ការថែទាំកូនជ្រូក មានបញ្ហាស្មុគស្មាញ ទាមទារ ការយកចិត្តទុកដាក់ ក្នុងការថែទាំ ដើម្បីឲ្យកូនជ្រូក កើតមកមានសុខភាពល្អ ការចិញ្ចឹម ឆាប់ធំធាត់ ធន់ទៅនឹងជំងឺផ្សេងៗ ដើម្បីកាត់បន្ថយក្នុងការព្យាបាល ឬអាចខាតបង់ដោយសារ ការងាប់ជាដើម។
គេសង្កេតឃើញ មានជំងឺសំខាន់ៗ មួយចំនួន តែងតែកើតមានញឹកញាប់ ក្នុងការចិញ្ចឹមកូនជ្រូក ដែលទាមទារឲ្យបងប្អូន អ្នកចិញ្ចឹមជ្រូក ត្រូវស្វែងយល់បន្ថែម ដើម្បីបង្ការ ដ៏ដូចជាធ្វើការព្យាបាល ឲ្យទាន់ពេលវេលា ក្នុងករណីដែលវាកើតឡើងចំពោះ ការចិញ្ចឹមជ្រូករបស់បងប្អូន។
យើងខ្ញុំ សូមដកស្រង់ នូវជំងឺសំខាន់ៗ ទាំងនោះ មកចែករំលែកជាចំណេះដឹង ដូចខាងក្រោម៖
- ជំងឺរាគកូនជ្រូក
- វាកើតឡើង ពិសេសនៅថ្ងៃដំបូង ក្នុងអាយុ ពី២-៣សប្តាហ៍ និងពេលផ្តាច់ដោះ
- កូនជ្រូក ដែលកើតជំងឺរាគ អាចបណ្តាលឲ្យស្លាប់ ក្នុងរយៈពេល ២-៤ថ្ងៃ
រោគសញ្ញា៖
- លាមកមានពណ៌លឿង លាយពពុះ និងមានលាយឈាម
- ខ្សោះជាតិទឹក ច្រមុះស្ងួត
- នោមតិច
- ស្បែកយា ស្បែកមានកន្ទួលក្រហម
មូលហេតុ៖
- បង្កដោយចំណី ខ្វះអនាម័យ
- បណ្តាលមកពីបាក់តេរី ឬវីរុសក្នុងចំណី
- ដាក់ចំណីផ្អូមឲ្យមេជ្រូកស៊ី ធ្វើឲ្យមេជ្រូកមានជំងឺ ពេលកូនជ្រូកបៅបណ្តាលឲ្យវារាគ
- អាចបណ្តាលមកចំណីមិនស្អាត ឬប្តូរចំណីលឿនពេក
- ចំណីមានផ្ទុកបាតេរី ឬផ្សិត អាចបណ្តាលកូនជ្រូករាគ
- អាចបណ្តាលមកពីព្រូន
- ផ្តល់ចំណីកូនជ្រូកលើសលុប
ការការពារ៖
- ចំណីនិងទឹកត្រូវស្អាតជានិច្ច
- ចៀសវាងការដាក់ចំណីផ្អូម
- ប្តូរចំណីកូនជ្រូកត្រូវធ្វើឡើងសន្សឹមៗ
- ត្រូវសម្អាតទ្រុងឲ្យបានម៉ត់ចត់ និងទៀងទាត់រាល់ថ្ងៃ
- ចៀសវាងការផ្តល់ចំណី ច្រើនលើសលុបដល់កូនជ្រូក
- ថែរក្សាមេជ្រូក ឲ្យមានសុខភាពល្អ
- បំបែកជ្រូកឈឺ ពីជ្រូកជា ដាក់នៅដាច់ដោយឡែក
- លាយចំណីកូនជ្រូកដែលមានកម្រិតលាយអតិបរិមា
ការព្យាបាល៖
- តេត្រាស៊ីគ្លីន(Tetracycline)សម្រាប់កូនជ្រូក ទម្ងន់ប្រហែល ១០គ.ក្រ លាយចំណីឬលេបផ្ទាល់ ១គ្រាប់ ក្នុង១ថ្ងៃ២ដង
- អុកស៊ីតេត្រាស៊ីគ្លីន (Oxytetracycline 10%) ១០% ជាថ្នាំចាក់សាច់ដុំ ក្នុងកម្រិត ១ម.ក្រ/១០ គ.ក្រជ្រូករស់ ព្យាបាលយ៉ាងតិច ៣ថ្ងៃ ១ថ្ងៃម្តង
- ស៊ុលហ្វា (Sulfa 33%) ៣៣% ជាថ្នាំចាក់ក្រោមស្បែក កម្រិត ១,៥-៣ម.ក្រ ព្យាបាល៣-៥ថ្ងៃ ១ថ្ងៃម្តង
- ជំងឺខ្វះជាតិដែក៖
- ជំងឺនេះ កើតញឹកញាប់ ចំពោះកូនជ្រូក អាយុ ២-៣សប្តាហ៍
- វាធ្វើឲ្យកូនជ្រូកសុខភាពមិនល្អ
- បន្ថយការលូតលាស់របស់វា
- ជាតិដែកបំរុង ក្នុងខ្លួនកូនជ្រូកមានតិច នៅពេលកើតប្រហែល១/៣នៃជ្រូកធំ
- ទឹកដោះមេជ្រូក មានជាតិដែកតិចតួច បើធៀបនឹងតម្រូវការរបស់កូនជ្រូក
រោគសញ្ញា៖
- ច្រមុះស្ងួត អណ្តាត ភ្នែកស្លេក
- កូនជ្រូកមិនស៊ីចំណី
- សុខភាពទ្រុឌទ្រោម
- មិនរហ័សរហួន និងរញីរញ័រ
មូលហេតុ៖
- បណ្តាលមកពី ខ្វះជាតិដែក និងជាតិស្ពាន់ ដែលជាសារធាតុចាំបាច់ ក្នុងការបង្កើតឈាម
ការការពារ៖
- ប្រើដីក្រហម ឲ្យកូនជ្រូកស៊ី
- ឲ្យស៊ីរុក្ខជាតិមួយចំនួន ដែលសំបូរជាតិដែក ដូចជា ត្រកួន ស្លឹកផ្ទី ស្លឹកបាស កន្ធំថេត ដំឡូងមី
ការព្យាបាល៖
- ហ្វែរ៉ូដិច (Ferrodex) ថ្នាំចាក់សាច់ដុំ កម្រិត ២ម.ក្រ សម្រាប់កូនជ្រូក១ក្បាល ពេលកូនជ្រូក អាយុលើស ៣ថ្ងៃ និងចាក់ម្តងទៀត ពេលអាយុ ៣សប្តាហ៍
- ជំងឺតេតាណូស៖
- ជំងឺនេះ ច្រើនកើតលើកូនជ្រូក ជាងជ្រូកជំទង់ និងជ្រូកធំ
- ច្រើនកើតលើជ្រូក ទើបគ្រៀវ ឬមានស្នាមរបួស
- ជ្រូកកើតជំងឺនេះ ច្រើនងាប់ក្នុងរយៈពេល ៤-៥ថ្ងៃ
- ជំងឺនេះ មិនច្រលំជំងឺដទៃទេ
រោគសញ្ញា៖
- រឹងសាច់ដុំ បន្ទាប់មករឹងខ្លួនទាំងមូល
- ជ្រូកចំកោងខ្នង រឹងថ្គាម
- ផ្នែករឹងកំរើកមិនរួច
- ប្រស្រីក្រឡាប់ចុះឡើង
- ជ្រូកដកដង្ហើមដង្ហក់
- កម្តៅក្នុងខ្លួន កើនដល់ ៤០-៤១°C
មូលហេតុ៖
- បង្កដោយ មេរោគ រាតត្បាតចូល ក្នុងខ្លួនសត្វ តាមរយៈរបួសយ៉ាងជ្រៅ
- កូនជ្រូកកើតជំងឺនេះ បណ្តាលមកពីគ្រៀវ
- ឆ្លងតាមរន្ធផ្ចិត ក្រោយពេលកើត
ការការពារ៖
- លាងសម្អាតផ្ចិត កូនជ្រូកទើបកើត
- លាងសម្អាតកន្លែងគ្រៀវ
- លាងសម្អាតកន្លែង ដែលមានរបួស ក្រោយពេលចាក់ថ្នាំ
ការព្យាបាល៖ បើជំងឺនេះ ស្ថិតក្នុងសភាពមិនធ្ងន់ធ្ងរ អាចប្រើថ្នាំដូចខាងក្រោម៖
- ប៉េនីស៊ីលីន (Penicilline) កម្រិត ២០ ០០០UI សម្រាប់ទម្ងន់ជ្រូក ១គ.ក្រ
- ស្ត្រេបតូមីស៊ីន(Streptomycine) កម្រិត ២០ម.ក្រ/គ.ក្រជ្រូក
- តេរ៉ាមីស៊ីន (Terramycine injectable solution) កម្រិត២-៤CC ក្នុងទម្ងន់ ៤៥គ.ក្រ ចាក់១ដង មិនឲ្យលើសពី ១០CC
- សេរ៉ូមអង់ទីតេតានិច (Serum antitetanique) កម្រិត ពី១០-៤០CC
- ជំងឺនេះ ធ្វើឲ្យជ្រូកប្រកាច់ ដើម្បីទប់ស្កាត់ ត្រូវចាក់ ឡាហ្សាទីល(Largatil) ឬហ្គាដេណាល់ (Gardenal) ក្នុង១ថ្ងៃ ៣ដង
- ជ្រូកតូច ចាក់១ដង ពី ១-២CC
- ជ្រូកធំ ចាក់១ដង ៤CC
ការថែទាំកូនជ្រូកតាមដំណាក់កាល
- ក្រោយកូនជ្រូកកើតភ្លាម ត្រូវអោយកូនជ្រូក បោះដោះមេវា ដើម្បីអោយកូនជ្រូកទទួលបានទឹកដោះដំបូង ក្រោយមកទៀត ៤-៥ ឬយ៉ាងយូរ ១២ ម៉ោង ត្រូវកាត់ទងផ្សិតកូនជ្រូក ដោយត្រង់មុខរបួស ត្រូវលាបថ្នាំសំលាប់មេរោគ (ថ្នាំងក្រហម)
- ក្រោយកូនជ្រូក កើតបានមួយថ្ងៃ ត្រូវកាត់កន្ទុយ កាត់ធ្មេញ ហើយត្រូវចាក់ថ្នាំអាម៉ុក ត្រង់សាច់ដុំក ដើម្បីជួយអោយឆាប់សះមុខរបួស
- ក្រោយពីកើតបាន ២ ថ្ងៃ ត្រូវចាក់ជាតិដែក ត្រង់សាច់ដុំក ដើម្បីបង្កើតគ្រាប់ឈាមក្រហម និងទប់ស្កាត់ជំងឺស្លេកស្លាំង
- ក្រោយកើតបាន ៣ ថ្ងៃ ត្រូវបន្តក់ថ្នាំរាក Baycox តាមមាត់ ដើម្បីការពាររាកកូនជ្រូក
- ក្រោយពេលកើតបាន ៥ ថ្ងៃ ទៅ ១០ ថ្ងៃ ត្រូវបង្រៀនអោយកូនជ្រូក ចេះស៊ីចំណីទឹកដោះ ដើម្បីបង្កើនការលូតលាស់ដល់កូនជ្រូក
- ក្រោយកើតបាន ១០ ថ្ងៃ ត្រូវក្រៀវពងស្វាសជ្រូកឈ្មោល (កូនជ្រូកសុខភាពល្អ) ត្រូវគ្រៀវអោយអស់ពងទាំងពីរ កុំអោយសល់
- ក្រោយពេលកើតបាន ១៥ ទៅ ២០ ថ្ងៃ ត្រូវចាក់វ៉ាក់សាំងផ្លូវដង្ហើម
- រយ: ពេលផ្តាច់ដោះកូនជ្រូក នៅពេលកូនជ្រូកអាយុ ២៥ ថ្ងៃ ឬ ៣០ ថ្ងៃ
- នៅក្នុងអំឡុងពេល កូនជ្រូកកំពុងបៅដោះ មិនត្រូវអោយកូនត្រូវទឹក ឬសើម ជាពិសេសមិនអោយកូនជ្រូកលេងទឹក ជៀសវាងជួបបញ្ហារាក
- នៅក្នុងអំឡុងពេលចាប់ពីផ្តាច់ដោះឈប់នៅ រហូតដល់ កូនជ្រូកទំងន់ ១៥ គីឡូ ក៏មិនត្រូវអោយកូនជ្រូកលេងទឹកដែរ ខ្លាចក្រែងកូនជ្រូក
ការផ្តល់ថ្នាំបង្ការ ដល់កូនជ្រូក (វ៉ាក់ស៊ាំង)
- កម្មវិធីវ៉ាក់សាំងកូនជ្រូក៖ នៅពេលផ្តាច់ដោះបាន ១៥ ថ្ងៃ ត្រូវធ្វើកម្មវ៉ាក់សាំងដូចជា៖
- វ៉ាក់សាំង ប៉េស្តជ្រូក
- វ៉ាក់សាំង អុតក្តាម
- វ៉ាក់សាំង សារទឹក
- វ៉ាក់សាំង អូហ្សាស្គី
សូមបញ្ជាក់ថា រាល់កម្មវិធីវ៉ាក់សាំង ចន្លោះធ្វើពីមួយមុខទៅមួយមុខទៀត ចន្លោះគ្នា ៧ ទៅ ១០ ថ្ងៃ ឬតាមការណែនាំ របស់ក្រុមហ៊ុន ផលិតវ៉ាក់សាំង ឬតាមការណែនាំ ពីអ្នកផ្តល់សេវាបសុព្យាបាល។
- ការប្រើប្រាស់ថ្នាំការពារសម្រាប់កូនជ្រូក៖ សំរាប់ថ្នាំត្រៀមសំរាប់កូនជ្រូក និងជ្រូកសាច់រួមមាន៖
- Amoxicillin ជួយអោយមុខរបួសផ្សះ និងបូកផ្សំជាមួយថ្នាំរាក ដោយមានការដាច់ រលាត់
- Enrofloxacin ព្យាបាលជ្រូក
- Gentamicin Tylosin ជ្រូករាក និងត្រជាក់ពោះវៀន
- ថ្នាំបន្តក់ រាកកូនជ្រូក Baycox នៅពេលកូនជ្រូកនៅតូច
- Lincomycin + Spectinomycin អន់ចំណី ក្អក
- ថ្នាំ Para ឬ Anagine បញ្ចុះកំដៅ និងបំបាត់ការឈឺចាប់
- Multivitamin ជំនួយសុខភាពជ្រូក
- Florfenicol ផ្លូវដង្ហើមជ្រូក
- ថ្នាំដែលកូនជ្រូកត្រូវការដើម្បីថែទាំ ក្នុងដំណាក់កាលបៅដោះមេរួមមាន៖
- ថ្នាំអាម៉ុក ត្រូវចាក់នៅពេលកូនជ្រូកកាត់ធ្មេញ ឬកន្ទុយ
- ថ្នាំជាតិដែកត្រូវចាក់នៅពេលកើតជ្រូកកើតបាន ២ ថ្ងៃ
- ថ្នាំបន្ទក់រាក Baycox ការពាររាក coli
- ថ្នាំព្យាបាលរាក Enro ឬ Colistin
- សំរាប់វីតាមីនចំរុះ ប្រើលាយទឹក អោយកូនជ្រូកផឹក
- សំរាប់ការគ្រប់គ្រង ត្រូវផ្តល់កំដៅ ហើយជៀសវាង ការបណ្តោយអោយកូនជ្រូកត្រូវទឹក ឬសើមទឹក ជាពិសេសត្រូវផ្តល់ចំណីល្អ ដូចជា អេជីហ្វីត ដើម្បីជៀសវាងបញ្ហារាក និងធំលឿន។
សូមបញ្ជាក់ថា រាល់កម្មវិធីវ៉ាក់សាំង ឬការប្រើប្រាស់ថ្នាំក្នុងកាព្យាបាល ឬការពារ សូមធ្វើតាមការណែនាំ របស់ក្រុមហ៊ុន ផលិតវ៉ាក់សាំង ឬថ្នាំសត្វ ឬតាមការណែនាំ ពីអ្នកផ្តល់សេវាបសុព្យាបាល ដើម្បីចៀសវាងការប្រើប្រាស់ខុសបច្ចេកទេស ដែលនាំឲ្យបងប្អូន មានបញ្ហា ផ្សេងៗកើតឡើង។
តាមរយៈអត្ថបទខាងលើនេះ មានប្រយោជន៍ណាស់ចង់ចិញ្ចឹមសត្វ ក៏ដូចជាអ្នកកំពុងចង់ចិញ្ចឹមជ្រូកមេ យកកូន ដើម្បីចិញ្ចឹមបំប៉ន យកសាច់ ឬចិញ្ចឹមកូនសម្រាប់លក់ ត្រូវសិក្សាស្វែងយល់ ដើម្បីឲ្យការងារផលិតកម្ម របស់បងប្អូនទទួលបានជោគជ័យ។
ការចិញ្ចឹមជ្រូក ទទួលបានប្រាក់ចំណូលច្រើន សម្រាប់ផ្គត់ផ្គង់គ្រួសារ បងប្អូនអាចស្វែងយល់ពីបច្ចេកចិញ្ចឹម និងការមើលថែទាំ ឲ្យបានដិតដល់ ធ្វើបែបនេះ ទើបអាចទទួលបានប្រសិទ្ធភាពល្អ ក្នុងការចិញ្ចឹម។
Comments closed
Comments (1)