ចិញ្ចឹមទន្សាយ យកសាច់ នឹងក្លាយជាអាជីវកម្ម ចិញ្ចឹមសត្វខ្នាតតូច ដ៏ពេញនិយមនាពេលខាងមុខ ដូចការចិញ្ចឹមសត្វមាន់ ទា និងជ្រូកជាដើម ព្រោះ ការចិញ្ចឹមទន្សាយ យកសាច់ មានសក្តានុពល ក្នុងការបង្កើតប្រាក់ចំណូលបន្ថែមដ៏សម្រាប់កសិករ ណាមួយវាក៏ងាយស្រួលសម្រាប់កសិករ និងសហគ្រិនវ័យក្មេងផងដែរ ក្នុងការចាន់ផ្តើម ព្រោះអាចចិញ្ចឹមចាប់ពីចំនួនតិចតួច និងប្រើដើមទុនតិច។
ការចិញ្ចឹមទន្សាយ យកសាច់ មិនមែនគ្រាន់តែបង្កើនចំណូលនោះទេ កសិករក៏អាចប្រើកាកសំណល់ពីទន្សាយ ដូចជា លាមក និងទឹកនោមរបស់ទន្សាយ ធ្វើជាជី និងថ្នាំដេញសត្វល្អិត បំផ្លាញដំណាំផងដែរ ។
អត្ថបទបន្ថែម សារៈប្រយោជន៍នៃ ទឹកនោមទន្សាយ ក្នុងដំណាំ
ដូច្នេះដើម្បីទទួលបាន ការជោគជ័យក្នុង ការចិញ្ចឹមទន្សាយ យកសាច់ យើងបានចងក្រងគន្លឹះ ៨ យ៉ាងសម្រាប់ជាជំនួយដល់ អ្នកទាំង អស់គ្នាដែលចាប់អារម្មណ៍ក្នុងការ ចិញ្ចឹមទន្សាយ យកសាច់ ។
1. ជ្រើសរើសកន្លែងសម្រាប់ទន្សាយរបស់អ្នក
ការទន្សាយ គឺមិនត្រូវការកន្លែងធំ ពេកនោះទេ វាអាចធ្វើនៅក្រោមផ្ទះ ទីធ្លាជិតៗផ្ទះរបស់អ្នក ដែលនៅទំនេរក៏បាន តែត្រូវចាំថា ទន្សាយជាសត្វទន់ខ្សោយដូច្នេះត្រូវប្រើរៀបចំទ្រុងយ៉ាងណាដែលធានាថា មិនត្រូវបានបំពានពីសត្វផ្សេងៗ ដូចជាឆ្កែ ពស់ ជាដើម ។
2. ស្គាល់ពូជរបស់ទន្សាយ ទន្សាយមានពូជជាច្រើន
ការសិក្សាបានបង្ហាញថា ទន្សាយមានជាង 305 ពូជ ដែលចិញ្ចឹមក្នុងប្រទេសជាង 70 នៅជុំវិញពិភពលោក។ ពូជទន្សាយក្នុងស្រុកមួយចំនួនមានទន្សាយអ៊ឺរ៉ុប, ជីងឈីឡា, ទន្សាយក្បាលតោ, អង់ហ្គោរ៉ា អង់ហ្គោរ៉ា, មីនីឡូប, ភាសាអង់គ្លេសឡូប, ភាសាអង់គ្លេសស្ប៉ត, អាវរោមចៀម, កញ្ជ្រោងប្រាក់, ញូវហ្សេឡែនពណ៌ស, ហាឡេឃ្វីន, ទន្សាយប៊ីវើរែន, ទន្សាយយក្សទ្វីប និងច្រើនទៀត។
សិក្សាពីអ្នកដែលកំពុងចិញ្ចឹម រឺអ្នកផ្គត់ផ្គង់ពូជ ដោយប្រុងប្រយ័ត្ន ហើយសម្រេចចិត្តថា តើពូជអ្វីដែលមានទីផ្សារនៅកម្ពុជាយើង។លើសពីនេះ ការជ្រើសរើសពូជទន្សាយ គឺដើម្បីធានាការគ្រប់គ្រង និងការធំធាត់របស់ទន្សាយ ព្រោះពូជខ្លះឆាប់ធំ ធន់ជំងឺជាដើម ។
3. ជ្រើសរើសទំហំទ្រុងត្រឹមត្រូវ
ក្រោយតែពីការ ជ្រើសរើសពូជទន្សាយ យើងត្រូវដឹងថាពូជដែលយើងបានសម្រេចចិត្តរួច គឺត្រូវការទំហំក្នុងការរស់នៅ ដើម្បីធំធាត់ល្អ ហើយក៏ត្រូវគិតដែរថា តើទ្រុងត្រូវរចនាបែបណាដើម្បីងាយស្រួលសម្អាត លាមក និងទឹកនោមរបស់វា ។
ទំហំទ្រុង សម្រាប់ទន្សាយជំទង់ និងទន្សាយមេបាពូជ ក៏ត្រូវមានលក្ខណៈ និងទំហំខុសដែរផងដែរ ។
4. ការផ្តល់ចំណីដល់ទន្សាយ
ការចិញ្ចឹមទន្សាយ មិនសូវជាចំណាយប្រាក់ក្នុងការទិញចំណីច្រើន ដូចការចិញ្ចឹមសត្វយកសាច់ដទៃទៀតនោះទេ។ ដោយសារពួកវាជាសត្វស៊ីស្មៅ និងបន្លែ តែយ៉ាងណាវាក៏ត្រូវការផ្តល់អាហារបំប៉ន ដែលអាចបំពេញបន្ថែមរបបអាហារប្រចាំថ្ងៃដើម្បីអោយការធំធាត់ និងសុខភាពល្អ។
ទន្សាយដែលចិញ្ចឹម អោយស៊ីស្មៅ និងបន្លែគឺត្រូវការចំណាយពេលយូរជា ទន្សាយដែលផ្តល់ចំណីសម្រេច។ ទន្សាយផ្តល់ចំណីសម្រេច អាចប្រមូលផលចន្លោះពី 10 ទៅ 14 សប្តាហ៍ ចំណែកឯទន្សាយស៊ីស្មៅអាចប្រើពេលដល់ទៅ 30 ឬ 30 សប្តាហ៍។
តែក្នុងនាមជា កសិករឆ្លាតវៃ យើងត្រូវរកវិធីផ្តល់ទាំងចំណី និងផ្តល់ទាំងបន្លែ តែត្រូវគិតថាធ្វើយ៉ាងណាអោយដើមទុនតិចជាង និងរយះពេលទទួលផលលឿនជាង ។
5. ទន្សាយ ត្រូវការទឹក ជារៀងរាល់ថ្ងៃ
យើងទាំងអស់គ្នា ដឹងថាសត្វមានជីវិតទាំងអស់ ត្រូវការទឹកដើម្បី រស់រានមានជីវិត ហើយទន្សាយក៏ដូចគ្នាដែរ ហើយទន្សាយមិនមែនផឹកតែទឹកសន្សើមដូចក្នុងរឿងនិទាននោះទេ គឺវាត្រូវការទឹក តែត្រូវធានាថាទឹកនោះជាទឹកស្អាត។ អ្នកត្រូវស្រាវជ្រាវបន្ថែម ពីការបំពាក់ប្រព័ន្ធផ្តល់ទឹកស្វ័តប្រវត្តិ រឺដាក់ក្នុងចាន់អោយទន្សាយផឹកក៏បាន តែវិធីនេះអ្នកត្រូវផ្លាស់ប្តូរទឹកដែលទន្សាយសល់ជារៀងរាល់ថ្ងៃ ដើម្បីជៀសវាង ការវិវត្តនៃបាក់តេរី ធ្វើអោយប៉ះពាល់ដល់សុខភាពវា។ អ្នកត្រូវចាំថាទន្សាយ ងាយនឹងខ្សោះជាតិទឹក ការផ្គត់ផ្គង់ទឹកស្អាត និងគ្រប់គ្រាន់ឱ្យពួកគេជារៀងរាល់ថ្ងៃ គឺចាំបាច់បំផុត ។
6. ការថែរក្សាបរិស្ថាន
ការថែរក្សាបរិស្ថាន ឱ្យបានស្អាតជានិច្ច គឺជាការចាំបាច់បំផុត ព្រោះមានជម្ងឺទូទៅ និងសុខភាពដែលប៉ះពាល់ដល់ ទន្សាយយ៉ាងងាយ។ ជំងឺមួយចំនួនដែល វាយប្រហារទន្សាយ គឺការឆ្លងមេរោគ coccidial, infesting mites និងចៃ, ការឆ្លងមេរោគ និងបាក់តេរីផ្សេងទៀត។ ហើយពួកវាត្រូវបាន វាយប្រហារយ៉ាងងាយ នៅពេលដែល បរិស្ថានមិនស្អាត ឬនៅពេលដែលពួកគេត្រូវបានផ្តល់អាហារដែលមានមេរោគ។ ដូច្នេះ វាជាការសំខាន់ណាស់ សម្រាប់ទន្សាយក្នុងការរស់នៅក្នុងបរិស្ថានស្អាត ស្ងួតជានិច្ច។
7. បង្កើតទីផ្សារ
យើងបានដឹងហើយថា តម្រូវការសាច់ទន្សាយ នាពេលបច្ចុប្បន្នមិនទាន់ ទូលំទូលាយនោះទេ ដូច្នេះការចាប់ផ្តើម ពីចំនួនតិចតួច គឺល្អបំផុត ទាំងការចំណាយទុន និងការបង្កើតទីផ្សាររបស់យើង តាមរយះការស្វែងរកភោជ្ជនីយដ្ឋាន ដែលលក់សាច់ទន្សាយ រឺបង្កើតការផ្សព្វផ្សាយការទទួលទាន សាច់ទន្សាយតាមបណ្តាញសង្គមនានា។ ការបង្កើតទីផ្សារ កសិផលដោយខ្លួនឯង គឺធានាបាននូវនិរន្តភាព ផលិតកម្ម រួមទាំងចំនូលផងដែរ ។
សេចក្តីសន្និដ្ឋាន
ការចិញ្ចឹមទន្សាយយកសាច់ មានផលចំណេញច្រើន ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ប្រសើរ ប្រសិនបើអ្នកមិនមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ។ គួរបញ្ជាក់ផងថា ទន្សាយញីអាចបង្កើតកូនបានចន្លោះពី 5-9 កូនម្តងៗ ហើយក្រោយពេលផើមគឺមួយខែ នោះមានន័យថាវាអាចបង្កើតកូនបាន 40-50 ក្នុងមួយឆ្នាំ ហើយយោងតាមការសិក្សាខ្លះបាននិយាយថា បើធៀបរយះពេលមួយឆ្នាំនោះ ការចិញ្ចឹមទន្សាយញី ១ក្បាល នឹងផ្តល់សាច់ស្មើនឹង ចិញ្ចឹមគោញី ១ក្បាលផងដែរ ។ គន្លឹះខាងលើគឺជា មូលដ្ឋានសម្រាប់អ្នក ក្នុងការស្រាវជ្រាវ បន្ថែម ហើយហ្វាមើរ ឌីអិនអេ ក៏នឹងចាប់ផ្តើមគម្រោងចិញ្ចឹមទន្សាយ យកសាច់ សាកស្បងឆាប់ៗនេះផងដែរ យើងនឹងធ្វើការផុសវីដេអូចែករំលែក ការអនុវត្តន៍ផ្ទាល់ ក្នុងយូធូបរបស់យើងផងដែរ ។