល់
- ដាក់ជីកំប៉ុស្ត ជីអាច់ជន្លេន កំទេចកំទីស្លឹករុក្ខជាតិពុកផុយ
ការគ្រប់គ្រងទឹកចំពោះដំាំដំណាំក្រូចថ្លុង៖
- ប្រព័ន្ធដំណក់ទឹក៖ វាមានប្រសិទ្ធភាព សន្សំសំចៃទឹក ផ្តល់បរិមាណទឹកទៀងទាត់និងគ្រប់គ្រាន់ កាត់បន្ថយរំហួត រក្សាសំណើមជុំវិញគល់ក្រូចថ្លុងបានល្អ និងមិនហូរចេញក្រៅ
- បន្ថែមជីសរីរាង្គ៖ ស្លឹកឈើ កាកសំណល់ផ្ទះបាយ ចំបើង កាកសំណល់សត្វ
ការប្រមូលផល៖
- ចំការក្រូចថ្លុងដែលដាំដោយកូន អាចចាប់ផ្តើម ប្រមូលផល ពេលដើម អាយុបានប្រមាណ៣-៤ឆ្នាំបន្ទាប់ពីពេលដាំ
- ផ្លែក្រូចពេលទុំ សម្បកផ្លែប្រែពណ៌បៃតង ទៅជាបៃតងភ្លឺរលោង លឿងឬលឿងទុំ
- ក្រូចថ្លុងអាចរក្សាទុកបានក្នុងចន្លោះ ២០ថ្ងៃប្រសិនបើសីតុណ្ហភាពសមស្រប ២៧ºC
- ក្រូចថ្លុងមធ្យម ទិន្នផល២០-៣០តោន/ហិចតា ឬចំនួន៣០០-៤០០ផ្លែ/ដើម