វីធីចិញ្ចឹម ត្រីក្រាញ់ ក្នុងតង់ប្លាស្ទិច

ត្រីក្រាញ់ មានឈ្មោះវិទ្យសាស្រ្ត Anabas Testudineus ជាប្រភេទត្រីកាច ដែលរស់នៅ ទឹកសាប មានគ្រប់ទីកន្លែង ក្នុងប្រទេសយើង ហើយវាជាប្រភេទត្រី ដែលប្រជាជនខ្មែរ យើងចូលចិត្តបរិភោគ ។ ត្រីញី មានខ្លួនធាត់ខ្លី ពោះធំទន់ស្មើរ មានរន្ធបន្ត ពូជពណ៌ផ្កាឈូក រីឯត្រីឈ្មោល មានស្ទើរសំប៉ែតទ្រវែង ពោះតូចរឹង ពេលយកដៃច្បូតពោះ មានទឹកស្ពែមហូរចេញ(ពេលពេញវ័យ) ។

ការជ្រើសរើសពូជ

  • ត្រូវជ្រើសរើសពូជដែលមានប្រភពច្បាស់លាស់
  • កូនត្រីដែលមានទំហំប៉ុនៗគ្នា
  • កូនត្រីដែលមានសុខភាពល្អ
  • ចំពោះកូនពូជ អាចសាកសួររកនៅកន្លែងកសិដ្ឋាន បង្កាត់ពូជត្រី ឬសាកសួរនៅមន្ទីរជលផល
  • ឬអាចទិញមេ និងបាដែលធំៗល្អមកពីទីផ្សារ មកចិញ្ចឹមយកពូជកូនដោយខ្លួនឯង

ការរៀបចំតង់ប្លាស្ទិច

  • ប្រើតង់កៅស៊ូប្លាស្ទិច និងរៀបចំធ្វើជាបង្គោលគ្រោង ឬស្សីដែលមានទំហំទទឹង ២ ម៉ែត្រនិងបណ្ដោយ ៤ ម៉ែត្រ និងកម្ពស់ទឹក ១ ម៉ែត្រ។
  • ដាក់ទឹកចូលកម្ពស់ក្នុងអាងកំពស់ ៥០ សង់ទីម៉ែត្រ
  • ក្នុងអាងត្រូវដាក់ចក កំប្លោក សារ៉ាយ ដើម្បីជាជម្រករបស់ត្រី
  • យកកូនត្រីដែលមានអាយុ ២-៣អាទិត្យ ដាក់កូនត្រីចូលចំនួនប្រមាណ១០០០ ក្បាលក្នុងស្រះ ឬអាងនោះ

របៀបឲ្យចំណី

ចំណីធម្មជាតិ

  • ចំណីធម្មជាតិរបស់វា មានដូចជាកូនក្តាម កង្កែបតូចៗ ប្លង់តុង ជាពិសេសជន្លេន ដែលសំបូរទៅដោយប្រូតេអីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ អាចរកបានយ៉ាងស្រួល នៅរដូវវស្សា
  • ដាក់ចំណីឲ្យវា ២ដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាច

ចំណីផ្សំ និត វត្ថុធាតុផ្សំ

កន្ទក់ ២បាវ, កាកដូង ១បាវ, សាច់ត្រីម៉ដ្ឋ ៦គ.ក្រ, សណ្តែកសៀងកិន ៦គ.ក្រ, អតិសុខុមប្រាណ EM ១លីត្រ, ស្កររងូ ១គ.ក្រ និង ប្រេងសណ្តែក ១-២លីត្រ

  • លាយអតិសុខុមប្រាណ EM ១លីត្រ និងស្កររងូ១លីត្រ ជាមួយទឹក២០លីត្រ ទុករយៈពេល១២លីត្រ
  • បន្ទាប់មកយក កន្ទក់ កាកដូង សាច់ត្រីម៉ដ្ឋ និងសណ្តែកសៀងកិន លាយបញ្ចូលគ្នា ជាមួយប្រេងសណ្តែកឲ្យសព្វ។
  • បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយល្បាយទឹក២០លីត្រខាងលើ ច្របល់ល្បាយច្របល់ចូលគ្នាឲ្យសព្វ រួចធ្វើជាគ្រាប់តូចៗ ដើម្បិដាក់ឲ្យត្រីស៊ី
  • ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃ យើងអាចប្រើប្រាស់បានហើយ អាចរក្សាវាទុកបានរយៈពេល២ខែ

របៀបប្រមូលផល ក្រោយពេលចិញ្ចឹមបានប្រមាណជា ៦ ទៅ ៧ ខែ គឺ អាចប្រមូលផលត្រីបានហើយ

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts