លក្ខណៈ​ទូទៅ​នៃដំណាំ​សាឡាក់ រឺ​រកាំ

ដើម សាឡាក់ ឫរកាំ

សាឡាក់ ឫរកាំ ជាផ្លែឈើទំហំប៉ុនផ្លែក្រូចឆ្នា មានសំបករាងស្រការដូច​ ស្រការពស់ និងសាច់​​ពណ៍ស រឺលឿងស្រាល មានរស់ជាតិផ្អែម និងជូរអែម ដែល​និយម​ទទួល​ទាន និង​មាន​លក់​ស្ទើរ​គ្រប់​ទី​កន្លែង​ ដូច​ជា​តូប​លក់​ផ្លែ​ឈើ​ ហាងលក់ផ្លែឈើ​ ផ្សារត្រី និងផ្សារទំនើប មានឈ្មោះផ្លូវការ Salacca Zalacca ដែល​​ដើម​របស់​វាស្ថិត​ក្នុង​អំបូរ​ ត្នោត​ មានកំពស់​រហូតដល់ ៦ ម៉ែត្រ និងអង្កត់​ផ្ចិត​ដើម​ ១៥សង់ទីម៉ែត្រ ស្លឹកអាចលូតបានប្រវែង ២​ ទៅ ៤ម៉ែត្រ​ វាត្រូវ​បានគេដឹងថា មានប្រមាណ​ជា ៣០ប្រភេទ ហើយ​ដើម សាឡាក់ ឫរកាំ គឺត្រូវបានសន្មត់ថា មាន​ដើម​កំណើត នៅប្រទេស ឥណ្ឌូនេស៊ី ។​

សាឡាក់ ឫរកាំ ​ជា​ដំណាំ​ស្ថិត​នៅ​ក្នុង​តំបន់​ត្រូពិច​ វាត្រូវការសីតុណ្ហភាព​ ពី២២ ទៅ ៣០អង្សារ ប៉ុន្តែវាក៏អាចលូតលាស់បានល្អផងដែរ នៅក្នុងបរិយាកាស ដែលមានសីតុណ្ហភាព ពី ១២ ទៅ ៣៦ អង្សារ រីឯសំណើមគឺត្រូវការច្រើន បើគិតពីកម្រិត​កំពស់​ទឹក​ភ្លៀង​គឺ ចន្លោះពី ២០០ មីលីម៉ែត្រ ទៅ​ ៤០០ មីលីម៉ែត្រ ក្នុងមួយខែ ហើយសមាភាព PH ក្នុងដី ចន្លោះពី ៦ ទៅ ៧ ហើយត្រូវ​ដាំ នៅតំបន់​ដែលមាន​ នីវ៉ូទឹកសមុទ្រ ក្រោម ៩០០ ម៉ែត្រ បើទីខ្ពស់ អាចមិនមានផ្លែ រឺផ្លែមិនល្អ ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts