ចាប់ផ្តើមឡើងក្នុងឆ្នាំ ២០១៣ លោកសុន បានចាប់អារម្មណ៍ក្នុងការចិញ្ចឹមជ្រូកព្រៃ ក្រោយពីបានឃើញកសិដ្ឋានរបស់ក្មួយលោកក្នុងទីក្រុង ភ្លៃគូ ក្នុងខេត្តយ៉ាឡាយ ។ លោកបានចាប់ផ្តើមដោយប្រមូលលុយក្នុងគ្រួសារ រួមទាំងខ្ចីគេផងបានប្រមាណជាង ៣០០លានដុង ( គិតជាដុល្លារប្រមាណ ជា 12946,81 ដុល្លារ) សម្រាប់សាងសង់ទ្រុង និងទិញពូជជ្រូកចំនួន ១៦ក្បាល(ញី១៥ និង ឈ្មោល១) ចិញ្ចឹមលើផ្ទៃដីចំការដំណាំ មានស្រាប់របស់លោកប្រមាណជា ២០០០ ម៉េត្រការ៉េ ដោយធ្វើទ្រុង៣ដាច់ដោយឡែកពីគ្នា សម្រាប់បែងចែកជ្រូកតាមដំណាក់កាល ដូចជាជ្រូកជំទង់ កូនជ្រូក និងជ្រូកមេផើម ។
លោកបាននិយាយ អំពីបទពិសោធន៏ក្នុងការចិញ្ចឹម ជ្រូកព្រៃនេះថា៖ ក្រៅពីជ្រើសរើស ពូជ ការបង្កើតបរិយាកាស និងកន្លែងសម្រាប់ជ្រូកគឺសំខាន់ណាស់ ព្រោះយើងត្រូវបង្កើតមជ្ឍដាន្ឋទ្រុង អោយមានលក្ខណៈពាក់កណ្តាល ធម្មជាតិ ដើម្បីអោយជ្រូកឆាប់ផ្សាំទៅនិងបរិយាកាសក្នុងទ្រុង។ រៀងរាល់ថ្ងៃលោក អោយចំណីជ្រូកសុី ២ដង ក្នុងថ្ងៃដោយផ្តល់នូវចំណីដែលអាចរកបានជិតផ្ទះដូចជាបន្លែពីផ្សារ និងដាំផ្ទាល់ខ្លួន តែបើជ្រូកផើមត្រូវផ្តល់អាហារបំប៉ន បន្ថែមដូចជា ពោតកិនម៉ដ្ឋ និងកន្ទួកជាដើម ដើម្បីជួយអោយមេជ្រូកទទួលបានអាហារទ្រទ្រង់គ្រប់គ្រាន់។
ការចិញ្ចឹមបែប ពាក់កណ្តាលធម្មជាតិ និងជាពិសេសការផ្តល់ចំណី ដូចជាស្លឹកឈើ បន្លែ ធ្វើអោយសាច់មានគុណភាពល្អ មានជាតិខ្លាញ់ទាប ជាពិសេសសាច់ស្អាត ធ្វើអោយមានតម្រូវការទីផ្សារខ្ពស់ ហើយឈ្មួញជាច្រើនបានមកទិញដល់ផ្ទះលោក ដើម្បីយកទៅលក់អោយភោជ្ជនីយដ្ឋាននៅទីក្រុង ក្នុងតម្លៃចន្លោះពី 1០0,000 – 120,000 ដុង ( 4.32 – 5.18 ដុល្លារ) ក្នុងមួយគីឡូ ។ សម្រាប់ពូជជ្រូកវិញ លោកក៏លក់ទៅអោយកសិករផ្សេងផងដែរ ជាមួយការចែករំលែក បច្ចេកទេសចិញ្ចឹមក្នុងតម្លៃពី 150,000 – 250,000 ដុង ( 6,47 – 10.47 ដុល្លារ) ក្នុងមួយគីឡូ ។ ជារៀងរាល់ឆ្នាំ ក្រុមគ្រួសាររបស់ លោក ង៉ូវ មុិញសុន ទទួលបានចំណូលពីការចិញ្ចឹមជ្រូកប្រមាណជា ២០០លានដុង (8631,2 ដុល្លារ) ។
តើប្រិយមិត្ត មានចំណាប់អារម្មណ៍លើការចិញ្ចឹមជ្រូកព្រៃដែរឬទេ ?
សូមចូលរួមមតិខាងក្រោម ហ្វាមើ ឌីអិនអេ និងជួយឆ្លើយនូវសំនួររបស់លោកអ្នក ។