១. ការជ្រើសរើសពូជ៖
យើងត្រូវជ្រើសរើស ពូជនៅក្នុងតំបន់ ដែលមានប្រវត្តិ មិនដែលមានផ្ទុកជំងឺ មិនត្រូវយកពូជពីតំបន់ផ្សេងដែលអាចបណ្តាល ឲ្យមានជំងឺមក ជាមួយនិង រើសយកពូជ ដែលមានឆ្អឹងធំ និងមាឌធំធ្ងន់ល្អ។
២. ការរៀបចំកន្លែងចិញ្ចឹម៖
ទាកាប៉ាមិនសូវ លេងត្រាំទឹកច្រើននោះទេ តែត្រូវការដីដែលទូលាយ សម្រាប់កន្លែង ចិញ្ចឹមទាកាប៉ា ត្រូវមានស្រះមួយ សម្រាប់វាលេង និងជួយឲ្យមាន អាកាសធាតុល្ហើយ និងត្រជាក់ ត្រូវធ្វើរបង ព័ទ្ធសំណាញ់ ជុះវិញ និងដាំស្លឹកគ្រៃ ត្រកួន និងបន្លែបៃតង មួយចំនួនទៀត ដើម្បីឲ្យវាចឹកស៊ីជាចំណី និងត្រូវមានដើមឈើធំល្មម ឬសង់រោងសម្រាប់ វាជ្រកម្លប់។
៣.ការផ្តល់ចំណី៖
ចំណីដែលអាចផ្លល់ឲ្យវាស៊ីមានដូចជា៖ កន្ទក់ លាយជាមួយបន្លែហាន់ផ្សេងៗ និងកាកសំណល់ ផ្ទះបាយ ហាន់ដើមចេកលាយជាមួយកន្ទក់ ស្រូវដុះពន្លក។
ឲ្យចំណីវាស៊ី៣ដងក្នុងមួយថ្ងៃ ដោយក្នុងម្តង យើងឲ្យចំណីមួយមុខក្នុងចំណោមខាងលើ លាយជាមួយអំបិលបន្តិចផង គួរបន្ថែមចំណីដែលមានលក់នៅទីផ្សារ និងខ្យង ខ្ចៅ លាស គ្រុំដើម្បីឲ្យវាឆាប់ ធំធាត់រហ័ស។
៤. ការថែទាំ៖
ត្រូវយកផេះ ឬកំបោរសទៅបាច នៅកន្លែងចិញ្ចឹម ក្នុង១អាទិត្យម្តង ការចាក់វ៉ាក់សាំង ការពារជំងឺ យក គល់ស្លឹកគ្រៃ ដំលាយជាមួយទឹក ឲ្យវាផឹកការពារជំងឺផ្តាសាយ បើមានឃើញថាមានទាណាឈឺ យើងត្រូវយកវាចេញ ទៅព្យាបាលដើម្បីកុំឲ្យ ឆ្លងដល់ទាដទៃ រយៈពេល៦ខែ យើងអាចចាប់វាលក់បាន ដែលទាមួយ មានទម្ងន់ប្រមាណ ២គីឡូក្រាម ហើយក្នុង១ គីឡូលក់បាន ប្រមាណជាង២០០០០រៀល។