បច្ចេកទេសដាំដុះ ស្ពៃចង្កឹះងាយៗ

ស្ពៃចង្កឹះជាដំណាំបន្លែមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជាច្រើនដែលកសិករយើង និយមចូលចិត្តដាំព្រោះវាជា បន្លែសាមញ្ញ មួយអាចយកមកប្រើប្រាស់ ក្នុងការធ្វើម្ហូបអាហារបានច្រើនមុខដូចជាៈ ស្ល ឆា ស្ងោរ ជ្រក ។ ដំបូងឡើយគេច្រើនតែដាំវានៅក្នុងសួនបន្លែ លក្ខណៈ គ្រួសារតូចៗ តែបច្ចុប្បន្នស្ពៃចង្កឹះបានក្លាយទៅជាប្រភេទបន្លែ យ៉ាងពេញនិយមធ្វើឲ្យ នៅរដូវត្រជាក់វាលូតលាស់បានល្អជាងរដូវក្តៅ ហើយពុំសូវមានសត្វល្អិតចង្រៃស៊ីបំផ្លាញ ទៀតផង។

ស្ពៃចង្កឹះ វាផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើនដូចជាៈ ប្រូតេអ៊ីន វីតាមីនអា បេ សេ ព្រមទាំងជាតិរ៉ែផ្សេងៗទៀតដូចជា កាល់ស្យូម ដែក ផូស្វ័រ ប៉ូតាស្យូម ជាដើម។ លើសពីនេះស្ពៃចង្កឹះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ ជួយថែរក្សាសុខភាពស្បែក ជួយសម្រួលដល់ការរំលាយអាហារ ជួយកាត់បន្ថយទម្ងន់ ជួយកាត់បន្ថយហានិភ៏យនៃជំងឺពុកឆ្អឹង ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងជាដើម។

ខាងក្រោមនេះ គឺជាវិធីសាស្រ្តក្នុងការដាំដុះ ស្ពៃចង្កឹះ៖

ការជ្រើសគ្រាប់ពូជ

  • ត្រូវការស្គាល់ពូជ ឲ្យបានច្បាស់លាស់មុនធ្វើការដាំដុះ
  • នៅប្រទេសកម្ពុជាយើង លក្ខខណ្ឌអាចទុកពូជបានគឺ នៅរដូវរំហើយចំពោះរដូវវស្សាការទុកពូជមិនអាចធ្វើទៅបាន ទេព្រោះទឹកភ្លៀង និងអាកាសធាតុមានឥទ្ធិពលអាក្រក់ដល់ការបន្តពូជរបស់ស្ពៃ។
  • គ្រាប់ពូជ ដែលត្រូវជ្រើសរើសយកមកដាំ ត្រូវមានលក្ខណៈដូចខាងក្រោមៈ
  • ដុះលូតលាស់សមស្រប នឹងតំបន់ផលិត ហើយមិនប្រកាន់រដូវ
  • ផ្តល់ទិន្នផលខ្ពស់ រយៈពេលលូតលាស់ខ្លី
  • ពេញនិយម ក្នុងការប្រើប្រាស់លើទីផ្សារ
  • ធន់ទ្រាំនឹងជម្ងឺ សត្វល្អិតបំផ្លាញ
  • គ្រាប់ពូជសុទ្ធគ្មានជម្ងឺ សត្វល្អិតបំផ្លាញ ភាគរយដំណុះខ្ពស់

ការរៀបចំដី

  • ប្រភេទបន្លែនេះអាចលូតលាស់បានលើដីគ្រប់ប្រភេទដូចជាៈ ដីខ្មៅដីក្រហម ដីល្បាយ ខ្សាច់ និងដីល្បប់តាមមាត់ទន្លេព្រែក បឹង និងស្ទឹង ។
  • ជាពិសេសដីដែលសំបូរទៅដោយជាតិ អាសូត ធ្វើឲ្យដំនាំបន្លែដុះលូតលាស់លឿន ទទួលបានទិន្នផលខ្ពស់។
  • ដំណាំបន្លែ ទាមទារការរៀបចំដីឲ្យបានល្អ គឺដីស្ងួតភ្ជួរអោយបានជ្រៅ រាស់បំបែកដី ឲ្យម៉ត់ ធ្វើយ៉ាងណាឲ្យដីធូរ ងាប់ស្មៅចង្រៃ និងសត្វល្អិតរស់នៅក្នុងដី ។
  • កាលណារៀបចំដី មិនបានត្រឹមត្រូវ បណ្តាលឲ្យកើតជម្ងឺ និងសត្វល្អិតបំផ្លាញច្រើនជានិច្ចជាកាលដំណាំប្រភេទ នេះត្រូវការទឹកជាប្រចាំ ដូចនេះចំការស្ពៃត្រូវមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រព ទោះជាតំបន់ទំនាប់វាលរាប និងខ្ពង់រាបក៏ដោយ។

របៀបដាំដោយសាបគ្រាប់ផ្ទាល់

  • ក្រោយពីការរៀបចំរងហើយ ត្រូវយកជីកំប៉ុស្ត និងជី ១៥ ១៥ ១៥ ចំនួនដូចខាងលើ មកព្រាចលើថ្នាល ហើយរោយថ្នាំ Furadan 3H ចំនួន ៣ ស្លាបព្រាបាយហើតរាស់លុបទៅ ក្នុងដី បន្ទាប់មកស្រោចទឹកឲ្យជោគ
  • ចំពោះគ្រាប់ពូជដែលត្រូវយកមកព្រួសត្រូវព្រួសឲ្យ រង្វើលៗ ក្នុងកំរិតកន្លះស្លាបព្រាបាយ ស្មើនឹង ៨ ក្រាមលើផ្ទៃថ្នាល ១០ម៉ែត្រការ៉េ
  • ក្រោយពីព្រួស ហើយត្រូវ ព្រាចកំណាត់ចំបើងស្ងួតពីលើទបស្រោចទឹកតាមក្រោយ។
  • ដើម្បីឲ្យកូនស្ពៃ ដុះស្មើគ្នាល្អ រយៈពេល២តៅ៣ ថ្ងៃដំបូង ត្រូវស្រោចទឹក៣ ដងក្នុង១ថ្ងៃ។
  • ក្រោយពេល កូនស្ពៃដុះបានរយៈពេល ៧ទៅ១០ ថ្ងៃគេ ត្រូវដករំលោះកូនស្ពៃចេញខ្លះនៅត្រង់កន្លែង ដែលញឹកពេក គឺត្រូវរក្សាចំនួនដើមស្ពៃត្រឹមតែ ២០ ទៅ ២២ដើម/ម៉ែត្រការ៉េ

ការថែទាំ

ការស្រោចស្រព

  • ការស្រោចស្រពអាចធ្វើបានច្រើនរបៀបគឺ ស្រោចដោយប៉ោតមួយថ្ងៃស្រោច២លើក ព្រឹកល្ងាច ដំណាំស្ពៃចង្កឹះមិនត្រូវការទឹកច្រើនពេកទេតែវាត្រូវការជាំប្រចំារៀងរាល់ថ្ងៃ។ បច្ចុប្បន្នកសិករអាចស្រោចស្រពដោយម៉ាស៊ីនគឺ ដាក់ជំពួយផ្កាឈូកបាញ់ឲ្យជោគ១ថ្ងៃម្តង តែវីធីនេះធ្វើឲ្យដីឆាប់ហាប់កាលណាគេស្រោចដោយម៉ាស៊ីនបាញ់ចាំបាច់ត្រូវគ្របចំបើង ឲ្យក្រាស់។

កាដាក់ជី

  • ស្ពៃចង្កឹះជាបន្លែដែលត្រូវការជាចាំបាច់នូវជីជាតិ អាសូត ផូស្វាតនិង ប៉ូតាស្យូមប៉ុន្តែ សេចក្តីត្រូវការនេះត្រូវបែងចែកទៅតាមដំណាក់កាលលូតលាស់របស់វា។
  • ប្រភេទបន្លែស្លឹក ត្រូវការជាតិអាសូតច្រើនជាងគេដូច្នេះការដាក់ជីត្រូវធ្វើឡើងដោយអនុលោមទៅតាមប្រភេទ ដីអាយុកាល និងប្រភេទជី។
  • ក្រោយសាបបានពី១០ទៅ១២ថ្ងៃត្រូវយកជីអ៊ុយរ៉េចំនួន១ស្លាប ព្រាបាយលាយទឹក២០លីត្រស្រោចលើផ្ទៃរង១០ទៅ១៥ម២រយៈពេលមួយសប្តាហ៍ម្តងៗ។

ការសំអាតស្មៅជ្រំដីពូនគល់

  • ស្មៅជាកត្តាចង្រៃយ៉ាងច្រើនគឺ វាជាជម្រកសត្វល្អិត ដណ្តើមទឹក ពន្លឺ និងជីជាតិពី ដំណាំ។
  • ត្រូវដកស្មៅចេញដោយប្រើកូនចបតូចៗ រយៈពេលពី ៧ទៅ ១០ថ្ងៃ ក្រោយ សាប ឬស្ទូង ត្រូវដកស្មៅជ្រំជ្រួយដី ឲ្យធូរ ដើម្បីរក្សាសំណើមបានល្អ។
  • មួយអាយុកាល របស់ស្ពៃអ្នកអាច ដកស្មៅចំនួន ២ទៅ ៣ លើក ។
  • ចំពោះការជ្រំជ្រួយដីធ្វើឡើងតែមួយ លើកតែប៉ុណ្ណោះ។

សត្វល្អិតបំផ្លាញ

  • ដង្កូវយោលទោង៖

ដង្កូវប្រភេទនេះជាសត្រូវបំផ្លាញយ៉ាងខ្លាំងចំពោះដំណាំអំបូរស្ពៃជាពិសេសនៅរដូវ ប្រាំចាប់ពីខែធ្នូ ឬខែកុម្ភៈ រហូតដល់ខែមេសា។ វាស៊ីក្លរូភីល ដោយទុកតែភ្នាសសៗពេញ លើផ្ទៃស្លឹក មេអំបៅ វាតែងចេញមកពងនៅពេលយប់ នៅផ្នែកខាងលើស្លឹករយៈពេល២០ ទៅ ២៥ម៉ោង វានឹងញាស់បន្ទាប់មកចាប់ផ្តើមស៊ីបំផ្លាញ។

  • សត្វចាគូ៖

ដំបូងជាមេចំណាស់ ពងដាក់លើដី ក្បែរគល់ដំណាំ ក្រោយពីពងរយៈពេល៣៥ទៅ ៤២ម៉ោងវានឹងញាស់ហើយចាប់ផ្តើមស៊ីឫសស្ពៃនៅក្នុងដីជាដំណាក់កាលដង្កូវរយៈពេល ១សប្តាហ៍ក្រោយមកវាចាប់ផ្តើមញាស់ទៅជាសត្វចាគូហើយហើរជាហ្វូងៗមកចោះជញ្ជក់ ស្លឹកធ្វើឲ្យស្លឹកស្ពៃធ្លុះលែងលូតលាស់។ លក្ខណៈរូបរបស់វាមានមាឌតូចស្លាបពណ៌ស ឬ លឿងអមបណ្តោយស្លាបប្រវែងមិនលើសពី២ម.ម។

  • ដង្កូវកាត់ដើម៖

មេអំបៅហើរពងដាក់គែមស្លឹក ក្បែរដី ក្រោយពីវាញាស់កូនដង្កូវទម្លាក់ខ្លួនចូលទៅក្នុង ដីនៅពេលយប់ ដង្កូវចេញពីដីហើយកាត់បំផ្លាញគល់ស្ពៃឬស្លឹកស្ពៃ។ ការបំផ្លាញរបស់ដង្កូវ ប្រភេទនេះធ្វើឲ្យបាត់បង់ចំនួនដើមជាច្រើនក្នុងមួយថ្នាលៗ។

  • ចៃបៃតង៖
  • ចៃប្រភេទជញ្ជក់យករុក្ខរសពីស្លឹកស្ពៃ ធ្វើឲ្យស្ពៃរួញលែងលូតលាស់។ សញ្ញាសំគាល់ នៅពេលមានចៃនៅក្នុងចំការគឺ មានស្រមោចឡើង។
  • វិធានការណ៍៖
  • ត្រូវជ្រើសរើសរដូវដំាដុះរៀបចំឲ្យបានល្អកំចាត់ ស្មៅស្រោចទឹកជាប្រចំាស្ទូងតាមចន្លោះគុម្ពតាមការកំណត់ ឆ្លាស់មុខដំណាំប្រើវិធានការចំរុះ ការពារដំណាំ។
  • វិធានការកំចាត់តាមបែបប្រើថ្នាំគីមីមានថ្នំាពុលជាច្រើនប្រភេទដែលត្រូវយក មកប្រើ ដើម្បីកំចាត់សត្វល្អិតដូចជាថ្នាំ បេតេ (BT), វិតាហ្គ្រូ(Vitagro),ឌីភិល(Dipel), ហ្វូបបាក់ (Florback), សេដាប់បែលយូឌី (Cwd), សង់ដីរ(Zandor)សម្រាប់តែដង្កូវយោលទោង។
  • ក្រៅពីនេះគេប្រើថ្នាំ ហ្វុយរ៉ាដង់ (Furadan 3H) មកបាចដោយប្រើក្នុងកំរិត ១៥០ ក្រាមលើផ្ទៃដី ១០ទៅ ១៥ ម២ មុននឹងបាចត្រូវស្រោចទឹកឲ្យជោគជាមុន។
Green choy sum in growhttps://www.123rf.com/photo_56606111_green-choy-sum-in-growth-at-vegetable-garden.htmlth at vegetable garden

ការប្រមូលផល

  • គេអាចប្រមូលផល ស្ពៃចង្កឹះបានក្រោយ ដាំរយៈពេល ២០-២៥ថ្ងៃ
  • មុនប្រមូលផល១៤ថ្ងៃ ត្រូវបញ្ឈប់ការបាញ់ថ្នាំសម្លាប់សត្វល្អិត
  • ផ្អាកស្រោចទឹក មុនដក២-៣ថ្ងៃ
  • ប្រមូលផលពេលព្រឹក
  • យកកាំបិត កាត់ក្បែរគល់ស្ពៃផុតពីដី
  • កាត់ស្លឹកចាស់ ២-៣ធាងចោល
  • រៀបចំដាក់កេះ ឡាំង ឬកញ្ឆេរធំ ដាក់ក្រោមម្លប់
  • ទិន្នផលអាចទទួលបាន មធ្យមពី ១៨-២២តោន/ហិចតា

ចំណាប់អារម្មណ៍ំ

ការដាំដុះ បន្លែស្ពៃចង្កឹះនេះ មិនត្រឹមតែអាចផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃបាន ប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើនប្រាក់ចំណូលដល់គ្រួសារបានមួយកម្រិតថែមទៀត។ សម្រាប់បងប្អូន ចង់ដាំដុះបន្លែ សម្រាប់ផ្គង់ផ្គង់ទីផ្សារ មិនគួរមើលរំលង បន្លែមួយប្រភេទនេះទេ។ ម្យ៉ាងទៀតមុនដាំដុះ សូមបងប្អូនចេះជ្រើសរើសគ្រាប់ពូជណាដែលមានភាពធន់ទៅនឹងការបំផ្លាញពីសត្វល្អិត។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts