កសិករវៀតណាម ដាំដំណាំ​ផ្សេងលើ​ដីស្រែ​ដើម្បីសន្សំ​សំចៃ​ទឹក​ក្នុង​រដូវប្រាំង​

មិនខុសពីប្រទេស កម្ពុជានោះទេ​ដែល ប្រទេសវៀតណាម​ឯនុះវិញ កសិករក៏​មានការជួបប្រទះនូវ​កង្វះ​ខាតទឹក​ សម្រាប់​ធ្វើ​ស្រែ​ផងដែរ​​ សម្រាប់រដូវប្រាំង​ តែអ្វីដែលកសិករ​ វៀតណាមបានអនុវត្តន៍ គឺការដាំដំណាំដែលមិនសូវ ត្រូវការទឹកច្រើន ហើយមានតម្លៃទីផ្សារ​ ថ្លៃ​ជាង​ស្រូវទៅវិញ។

គួរបញ្ជាក់ផងថា បើយោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៏ជនបទ វៀត​ណាម នៅតំបន់ តាមដងទន្លេរមេគង្គ កសិករបានកែប្រែ ទំហំដីស្រែដែលធ្លាប់ដាំស្រូវចំនួន​ 77,85ហិចតា មកដាំជា បន្លែនិងដំណាំចំរុះ 64,523ហិចតា និងដាំដំណាំហូបផ្លែ 12,593ហិចតា និងវារីវប្បកម្ម​ចំនួន 768ហិចតា ។

តាមការអនុវត្តន៏ វិធីខាងលើកសិករវៀតណាម នៅតែអាចបន្តប្រើដីស្រែ បានពីរដងក្នុងមួយឆ្នាំ​ដដែល ថែមទាំងអាចបង្កើនចំណូល ពីកសិផលដែលទទួលបានទិន្នផល និងតម្លៃល្អជាទីផ្សារស្រូវ​​ហើយអ្វីដែលគួរអោយសសើរនោះគឺ អាចសន្សំទឹក ពីប្រពន្ធស្រោចស្រព​រួមរហូត ដល់ទៅ 50% ។

​ប្រភពព័ត៍មាន

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts