បច្ចេកទេសចិញ្ចឹម ជ្រូកបា

ការចិញ្ចឹមជ្រូករបស់ បងប្អូនប្រជាកសិករ ទទួលជោគជ័យ យើងខ្ញុំបានដកស្រង់នូវបច្ចេកទេស ក្នុងការចិញ្ចឹមជ្រូកបា សម្រាប់ បង្កាត់ពូជ មកចែករំលែក ជាចំណេះដឹងក្នុងការអនុវត្ត ការថែទាំ ដើម្បីទទួលបាន ជ្រូកបាដែលមានសុខភាពល្អ ផ្តល់ទឹកកាមបានច្រើន និង មានគុណភាពល្អ។

សូមតាមដាន ពីបច្ចេកទេស ក្នុងការចិញ្ចឹមជ្រូកបាដូចខាងក្រោម៖

https://www.youtube.com/watch?v=9CXAvFNyebk

ការជ្រើសរើសជ្រូកបា

ជ្រូកបា មានសារៈសំខាន់ណាស់ សម្រាប់ផលិតកម្មជ្រូក ព្រោះជ្រូកបា ១ក្បាល អាចយកបង្កាត់ ជាមួយមេជ្រូកបានច្រើនក្បាល៖

  • ជ្រើសរើសយក កូនជ្រូក ចេញពីជ្រូកមេ-បា មានសុខភាពល្អ និងមានប្រភពច្បាស់លាស់
  • កូនកើតចេញពីមេជ្រូក ជាកូនក្នុងសំបុកមានកម្លាំងមាំមួន
  • មេរបស់វា ជាមេដែលមានកូនច្រើន និងមានដោះមិនតិចជាង១២ ឬ៦គូ
  • មានសុខភាពល្អ ជើងត្រង់ល្អ រឹងមាំ ក្រចកស្មើ ធំធាត់លឿន
  • ប្រដាប់បន្តពូជល្អ ពងស្វាសទាំងគូស្មើគ្នា
  • ស្បែករលោង ស្មាទូលាយ ខ្នងត្រង់ ទ្រូងបើក
  • រហ័សរហួន មិនរើសចំណី
  • មិនដែលកើតជំងឺឆ្លងណាមួយ
  • មានអាយុ ចាប់ពី ៤៥ថ្ងៃឡើង និងមានទម្ងន់ ចាប់ពី ៥-៧គ.ក្រ

ពូជជ្រូក

ពូជជ្រូកយ៉កសៀរ(Yorkshire)៖

  • ពូជនេះ មានមាឌធំ ខ្លួនវែងធំស្មើពីស្មាដល់គូថ ស្រលះល្អ
  • ដំណើររវៀសរវៃ មានរោមទន់ពណ៌ស
  • ត្រចៀកត្រង់ឈរ ហើយរាងធ្លាក់ខុបបន្តិច
  • ក្បាលធំ ថ្ងាសទូលាយ មាត់រាងខើចទៅលើ ភ្នែកវៃ
  • ខ្នងត្រង់ទូលាយ ភ្លៅធំវែង ជើងវែងមាំ
  • ពូជនេះពូកែចិញ្ចឹមកូន សាយកូន កូនច្រើន ពី១០-១២
  • សាច់ច្រើន កំនើនទម្ងន់ ០,៧-០,៨ គ.ក្រ/ថ្ងៃ
  • ចិញ្ចឹមរយៈពេល ៥-៦ខែ បានទម្ងន់ ៩៥-១០០គ.ក្រ
https://www.indiamart.com/proddetail/yorkshire-boar-15501142088.html

ពូជជ្រូកហំសៀរ(Hampshire)៖

  • មានមាឌល្មម រហ័សរហួន
  • សាច់ក្រហមច្រើន
  • មានមុខត្រង់វែង
  • ពូជសុទ្ធ ពណ៌ខ្មៅ ស ពាក់ក្រវ៉ាត់
  • ត្រចៀកឈរប៉ះ ជើងខ្លី និងសាយកូន
https://www.britannica.com/animal/Hampshire-breed-of-pig

ពូជជ្រូកឡែនដ្រេស(Landrace)៖

  • ពូជជ្រូកផ្តល់ សាច់ក្រហមច្រើន
  • មានរោមពណ៌ស ខ្លួនវែង ក្បាលតូច ថ្ងាសតូច ស្លឹកត្រចៀកធំ ធ្លាក់គ្របភ្នែកទាំង២
  • ខ្លួនវែងត្រង់ ជើងទាំងបួន តូច តែរក្សាជំហបានល្អ
  • សាយកូន ពី ១០-១១ក្បាល/សំបុកឬសារ
  • កូនកើតមកមានទំហំស្មើៗគ្នា
  • ស្លូត ធន់នឹងអាកាសធាតុ
https://www.indiamart.com/proddetail/landrace-boar-15501540891.html

ពូជជ្រូកភីទ្រៀន(Pietrain)៖

  • ពណ៌ប៉ារា ឬខ្លាឃ្លោក
  • ស្លឹកត្រចៀកប៉ះឡើង
  • សាយកូន ១០-១២ក្បាល/សំបុកឬសារ
  • ឆ្អឹងតូច សាច់ច្រើន
https://geomedia.top/pietro-breed-pigs/

ពូជជ្រូកឌុយរ៉ុក(Duroc)៖

  • មានមាឌធំ រហ័សរហួន មានពណ៌ត្នោតចាស់ឬខ្ចី
  • ជើងវែង ធន់នឹងជំងឺ
  • អត្រាសាច់ក្រហមច្រើន
  • ត្រចៀកធ្លាក់បន្តិចទៅមុខ
  • សាយកូនមានពី ៩-១០ក្បាល/សំបុកឬសារ
  • គេច្រើនយកវា ទៅបង្កាត់ជាមួយពូជដទៃទៀត ដើម្បីបានសាច់ក្រហមច្រើន ហើយកូនឆាប់ធំ
https://commons.wikimedia.org/wiki/File:Duroc_Boar_at_7_Months_-_2.jpg

ការសង់ទ្រុងជ្រូកបា

  • សង់ទ្រុង បណ្តោយថ្ងៃ
  • គួររៀបចំទ្រុង ឲ្យមានសីតុណ្ហភាព ក្នុងទ្រុង ត្រឹមតែ ២៥-២៨°C
  • ដាក់ទែម៉ូម៉ែត្រ ក្នុងរោង ដើម្បីតាមដានសីតុណ្ហភាព
  • គួរមានជញ្ជាំងត្រជាក់ ឬកង្ហារបក់ខ្យល់ ដើម្បីឲ្យទ្រុងមានសីតុណ្ហភាពត្រជាក់
  • ដំបូលទ្រុង អាចជាស្បូវ ស្លឹកត្នោត ស័ង្កសី ក្បឿង
  • កំរាលទ្រុង ធ្វើពីស៊ីម៉ង់ត៍ តែមិនឲ្យរលោងពេក ចៀសវាងការរអិល
  • កំរាលទេ ទៅក្រោយ ងាយស្រួលក្នុងការសម្អាត និងមានកន្លែងបង្ហូរលាមកចេញពីទ្រុង

ទំហំទ្រុងជ្រូកបា

  • ជ្រូកបាមានកន្លែងបង្កាត់ ទំហំទ្រុង ២,២-២,៣ X ៤ម៉ែត្រ កម្ពស់ទ្វារ ១-១,៥ម៉ែត្រ

ការផ្តល់ចំណីនិងទឹក

ការផ្តល់ចំណី៖

  • ជ្រូកបា ត្រូវការចំណី ២,៥-៣ គ.ក្រ អោយចំណី ២ដង/ថ្ងៃ បន្ទាប់ពីប្រមូលស្ពែមរួច
  • ចំណីត្រូវ ផ្តល់ប្រូតេអីនខ្ពស់ ដូចជាចំណីជ្រូកបំបៅកូន អាស្រ័យតាមរូបរាងជ្រូកបា
  • ត្រូវបន្ថែមអាស៊ីតអាមីនេ និងប្រេម៉ិច ប្រសិនបើទឹកកាម មានភាពមិនប្រក្រតី ក្នុងដំណើរការផលិតទឹកកាម
  • ចំណីជ្រូកបា ដូចចំណីជ្រូកមេផើមដែរ

ការផ្តល់ចំណីបន្ថែម៖

  • ការផលិតទឹកកាម ត្រូវការប្រូតែអីនខ្ពស់ និងអាស៊ីតអាមីនេខ្ពស់
  • បន្ថែម លីស៊ីន ផ្តល់ឲ្យវាស៊ី ៧ថ្ងៃ/ខែ
  • បន្ថែមវីតាមីន សេ ក្នុងចំណីឲ្យជ្រូកបាស៊ី បរិមាណ ១ក្រាមរៀងរាល់ថ្ងៃ ដើម្បីបង្កើនគុណភាពទឹកកាម

បរិមាណចំណីផ្តល់ឲ្យស៊ី៖

  • ជ្រូកបា ទម្ងន់ស្រាលជាង ១៥៩ គ.ក្រ ផ្តល់ចំណី ២,០ គ.ក្រ/ថ្ងៃ
  • ជ្រូកបា ទម្ងន់ ១៥៩ គ.ក្រ ផ្តល់ចំណី ២,៥ គ.ក្រ/ថ្ងៃ
  • ជ្រូកបា ទម្ងន់ ២០៥ គ.ក្រ ផ្តល់ចំណី ២,៧ គ.ក្រ/ថ្ងៃ
  • ជ្រូកបា ទម្ងន់ ២៥០ គ.ក្រ ផ្តល់ចំណី ៣,០ គ.ក្រ/ថ្ងៃ
  • ជ្រូកបា ទម្ងន់ ២៩៥ គ.ក្រ ផ្តល់ចំណី ៣,៣ គ.ក្រ/ថ្ងៃ
  • ជ្រូកបា ទម្ងន់ ៣៤១ គ.ក្រ ផ្តល់ចំណី ៣,៥ គ.ក្រ/ថ្ងៃ

ការផ្តល់ទឹក៖

  • ជ្រូកបា ត្រូវការទឹក ១៥-២០ លីត្រ/ក្បាល/ថ្ងៃ

ការថែទាំ និងការធ្វើអនាម័យ

  • ត្រួតពិនិត្យសុខភាព ២ដង/ថ្ងៃ ស្ទង់កម្តៅខ្លួនជ្រូក ដោយទែម៉ូម៉ែត្រ
  • ក្រោយដាក់ចំណី ត្រូវលាងសម្អាតទ្រុង ២-៣ដងចំ/ថ្ងៃ ផឹកទឹកដោយសេរី
  • ត្រូវប្រាកដថាជ្រូកបា មានសុខភាពល្អ ព្រោះទឹកកាមជ្រូកបា បង្កាត់ជាមួយមេជ្រូកច្រើន
  • ពិនិត្យការស៊ីចំណី និងអាកប្បកិរិយានៃការបញ្ចេញទឹកកាម របស់ជ្រូកបា
  • ចាក់ថ្នាំការពារដល់ ជ្រូកបាឲ្យបានទៀងទាត់
  • ត្រួតពិនិត្យ សុខភាពជ្រូកបា ជាប្រចាំ មិនត្រូវបង្ខំ បង្កាត់ពូជ ពេលជ្រូកបាសុខភាពមិនល្អ
  • សម្ភារបង្កាត់ពូជ ត្រូវសម្លាប់មេរោគជាមុន មុនពេលយកមកប្រើ
  • ក្នុងទ្រុង ត្រូវស្អាត ស្ងួត និងមានអនាម័យជាប្រចាំ
  • ត្រូវធ្វើរបង មិនអនុញ្ញាតិ ឲ្យអ្នកក្រៅ ចេញចូលប៉ះពាល់ជ្រូកបាឡើយ
  • ចំពោះអ្នកដែល ដើរបង្កាត់ជ្រូកច្រើនកន្លែង ត្រូវងូតទឹក សម្អាតខ្លួន ស្លៀកពាក់សំលៀកបំពាក់កសិដ្ឋាន និងជ្រលក់ជើង ក្នុងទឹកថ្នាំសម្លាប់មេរោគ
  • វិធានការអនាម័យ ដោយព័ទ្ធរបងជុំវិញ

កម្មវិធីវ៉ាក់សាំងនិងចាក់ថ្នាំបង្ការ

ការចាក់វ៉ាក់សាំង សម្រាប់ជ្រូកបា មានសារៈសំខាន់ណាស់ ដើម្បីធានាបា សុខភាព និងទឹកកាមរបស់វា។ ត្រូវអនុវត្តកម្មវិធី វ៉ាក់សាំង ឲ្យបានខ្ជាប់ខ្ជួន។ ជ្រូកបា ត្រូវធ្វើវ៉ាក់សាំង ២ដង/ឆ្នាំ ដូចជា៖

  • អុតក្តាម បាក្មេង ឬចាស់
  • អូហ្សេសស្គី បាក្មេង ឬចាស់
  • ប៉េស្ត បាក្មេង ឬចាស់
  • កញ្ជ្រិលរលូត មេក្រុំ បា អាយុ៦-៧ខែ អាស្រ័យពូជ
  • ត្រូវអនុវត្ត នៅពេលជ្រូកមានអាយុចាប់ពី ៦ខែឡើង
  • ការទំលាក់សត្វល្អិត (ព្រូន) ធ្វើរៀងរាល់៦ខែម្តង

ចំណាប់អារម្មណ៍

តាមរយៈអត្ថបទខាងលើនេះ មានប្រយោជន៍ណាស់ សម្រាប់អ្នកដែលស្រលាញ់សត្វ  ចង់ចិញ្ចឹមសត្វ ក៏ដូចជាចង់ចិញ្ចឹមជ្រូកបាដោយខ្លួនឯង អាចមើលពី បច្ចេកទេស ការជ្រើសរើសជ្រូកបា ការថែទាំជ្រូកបា ការផ្តល់ចំណីជ្រូកបា ការតាមដានលូតលាស់ល្អ និងការគ្រប់គ្រងការផលិតទឹកកាមរបស់ជ្រូកបា ដើម្បីធានាការបង្កាត់ពូជទទួលបានជោគជ័យល្អ។

ការចិញ្ចឹមជ្រូកបា ទទួលបានប្រាក់ចំណូលច្រើន សម្រាប់ផ្គត់ផ្គង់គ្រួសារ បងប្អូនអាចស្វែងយល់ពីបច្ចេកចិញ្ចឹម ឲ្យបានល្អ ដើម្បីយកមកអនុវត្ត ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts