វិធីដាំខ្នុរ​​ អោយ​ត្រឹមត្រូវ​​ទទួល​ផល​បាន​ច្រើន​

ខ្នុរ គឺជាដំណាំមួយប្រភេទ ដែលកសិករនិយមដាំដុះ ព្រោះវាអាចលូតលាស់បានស្ទើរគ្រប់ប្រភេទដី។ អត្ថប្រយោជន៍របស់ខ្នុរមានដូចជា ធ្វើជាបន្លែ ជាបង្អែម ហូបសាច់ទុំស្រស់ ធ្វើជាដំណាប់ជាដើម រីឯដើមរបស់វាអាចកែច្នៃ ជាគ្រឿងសង្ហារឹម ជារបាំង ជាម្លប់។

ការជ្រើសរើសពូជ

ពូជខ្នុរដែលនិយមដាំ នៅក្នុងស្រុកយើង សង្កេតឃើញមាន ខ្នុរចម្ប៉ាដក់ ខ្នុរណាំង។

ការបណ្តុះកូន

ថ្នាលបណ្តុះកូន៖

  • ជ្រើសរើសដីទួលមិនលិចទឹក
  • មានប្រភពទឹកគ្រប់គ្រាន់
  • មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
  • អាចការពារពីកត្តាផ្សេងៗបាន

    ការរៀបចំថ្នាល៖
  • ត្រូវលើករងកំពស់២តឹក ទទឹង១ម៉ែត្រ បណ្តោយតាមដីជាក់ស្តែង
  • កាប់ដីឲ្យម៉ត់ ហាលរយៈពេល២-៣សប្តាហ៍ ដើម្បីសម្លាប់មេរោគ សត្វល្អិតចង្រៃ
  • សំអាតស្មៅឲ្យបានស្អាតល្អ

    ការបណ្តុះកូន៖
  • កប់គ្រាប់ខ្នុរតាមពង្រាយលើរង ដែលបានរៀបចំរួច
  • កប់គ្រាប់ខ្នុរ ចន្លោះ២តឹក ពីគ្រាប់១ទៅ១
  • លុបដីម៉ត់ពីលើគ្រាប់ គ្របចំបើងពីលើរួច ហើយស្រោចទឹកឲ្យសើមជាប្រចាំ
  • ការផ្សាំក្នុងថង់
  • លាយល្បាយដីច្រកថង់សម្រាប់ផ្សាំកូនខ្នុរ ដោយលាយជីកំប៉ុស្ត៍១ភាគ អង្កាម១ភាគ ដីខ្សាច់១ភាគ
  • រយៈពេលប្រហែល១ខែក្រោយបណ្តុះ គាស់កូនខ្នុរទៅផ្សាំក្នុងថង់
  • បន្ទាប់ពីដាំកូនខ្នុរក្នុងថង់រួចហើយស្រោចទឹក

ការដំាដុះ

ទីតាំងដាំដុះ

  • ត្រូវរើសដីដែលមិនលិចទឹក តែមានសំណើមល្មម
  • រើសដីមានជីជាតិ ឆ្ងាយពីដើមឈើធំៗ ចម្ងាយប្រហែល១០ម៉ែត្រ
  • មានប្រភពទឹកអាចស្រោចស្រពនៅរដូវប្រាំង

    ការជីករណ្តៅ
  • ទំហំរណ្តៅ ជម្រៅ១ម៉ែត្រx ទទឹង១ម៉ែត្រx បណ្តោយ១ម៉ែត្រ
  • គំលាតពីរណ្តៅមួយទៅមួយ យ៉ាងហោច៨ម៉ែត្រ
  • ដាំជាជួរ ដើម្បីត្រូវពន្លឺព្រះអាទិត្យគ្រប់គ្រាន់
  • ប្រមូលកំទេចកំទីរុក្ខជាតិ ផេះ លាមកសត្វ និងជីកំប៉ុស្ត៍ដាក់បាតរណ្តៅ

    ការដាំកូនខ្នុរ
  • រើសកូនខ្នុរដែលមានអាយុ ២ខែឡើងទៅយកមកដាំ
  • ដាំពេលល្ងាចត្រជាក់
  • ចៀរថង់កូនខ្នុរបណ្តុះថ្មមៗ កុំឲ្យបែកដី
  • បន្ទាប់ពីដាំត្រូវស្រោចទឹកឲ្យឬសថ្មីដុះល្អ

ការថែទាំ

ការដាក់ជីបំប៉ន

  • ដាក់ជី២ដងក្នុង១ឆ្នាំ
  • ចុងរដូវវស្សាជីករណ្តៅជម្រៅ៥តឹកព័ទ្ធជុំវិញគល់ ទំហំ២-៤តឹក ដាក់ជីធម្មជាតិ និងជីNPK

    ការស្រោចស្រព
  • ស្រោចទឹកដើម្បីឲ្យរោមជញ្ជក់របស់ឬស ងាយស្រូបយកសារធាតុចិញ្ចឹម
  • ស្រោចទឹកបំប៉ននៅពេលខ្នុរនៅតូច
  • ស្រោចទឹកពេលដែលដំណាំខ្នុរត្រូវការទឹក
  • ស្រោចទឹកជាប្រចាំឲ្យបានទៀងទាត់ មុនពេលខ្នុរចេញផ្កា

    ការតាក់តែងមែក៖
  • ការតាក់តែងមែក គឺធ្វើឲ្យដើមមានសុខភាពល្អ ទទួលពន្លឺបានគ្រប់គ្រាន់ ស្រូបយកខ្យល់បានល្អ
  • ក្រោយពេលប្រមូលផល ត្រូវតាក់តែងមែក
  • ត្រូវកាត់មែកចាស់មិនផ្តល់ផ្លែ
  • កាត់មែកចុងសំយ៉ុងចុះ
  • កាត់មែកដុះចាក់ទៅក្នុង
  • កាត់មែកដែលមានជម្ងឺ
  • កាត់មែកដែលដុះរុក្ខជាតិបញ្ញើក្អែក

ការការពារសត្វល្អិតចង្រៃ និងជម្ងឺ

កត្តាបំផ្លាញខ្នុរដែលសំខាន់ៗមានដូចជា ដង្កូវចោះដើម ដង្កូវចោះផ្លែ ដង្កូវស៊ីស្លឹក មេរោគផ្សិត ជម្ងឺរលួយឬស។

ដង្កូវចោះមែក ចោះដើម៖ វាកើតពីសត្វល្អិតពងលើមែក រួចញាស់ជាដង្កូវស៊ីខៃមែក ដើមរហូតធ្វើឲ្យមែក ដើមស្ងួតងាប់។

ការការពារនិងកំចាត់

  • ត្រូវកាត់តែងមែកខ្លះ កុំឲ្យណែនពេក រួចយកប្រេងមកលាប
  • ប្រើប្រេងលាបការពារសត្វល្អិតពងមិនបាន
  • បំផ្លាញដង្កូវធំៗ មុនពេលវាញាស់ជាដង្កូវ
  • ប្រើថ្នាំគីមីពពួក ថាម៉ារ៉ន បាញ់ចូលពេលល្ងាច ព្រលប់ឲ្យដង្កូវងាប់ក្នុងរន្ធ


ដង្កូវចោះមែក ចោះដើម៖ វាកើតពីសត្វល្អិតពងលើមែក រួចញាស់ជាដង្កូវស៊ីខៃមែក ដើមរហូតធ្វើឲ្យមែក ដើមស្ងួតងាប់។
ការការពារនិងកំចាត់ត្រូវកាត់តែងមែកខ្លះ កុំឲ្យណែនពេក រួចយកប្រេងមកលាប

  • ប្រើប្រេងលាបការពារសត្វល្អិតពងមិនបាន
  • បំផ្លាញដង្កូវធំៗ មុនពេលវាញាស់ជាដង្កូវ
  • ប្រើថ្នាំគីមីពពួក ថាម៉ារ៉ន បាញ់ចូលពេលល្ងាច ព្រលប់ឲ្យដង្កូវងាប់ក្នុងរន្ធ


ដង្កូវនិងសត្វល្អិតចោះផ្លែ៖ វាកើតពីសត្វល្អិត ពងដាក់លើផ្លែហើយញាស់ជាដង្កូវរួចស៊ីបំផ្លាញផ្លែ ហើយធ្លាក់មកដីក្លាយជាឌុកឌឿ រដ្តជីវិតរបស់វាប្រហែល២១ថ្ងៃ។

  • ការការពារនិងកំចាត់ យកក្រដាសកាសែត ឬថង់ក្រដាស បាវចំណីសត្វ ឬការ៉ុងស៊ីម៉ង់ ខ្ចប់ផ្លែខ្នុរដែលមិនទាន់ចាស់ គួរខ្ចប់មុន ពេលបន្លាផ្លែរីកឆ្ងាយ
  • សត្វល្អិតស៊ីស្លឹក មានដូចជាអណ្តើកមាស ឌួង។ កូនដង្កូវ វាកើតពីមេដង្កូវដាក់ពងតាមគំនរស្មៅ ស្លឹកឈើខៃចូលដីដើម្បីក្លាយជាឌុកឌឿ។
  • ត្រូវសម្អាតស្មៅ ស្លឹកឈើជាប្រចាំ
  • ប្រើថ្នាំគីមីពពួកដើម្បីកំចាត់វា

ពពួកចៃខ្យងនិងចៃម្សៅ៖ វាស៊ីបំផ្លាញត្រួយ និងស្លឹកខ្ចី ធ្វើឲ្យស្លឹកងរ រួញស្លឹក រីឯស្លឹកនិងត្រួយខ្ចី ឃើញឡើងក្រហម ពណ៌ស តាមលើស្លឹកនិងធាង។ កន្លែងបំផ្លាញនឹងប្រែពណ៌ពីខៀវទៅលឿង ឬព្រលែតខុសធម្មតា។ការកំចាត់គឺប្រើថ្នាំគីមី បាញ់លើស្លឹកខ្ចី ទងត្រួយខ្ចី និងគល់។

ជម្ងឺផ្សិត៖ វាធ្វើឲ្យផ្កានិងផ្លែខ្ចីរលួយជាពណ៌ខ្មៅ ហើយជ្រុះ។

  • ការការពារត្រូវបាញ់ថ្នាំការពារផ្សិត
  • ការតាក់តែងមែកជួយឲ្យ ពន្លឺព្រះអាទិត្យចាំងចូលគ្រប់គ្រាន់ អាចជួយបានមួយផ្នែក

ជម្ងឺរលួយឬស៖ វាកើតឡើងដោយសារដើមខ្នុរជាំទឹក ឬដាំខ្នុរនៅតំបន់ទំនាបដក់ទឹក។ ការពារគឺត្រូវធ្វើ ប្រព័ន្ធរំដោះទឹកនៅខែវស្សា។

ការប្រមូលផល

  • ការប្រមូលផលដែលមានគុណភាពផ្លែ និងមានតម្លៃខ្ពស់នៅលើទីផ្សារ គឺនៅពេលដែលផ្លែទុំមានក្លិនក្រអូប។
  • ផ្លែស្រគាល ងាយស្រួលក្នុងការលើកដាក់ដឹកជញ្ជូនទៅឆ្ងាយ។ មិនត្រូវទុកផ្លែឲ្យទុំពេកទេ ព្រោះវាអាចបំផ្លាញពីសត្វ និងឆាប់រលួយ។
  • ត្រូវកាត់ចន្តង់(ទង)ដោយកាំបិតមុត ច្រកបាវជៀសវាងជ្រុះធ្លាក់មកលើដីធ្វើឲ្យគ្រាំ ឬបែកផ្លែ។
  • អាយុកាលប្រមូលផលខ្នុរអាស្រ័យពូជ ពូជខ្លះ៣ខែទុំ ពូជខ្លះរហូតដល់ទៅ៨ខែ

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts