វិធីចិញ្ចឹមក្តាម ក្នុងរយៈ​ពេល៨ខែ​អាចចាប់​ លក់បាន

+ការរៀបចំស្រះ-ការចិញ្ចឹមក្តាម នៅក្នុងស្រះស៊ីម៉ង់ត៍ មានភាពងាយស្រួល ក្នុងការថែរក្សា និងចំណាយ​ដើម​តិច។ -រកកន្លែងដែលម្លប់ ពីព្រោះក្តាម មិនចូលចិត្ត អាកាសធាតុក្តៅទេ -បន្ទាប់មកដាក់ ទុយោនៅក្រោមបាតរួចយកស៊ីម៉ង់ត៍ មកបៀកបាតស្រះ ទុករយៈពេល 3 ថ្ងៃរង់ចាំឲ្យស៊ីម៉ងត៍ស្ងួតល្អ។ -នៅពេលដែលស៊ីម៉ង់ត៍ស្ងួតហើយ ចាក់ទឹកបញ្ចូលឲ្យពេញ រួចដាក់ដើមចេក​និងអំបិល​ចូលត្រាំ​រយៈពេល១៥ថ្ងៃ (ធ្វើបែបនេះដើម្បីសំអាតស្រះឲ្យអស់ជាតិស៊ីម៉ង់ត៍) -បន្ទាប់មកបង្ហូរទឹក ដែលត្រាំនោះចេញ រួចបាញ់ទឹកស្អាតលាងម្តងទៀត -យកដីមកចាក់ ដើម្បីធ្វើជាជម្រាល សំរាប់ឲ្យក្តាមនៅ -រកក្បឿងមកដាក់ ដើម្បីឲ្យក្តាម ពួនសង្ងំ(ធ្វើបែបនេះឲ្យក្តាមរស់ នៅដូចបែបធម្មជាតិ វានិង មិន​ឆាប់​ស្លាប់) -តាមធម្មតាក្តាមនឹងបន្តពូជក្នុងរដូវវស្សា ចំពោះក្តាមញីមួយ ​អាចបង្កើតកូន បាន​រហូតដល់​៥០០ក្បាល ដូច្នេះយើងអាចបំបែក ទៅស្រះថ្មីសម្រាប់ការ ចិញ្ចឹមបន្ថែមទៀត។

+ការឲ្យចំណី -អាហារដែលចំណាយ ថវិកាតិចគឺ ពងទាស្ងោរចិញ្ច្រាំ ជាមួយបាយ (បើបានត្រីឆៅកាន់តែល្អ គ្រាន់​ តែ​ចំណាយ ច្រើនបន្តិច) -រយៈ ៦-៨ ខែយើងអាចចាប់វា លក់បានហើយ

ប្រភពព័ត៍មាន

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts