ការរៀបចំស្រះ និងលែងមេពូជ
រៀបចំជីកស្រះដែលមានបណ្តោយ ៣០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ជំរៅ ២ម៉ែត្រ ហើយបាចកំបោរស ដាក់ជីលាមកគោ និងស្លឹក ទន្ទ្រោនខែត្រ ស្រស់ចូល អោយទឹកមានពណ៌បៃតងខ្ចី (សំបូរចំណីធម្មជាតិ)។ ក្រោយពេលឃើញទឹកមានពណ៌ល្អហើយ យើងអាចលែងមេពូជត្រីទីឡាព្យាចំនួន ៦០ ក្បាល និងត្រីឈ្មោល១០ ដែលក្នុងមួយក្បាលទំងន់ ៣ ខាំ។ ផ្តល់ចំណី កន្ទក់ ក៏ដូចជាចុងអង្ករ ចក កាកសំណល់បន្លែ។ល។
ការដួសកូនត្រី
ក្រោយពេល លែងមេពូជត្រីចំនួនមួយខែមក គេអាចឃើញមានកូនត្រីហែលតាមមាត់ច្រាំង។ ពេលនោះ យើងអាចដួសកូនត្រីទាំងនោះចេញពីស្រះ (កូនត្រីកើតបានប្រហែលបួនថ្ងៃ) ទៅផ្សាំក្នុងហាប៉ា ដោយប្រើថ្នងធ្វើពីក្រឡាសំណាញ់។ ការដួសកូនត្រីផ្សាំក្នុងហាប៉ា ធ្វើឡើងរៀងរាល់អាទិត្យ។ ជាមធ្យម ហាប៉ាមានបណ្តោយ ២ ម៉ែត្រ ទទឹង ២ម៉ែត្រ និង ជំរៅមួយម៉ែត្រ ដាក់កូនត្រី ២៤០០ ក្បាល។
ការអោយចំណីត្រី
កូនត្រីដែលនៅក្នុងហាប៉ា ត្រូវបានអោយចំណីមួយថ្ងៃ២ដង (ព្រឹក ល្ងាច)។
សណ្តែកសៀងចំនួនបីខាំ ស្ងោរកិនលាយពងមាន់ឆ្អិន ១គ្រាប់ (យកតែពងក្រហម) ហើយច្របាច់វាអោយម៉ដ្ឋ រួចបាចចូលក្នុងហាប៉ាដែលមានផ្ទៃ ៤ម៉ែត្រការេ។ គួរជៀសវាងការដាក់ចំណីច្រើនពេក ដែលអាចនាំអោយទឹកស្អុយ។
ការប្រមូលផល
ក្រោយពេលផ្សាំក្នុងហាប៉ាបាន ២១ ថ្ងៃ កូនត្រីធំធាត់មានប្រវែងពី ៣ ទៅ ៤ សង់ទីម៉ែត្រ និង អាចដួសលក់បាន។ ក្នុងមួយរដូវ(ពីរខែកន្លះ) គេអាចផលិតបានកូនត្រី ២១៨០០ ក្បាល រួចលក់បានតំលៃ ៦០ រៀលក្នុងមួយក្បាល។
សូមបញ្ជាក់ថា កូនត្រីមានប្រវែងពី ៣ ទៅ ៥ សង់ទីម៉ែត្រ ទើបដាក់ចិញ្ចឹមបានល្អ។