ដំណាំ ត្រឡាច គឺជាប្រភេទដំណាំ វាលើដីក៏បាន ឬឡើងទ្រើងក៏បាន គេនិយមចូលចិត្តដាំ និងយកទៅធ្វើជាបន្លែ។ លើសពីនេះ ត្រឡាច គេអាចកែច្នៃ ទៅជាភេសជ្ជៈ ធ្វើដំណាប់ជាដើម។
ត្រឡាច អាចជួយព្យាបាលជំងឺបានជាច្រើនមុខដូចជា៖ ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់ក្អកកើតពិស បញ្ចុះព្រូន ពិបាកនោម ស្រេកទឹក ជួយព្យាបាលរលាកប្លោកនោម ព្យាបាលកើតពិសនៅចុចម្រាម ព្យាបាលអុតស្វាយ ជួយអោយឃ្លានអាហារ ការំលាយអាហារ និងឡើងទំងន់ ជួយលាងសំអាតជាតិពុល លាងសំអាតថង់ទឹកម៉ូត ជួយសំរាលអាការៈផ្តាសាយ ក្អក ជួយសំរាលអាការៈអស់កំលាំង ពង្រឹងប្រព័ន្ធការពាររាង្គកាយ។
ខាងក្រោមនេះ គឺជាបច្ចេកទេស ក្នុងការដាំដុះ ត្រឡាច៖
រដូវកាលដាំដុះ ត្រឡាច
គេអាចដាំបានគ្រប់រដូវ ការជ្រើសរើសរដូវដាំដុះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាំដុះដំណាំគ្រប់ ប្រភេទ ទាំងអស់មិនថា ដំណាំណានោះទេ។ ដោយសារតែ ការដំាដុះនៅរដូវក្តៅ វាមានបញ្ហា ច្រើន ដែលប្រឈមមុខ ដូចជា កត្តាសត្វល្អិត បាក់តេរី វីរុស និងពពួក ផ្សិត។ រដូវកាល សមស្រប សម្រាប់ដំណាំគឺ
- រដូវប្រាំង ចាប់ពីខែ វិច្ឆិការ ដល់ខែ មករា និងកុម្ភៈ នៅតំបន់ទំនាប
- រដូវវស្សា ចាប់ពីខែ ឧសភា ដល់ខែ តុលា នៅតំបន់ខ្ពងរាប
ការជ្រើសរើសពូជ ត្រឡាច
- ពូជដែលមានប្រភពច្បាស់លាស់ (ពូជនាំចូលពីបទេស ឬ ពូជក្នុងស្រុក)
- ពូជសុទ្ធដែលមានភាគរយដំណុះចាប់ពី ៨៥-៩០ ភាគរយ
- ពូជដែលមានអាយុកាលខ្លី តែទទួលបានទិន្នផលខ្ពស់
- ពូជធន់នឹងជម្ងឺ សត្វល្អិត និងអាកាសធាតុ សមស្របតាមតំបន់ និងតម្រូវការទីផ្សារ
ការរៀបចំដីដើម្បីដាំ ត្រឡាច
- ត្រឡាច អាចដាំដុះ ចំពោះដីគ្រប់ប្រភេទ ប៉ុន្តែដីដែលមានជីជាតិតិច ធ្វើអោយ ត្រឡាចឆាប់អស់ផ្លែ ព្រោះងាប់ដើម ។
- ប្រភេទដី ដែលដាំល្អ គឺដីល្បាប់ ល្បាយ ខ្សាច់ដី ក្រហម ឬដីខ្មៅ ចំពោះដីដែលមិនជ្រាបទឹកមិនអាចធ្វើអោយល្ពៅទទួល បាន ទិន្នផលខ្ពស់ឡើយ។
- ដើម្បីអោយការដាំដុះមានលក្ខណៈងាយស្រួលត្រូវភ្ជួរដី អោយបាន ច្រើនសារ ហាលអោយ បានយូរថ្ងៃ រាស់បំបែក ដីអោយល្អិត
គុណសម្បត្តិនៃការរៀបចំដី
- បំផ្លាញជម្រកសត្វល្អិត និងសំលាប់សត្វល្អិត
- ដើម្បីអោយដីធូរមានខ្យល់ចេញចូល
- បន្ទាប់មកភ្ជួររាស់សារជាថ្មី ដើម្បីបំបែកដីម៉ដ្ឋ
- ងាយស្រួលក្នុងការលើករង
- កាត់បន្ថយការកើតជម្ងឺ បាក់តេរី វីរុស ផ្សិត
ការដំាដុះ ត្រឡាច
- មុននិងដាំត្រូវយកគ្រាប់ពូជមកសំអាត ដាក់ហាលថ្ងៃដែលក្តៅល្មម ដើម្បីដាស់ ដំណេកគ្រាប់ពូជ ហើយដាក់ត្រាំទឹក ១ យប់
- ក្រោយមកយកគ្រាប់ពូជ ទៅត្រាំទឹក ស្លឹកស្តៅ
- បន្ទាប់មកក៏យកគ្រាប់ត្រឡាចទៅដាំក្នុងរណ្តៅដែលបានកាប់ទុកជាមុន ចំនួន ២-៣ គ្រាប់ ជម្រៅ ២- ៣ ស.ម
ការថែទាំ ត្រឡាច
- ការជ្រុំដី៖
មានប្រយោជន៍ធ្វើអោយដីធូរ បន្ថយការដុះស្មៅ បង្កអោយដីមាន សំណើម គ្រប់គ្រាន់ងាយស្រួលដល់ការដុះលូតលាស់ ព្រមទាំងបំបាត់ជំរកសត្វល្អិតផ្សេ ងៗ គេអាច ជ្រុំដោយចបពូនគល់អោយជិត ពូនរងឡើយវិញនៅ ពេលក្រោយដាំបាន ១៥ ថ្ងៃ។ ពេល នោះ គេអាចដករំលួសកូនចេញ ដោយទុកតែ ២ ដើម ក្នុងមួយគុម្ព។
- ការប្រើប្រាស់ជី៖
ដើម្បីអោយដំណាំដុះលូតលាស់បានលឿន ត្រូវប្រើប្រាស់ជីៈ គេចែកការដាក់ជីជា ៣ លើក ក្នុងមួយវដ្តជីវិតដំណាំត្រឡាច
លើកទី ១ :យកជីកំប៉ុស្តគោក ១៥- ២០ តោន មកដាក់តាមរណ្តៅនិមួយ ៗ ដើម្បីទ្រាប់បាតចំនួនកន្លះទៅមួយគីឡូក្រាម ឬក៏ច្រើនជាងនេះក៏បាន ក្នុងមួយគុម្ព ប៉ុន្តែត្រូវកាប់ច្របល់ជាមួយដី ទើបដាក់គ្រាប់ដាំតាម ក្រោយ។
លើកទី ២: ក្រោយដាំ ៥-១០ ថ្ងៃដាក់ជីកំប៉ុស្តគោកជុំវិញគល់ ចំងាយ ៣០ ស.ម ហើយលុបដីអោយជិត ពីលើ ដើម្បីអោយត្រឡាច លូតលាស់បានល្អ ផ្លែបានច្រើន ក្នុងរយៈពេលលូតលាស់ពេញទំហឹង
លើកទី ៣: យកជីកំប៉ុស្ត ១៨ តោនក្នុងមួយហិចតា ដាក់ក្បែរគល់ចំងាយ ៣០ ស.ម ហើយលុបដីអោយជិត ពីលើ ដើម្បីអោយត្រឡាច លូតលាស់បានល្អ ផ្លែបានច្រើន ក្នុងរយៈ ពេល ៤០ ថ្ងៃ ក្រោយដាំ ។ ធ្វើអោយល្ពៅរស់បានយូរ អាចយកទង ផ្កា ស្លឹកបរិភោគបន្ត
ការស្រោចស្រព៖
ត្រឡាច ជាប្រភេទដំណាំមួយ ដែលធន់ទ្រាំនឹងការខ្វះទឹក ឬភាពរាំងស្ងួត ប៉ុន្តែពេល ចេញផ្កា សំណើម ដីមិនគ្រប់គ្រាន់ធ្វើអោយផ្លែថយចុះយ៉ាងច្រើន
- ការចេញផ្កា និងផ្លែ ដំណាក់កាលនេះ ត្រូវផ្តល់ទឹកអោយបានគ្រប់គ្រាន់ ដើម្បីអោយការបន្តពូជបានល្អ សំណើមដីពី៧០-៨០ ភាគរយ ត្រូវរក្សាសំណើមដី អោយបានសេ្ថរភាព
- ផ្លែចាស់ និងទុំ ការផ្តល់ទឹកត្រូវថយចុះមកវិញម្តងបន្តិច ៗហើយផ្អាកការ ស្រោចទឹកទាំងស្រុងពេលត្រឡាចចាប់ផ្តើមប្រមូលផល
ជម្ងឺ និងសត្វល្អិត លើដំណាំ ត្រឡាច
ជម្ងឺបង្កឡើងដោយក្រុមផ្សិត៖
- ជម្ងឺរលួយគល់កូនដំណាំ៖ មេរោគរបស់ជម្ងឺនេះ ភាគច្រើនរស់នៅជាមួយ គ្រាប់ ពូជដីអាចឆ្លង និងពង្រីកដោយស្ព័ររបស់វា នៅពេលកូនល្ពៅចាប់ផ្តើមដុះពន្លក ធ្វើ អោយកូនល្ពៅតូចៗ រលួយគល់ ហើយស្ថិតក្នុងរយៈពេល ៥ ៧ ថ្ងៃក្រោយដាំ
- ជម្ងឺពពាលលឿងស្លឹក៖ ជម្ងឺប្រភេទនេះ តែងតែធ្វើអោយស្លឹកលឿង ពពាលដុំៗ ក្រោយមកធ្វើអោយស្លឹកស្ងួត វាតែងតែកើតឡើងនៅរដូវក្តៅ ។ រោគ សញ្ញា កើតចេញពីស្លឹកក្រោមក្បែរដី រីករាលដាលឡើងមកស្លឹកខាងលើក្នុងដំណាក់ កាលចេញផ្កា និងផ្លែ
- ជម្ងឺផ្សិតម៉្សៅលើស្លឹក៖ ដំបូងសង្កេតឃើញចំណុចម៉្សៅសៗ ជាដំណក់ៗ នៅលើស្លឹករយៈ ពេល២ ទៅ ៣ ថ្ងៃ បន្ទាប់មកចំណុចដុះរីកធំឡើង ៗនូវម្សៅសៗ ពេញលើផ្ទៃ ស្លឹក បន្ទាប់ហុយឆ្លងពីចំការមួយទៅចំការមួយធ្វើអោយស្លឹកស្ងួតអាច ធ្វើអោយត្រឡាចបន្ថយការបន្តពូជ ផ្លែមិនរីកធំ ហើយទុំមិនពេញល្អទេ
វិធានការពារនិងកំចាត់៖
- ភ្ជួរហាលដីអោយបានស្ងួតមុននិង
- ដាំ ជំរះស្មៅអោយបានស្អាតពីចំការ
- ផ្លាស់ប្តូរមុខដំណាំ
- សំអាតគ្រាប់ពូជមុនពេលដាំ
- ជ្រើសរើសពូជធន់
- ជាពិសេសមុនដាំ ត្រូវយកគ្រាប់ពូជទៅលាយជាមួយថ្នាំសំលាប់ផ្សិត
- លុះដល់វាដុះពន្លកគេយកថ្នាំដដែលលាយជាមួយទឹកបាញ់អោយ ជោគ
- បើមានរោគសញ្ញាជម្ងឺ គេត្រូវបាញ់ទប់ទល់រយៈពេល ៥ ទៅ៧ ថ្ងៃម្តង
ជម្ងឺវីរុស៖
មានជម្ងឺវីរុសជាច្រើនប្រភេទដែលកើតនៅលើដំណាំត្រឡាចដូចជា
វិធានការពារ និងកំចាត់ជម្ងឺ៖
- កំចាត់សត្វល្អិតដែលជាភ្នាក់ងារចម្លងជម្ងឺ
- ជ្រើសរើសពូជអោយបានល្អ
- ប្តូរដីនិងឆ្លាស់មុខដំណាំ
- ជ្រើសរើសរដូវដាំដុះ
- ជ្រើសរើសពូជធន់
- ដកដើមដែលមានរោគសញ្ញាវីរុសទៅដុតចោល
សត្វល្អិតចង្រៃ៖
មានសត្វល្អិតចង្រៃជាច្រើនប្រភេទ ដែលស៊ីបំផ្លាញ ដូចនេះគេ ចែកចេញជា ២ ផ្នែកៈ
- សត្វល្អិតភ្នាក់ងារបង្ករោគៈសត្វល្អិតចង្រៃប្រភេទនេះ មានច្រើនដូចជាៈ ចៃបៃតងជញ្ជក់ស្លឹក មមាចជញ្ជក់ស្លឹក រុយស តែងបង្កអោយកើតជម្ងឺវីរុសច្រើន ប្រភេទ ។
- សត្វល្អិតបំផ្លាញផ្ទាល់ៈមានសត្វល្អិតបំផ្លាញជាច្រើនប្រភេទ ដែលស៊ីស្លឹក ផ្កា ផ្លែ និងដើមដូចជាៈ
- អណ្តើកមាសពណ៌លឿងកវែងៈវាស៊ីត្រួយខ្ចីៗ ផ្កាឈ្មោល និងញី ធ្វើ អោយល្ពៅបន្ថយការលូតលាស់ និងបន្តពូជ
- ស្រឹងវាជញ្ជក់ស្លឹក ផ្កា និងផ្លែតូចៗ ធ្វើអោយផ្លែលែងលូតលាស់ ហើយ ស្អុយ
- រុយទិចផ្លែៈវាទិចបញ្ចូលពងទៅក្នុងផ្លែ ធ្វើអោយផ្លែរលួយ មិនអាចរីកធំ បាន
- ដង្កូវកាត់ដើមៈដង្កូវប្រភេទនេះ កាត់គល់កូនដំណាំខ្ចីៗ ក្នុងដំណាក់កាល លូតលាស់ដំបូង។
វិធានការពារ និងកំចាត់សត្វល្អិត៖
- សំអាតស្មៅក្នុងចំការ
- ដាំអោយមានចន្លោះគុម្ព និងចន្លោះជួរសមស្រប
- ភ្ជួរហាលដីអោយបានស្ងួត
- ជ្រើសរើសពូជសមស្រប
- ផ្លាស់ប្តូរមុខដំណាំ
- ជ្រើសរើសរដូវដាំដុះ
- ប្រើវិធានការគីមី
- ប្រើវិធានការថ្នាំផ្សំពីធម្មជាតិ
- វិធានការចំរុះ
ការប្រមូលផល ត្រឡាច
- ការប្រមូលផលធ្វើឡើងខុសគ្នាទៅតាមប្រភេទពូជនិងតម្រូវការទីផ្សារ
- កាលណាគេទុកអោយត្រឡាចទុំផ្លែដំបូងត្រូវប្រមូលមុនគេ
- លក្ខណៈសំគាល់គឺ ផ្លែ ត្រឡាច មានពណ៌ប្រផេះស្រអាប់ សំបករឹង ត្រូវកាត់ផ្លែទាំងទង យកមកដាក់លើធ្នើរមិន អោយប៉ះ នឹងដីទេ ទើបរក្សាទុកបានយូរខែ
- ទិន្នផលមធ្យម ពី ១៤ ទៅ ១៦ តោន ក្នុងមួយហិចតា។
ចំណាប់អារម្មណ៍
នៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែត្រឡាច វាមានភាពងាយស្រួលក្នុងការដាំដុះ ព្រមទាំងងាយស្រួលក្នុងថែទាំ និងលក់នៅលើទីផ្សារ វាធន់ទ្រាំនឹងសីតុណ្ហភាព បងប្អូនអាចសាកល្បង ក្នុងការដាំដុះដំណាំត្រឡាចនេះបាន។ បងប្អូនមុនដាំដុះ ត្រូវចេះជ្រើសរើសពូជ និងគោលបំណងក្នុងការដាំដុះ ឲ្យបានច្បាស់លាស់។