ប័រគឺជាដំណាំដែលងាយស៊ាំនិងប្រភេទដី សោះកក្រោះ ដីស្ងួតហួតហែង និងប្រភេទដីដែល ក្សោះជីជាតិជាដើម។ នៅប្រទេសកម្ពុជាយើង ខេត្ដដែលសំបូរ និងនិយមដាំដំណាំប៊រ គឺមាន ខេត្ដរតនៈគីរី និងមណ្ឌលគីរី។ ដោយសារតែប៊រ ជាប្រភេទផ្លែឈើ ដែលកំពុងមានសក្ដានុពលខ្លាំងនៅលើទីផ្សារ ដូច្នេះថ្ងៃនេះ នឹងនាំលោកអ្នក ទៅស្វែងយល់បន្ថែមពីបច្ចេកទេសនៃការដាំប៊រ ឲ្យទទួលបានទិន្នផលខ្ពស់។
១.ការជ្រើសរើសប្រភេទដីនិងរដូវកាលដាក់ដាំ
#ដើមប៊័រ អាចដាំបាននៅលើដីច្រើនប្រភេទ ប៉ុន្តែសមស្របបំផុតគឺលើដីក្រហមបាសាល់។ ប្រសិនបើ ដាំនៅតំបន់ខ្ពង់រាប រដូវដែលដាក់ ដាំល្អផំបុតនោះគឺ ពីខែឧសភា ដល់ខែ កក្កដា។
២.របៀបនៃការដាំ
ជីករណ្ដៅរាងបួនជ្រុងស្មើមួយជ្រុងៗទំហំ ៦០ សង់ទីម៉ែត្រដាក់ជីទ្រាប់បាតក្នុងរណ្តៅនីមួយៗពី ១៥ – ២០ គីឡូក្រាមដោយប្រើជីលាមក សត្វផុយរលួយនិង ប៉ូតាស្យូម ០,៥ គីឡូក្រាម រោយកំបោរពី ០,៣ – ០,៥ គីឡូក្រាម។បញ្ចុះថង់កូនពូជចូលក្នុងរណ្ដៅ មុខថង់ទាបជាងមាត់រណ្ដៅ ៥ សង់ទីម៉ែត្រត្រួយបែរទៅរកទិសនៃខ្យល់ហើយលុបដីវិញ។ដើមប៊័រទើបនឹងដាំត្រូវបាំងកំដៅថ្ងៃនិងដោតជន្លង់ ដើម្បីទប់កុំឲ្យវាដួល។ដាក់ដាំកូនប៊រ ១៨០ ដើមក្នុងមួយហិកតាគម្លាតពីដើមមួយទៅមួយគឺ ៨ ម៉ែត្រ X ៧ ម៉ែត្រ បើដាំឆ្លាស់នឹងកាហ្វេនោះគឺដាំ ៩ ម៉ែត្រ ៩ ម៉ែត្រ ឬ ៩ ម៉ែត្រ X ១២ ម៉ែត្រ (ដាក់ដាំ ១២៥ ដើមក្នុងមួយហកិតា)។
៣.របៀបនៃការថែទាំនិងការដាក់ជី
ដើមប៊័រត្រូវការបរិមាណទឹកសមល្មមប៉ុន្តែត្រូវស្រោចច្រើនដងត្រូវស្រោចទឹកពី ១០-១៥ ថ្ងៃម្តង ក្នុងរដូវប្រាំង តែមិនចាំបាច់ស្រោចអោយជោគដីពេកនោះទេ។ពេលដែលដើមនៅតូចដាក់ជីពី ៤-៥ ដងក្នុងមួយឆ្នាំ បរិមាណដាក់ជីអាស្រ័យទៅតាមអាយុកាលនៃដើម។ នៅពេលដែលដើមផ្តើមផ្ដល់ផ្លែ គឺវាតែងតែទាមទារ kali ខ្ពស់ជាងមុនបរិមាណនៃការដាក់ជីគឺមានលំនឹងនៅក្នុងអំឡុងឆ្នាំទី ៩ ទី ១០។
ចាំបាច់ត្រូវដាក់បន្ថែមកំបោរនិងជីសរីរាង្គ ហើយបាញ់បន្ថែមនូវបណ្ដាប្រភេទជីរួមមាន Alpha Super, Antonic បាញ់លើស្លឹកត្រូវប្រើជី Grow M ore មុននិងក្រោយពេលដាក់ជីលើកទី ៤។
៤.របៀបបង្ការជំងឺផ្សេងៗ
ប៊រជាប្រភេទរុក្ខជាតិដែលតែងត្រូវរងជម្ងឺមួយចំនួនរួមមាន៖
- ជំងឺរលួយឫស រោគសញ្ញានៃជំងឺនេះគឺ ដើមមានស្លឹកពណ៍មិនស្រស់ មែកងាប់បណ្ដើរៗ ពីចុងចុះដល់តួដើម។
- បើមានចេញរោគសញ្ញាបែបនេះត្រូវឆាប់រកស្នាមស្អុយទាំងឡាយលើតួដើម ហើយកោស ចេញអោយស្អាតនិងលាបស្ពាន់កំបោរខាប់។
- នៅពេលដែលដើមងាប់គួរដុតកំទេចចោលដើម្បីកុំអោយជំងឺឆ្លងរាលដាល។
- ជំងឺស្វិត មានរោគសញ្ញាដូចជា ស្វិតងាប់យ៉ាងឆាប់ ចាំបាច់ត្រូវប្រើថ្នាំ Anvil, Daconil, Aliette ដើម្បីបង្ការជំងឺនេះ៕