បច្ចេកទេស ដាំស្ពៃបូកគោ អោយបាន ទិន្នផលខ្ពស់

1.លក្ខណៈទូទៅនៃដំណាំស្ពៃបូកគោ

ស្ពៃបូកគោ (Chinese Cabbage Or Napa Cabbage)មានប្រភពនៅជិតទីក្រុងប៉េកាំង ប្រទេសចិន ។វាមានដើមកំណើត ចាប់តាំងពីសតវត្សទី១៥ នៅទន្លេ ហ្សាំងសឺ(Yangtze River)។ ស្ពៃបូកគោអាចដាំបាន៤ដងក្នុង១ឆ្នាំ

2.ការរៀបចំដី

  • រៀបចំថ្នាល/ត្រេបណ្តុះ ដែលមានដីមានជីជាតិល្អ មានលាយល្បាយជីលាមកគោ ឬជីកំប៉ុស្ត និងកម្ទេចស្លឹកឈើងាប់
  • រួចស្រោចទឹកឱ្យជោគ និងទុកដីហោលចោលរយៈពេល៧ថ្ងៃ
  • ដីមានជីជាតិ(ដីលាយល្បាយលាមកសត្វស្ងួត ឬជីកំប៉ុស្ត)

3.ការបណ្តុះកូន

  • មុនយកគ្រាប់ពូជទៅសាប ត្រូវយកគ្រាប់ពូជទៅត្រាំក្នុងទឹកក្តៅឧណ្ឌៗ រយៈពេល២៥នាទី (ជួយធ្វើឱ្យគ្រាប់ឆាប់ដុះ)
  • រោយគ្រាប់ពូជនៅត្រេ ហើយរោយដីពីលើថើៗហើយស្រោចទឹក
  • គ្រាប់ពូជស្ពៃបូកគោ បើបណ្តុះលើត្រេបណ្តុះ អាចប្រើគ្រាប់ពូជ ពី ៤០០ -៥០០ ក្រាម/ហិចតា
  • បើយើងព្រោះវាលើដីវាលអាចប្រើគ្រាប់ពូជដល់ទៅ១ គីឡូក្រាម/ហិចតា
  • ត្រូវស្រោចទឹកឱ្យបានទៀងទាត់ ព្រឹកម្តង ល្ងាចម្តង

4.ការដាំដុះ

  • កូនស្ពៃក្រោយសាបរយៈពេល ២០ថ្ងៃឡើងទៅ មានស្លឹកពី ៤ ទៅ ៨ សន្លឹក យើងអាចដកយកទៅស្ទូង
  • ដាំកូនស្ពៃបូកគោ ពី២៥ -៣០ សម ចន្លោះពីគុម្ភ១ទៅគុម្ភ១ និង ពីរងមួយទៅរងមួយ ចន្លោះ ៤០-៤៥សម
  • បើយើងដាំនៅក្នុងគ្រិនហោស អាចប្រើពី ៧០០០០-៨០០០០កូន/ហិចតា
  • មុនដកកូនស្ពៃក្តោបបូកគោមកដាំ ត្រូវស្រោចទឹកក្នុងថ្នាលឱ្យសើមបន្ថិចដើម្បីកុំអោយដកមកដាច់ឬស
  • ការស្ទូងកូនគួរធ្វើឡើងនៅពេលល្ងាច ត្រជាក់ ដើម្បីកុំឱ្យអន់ដើមនៅពេលត្រូវកម្តៅថ្ងៃ
Image by ally j from Pixabay

5.ការថែទាំ

  • ត្រូវស្រោចទឹកឱ្យបានទៀងទាត់មួយថ្ងៃ៣ដង ព្រឹក ថ្ងៃត្រង់ និងល្ងាច ក្រោយស្ទូងបានរយៈពេល៣ថ្ងៃ
  • ត្រូវឧស្សាហ៍ដកស្មៅ និងជ្រុំដី
  • បើនៅរដូវភ្លៀងធ្លាក់ ត្រូវក្រោកស្រោចទឹកពីព្រលឹមឡើង ដើម្បីលាងទឹកភ្លៀងចេញ ព្រោះទឹកភ្លៀងអាចធ្វើឱ្យកូនដំណាំរលួយ

6.ការប្រមូលផល៖

  • បន្ទាប់ពីស្ទូងកូនរួច កូនស្ពៃលូតលាស់រហូតដល់អាយុ២ខែ ឡើងទៅអាចប្រមូលផលបានហើយ
  • ការប្រមូលផលគឺដោយដៃ ដោយកាត់ស្ពៃកំពស់២,៥ សម ពីដី
  • ពេលប្រមូលផលត្រូវបកស្លឹកកំណើតចេញខ្លះដើម្បីបានស្ពៃដែលស្អាតស្រស់
  • ស្ពៃបូកគោផ្តល់ទន្និផលបាន ពី ៤-៥ គីឡូក្រាម/ម៉ែត្រការ៉េ ឬពី៤០-៥០តោន/ហិចតា

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts