បច្ចេកទេសដាំដុះ ស្រកានាគ

ស្រកានាគ ជាផ្លែឈើដែលមានរសជាតិ មិនសូវផ្អែម នោះទេ ប៉ុន្តែវាជាប្រភេទផ្លែឈើ ដែលអ្នកចង់ស្រកទម្ងន់ និយមទទួលទានផងដែរ។ ផ្លែស្រកានាគ មានផ្ទុកនៅសារធាតុចិញ្ចឹមជាច្រើនដូចជា៖ សម្បូរជាតិសរសៃ កាឡូរី ប្រូតេអីន កាបូអ៊ីដ្រាត ខ្លាញ់ វីតាមីនC ជាតិដែក ម៉ាញ៉េស្យូម។

លើសពីនេះ វាមានផ្ទុកទៅដោយសារធាតុអង់ទីអ៊ុកស៊ីន, ជួយសម្រួលការរំលាយអាហារ, ប្រឆាំងនិងជម្ងឺទឹកនោមផ្អែម, ជម្រុញប្រព័ន្ធភាពស៊ាំ, ការពារបេះដូង រក្សាសំណើមស្បែកបានថែមទៀតផង។

ខាងក្រោមនេះ គឺជាបច្ចេកទេស ដាំដុះស្រកានាគ៖

https://depositphotos.com/stock-photos/pitaya.html

លក្ខណៈរបស់ដំណាំស្រកានាគ

  • ឈ្មោះវិទ្យាសាស្រ្ត Hylocereus spp
  • មានដើមកំណើត នៅភាគកណ្តាលអាមេរិកខាងជើង
  • អាកាសត្រូពិច និងស៊ុបត្រូពិច
  • មិនសូវរើសដី ដីមិនដក់ទឹក និងសោះទឹកបានល្អ
  • សីតុណ្ហភាពមធ្យម ២៨ºC (២០-៣០ ºC)
  • កម្ពស់ទឹកភ្លៀង ចាប់ពី ៦៥០ -១២០០ម.ម
  • ត្រូវការពន្លឺអាទិត្យ

ការជ្រើសរើសពូជ

ដំណាំស្រកានាគ មានច្រើនពូជដូចជា៖

  • សម្បកក្រហម សាច់ក្រហម (តៃវ៉ាន់)
  • សម្បកក្រហម សាច់ស
  • សម្បកលឿងសាច់ស

ក្នុងការជ្រើសរើសពូជនីមួយៗ មកដាំដុះត្រូវរើសដូចខាងក្រោម៖

  • ជ្រើសរើសដើម ណាដែលថ្លោសល្អ ស្រឡូនល្អ
  • មិនយកដើម ដែលខ្ចីពេកប្ញចាស់ពេក មកកាត់ជាកង់ៗ ប្រវែង ៣០-៤០ស.ម

ការរៀបចំដី

  • មុនពេលដាំ ត្រូវភ្ជួរ ២-៣ដង ដើម្បីឲ្យដីផុសល្អ
  • ភ្ជួរលើកទី១ ដើម្បីកំចាត់ស្មៅ ដោយមុនភ្ជួរ បាញ់ថ្នាំកំចាត់ស្មៅ
  • ទុករយះពេល ៣-៧ថ្ងៃ ទើបភ្ជួរលើកទី២ ហើយរាស់អោយរាបស្មើរតែម្ដង
  • បន្ទាប់មកកាប់រណ្តៅ ឬខួងរណ្តៅ ដែលមានទំហំ៤០ស.ម បួនជ្រុង ជម្រៅ ៥០ស.ម និងចន្លោះ ពីរណ្តៅ១ទៅ១ប្រ វែង១ម៉ែត្រ ហើយដាំបង្គោល កំពស់ ២.៥ម៉ែត្រ

ការរៀបចំជន្លង់ស្រកានាគ

  • ជ្រើសរើស ជន្លង់ដែលរឹងមាំ ប្រើប្រាស់បានយូរ
  • ជន្លង់ពីថ្ម ឈើគ្រាក់ និងជន្លង់ឡើងដើមឈើ តាមផ្ទះ
  • ភ្ជាប់សម្បកកង់ម៉ូតូចាស់ៗ ឬខ្វែងជើង នៅចុងបង្គោលខាងលើ ដើម្បីឲ្យទងស្រកានាគ វាគងពីលើ
  • ជន្លង់ត្រូវ មានកម្ពស់ពី ១,៥-២,៥ ម៉ែត្រ
  • ចន្លោះពីជន្លង់ នីមួយៗ ពី១,៥-៣,៥ម៉ែត្រ
https://www.agrifarming.in/dragon-fruit-farming-profit-cost-yield-project-report

ការដាំដុះ

  • ជ្រើសរើសមែក ប្រវែង ៣០-៤០ស.ម សម្រួចជើងមុនដាំ
  • ជ្រើសរើសកំណាត់មែកពូជ ដែលនៅជិតគល់
  • ទុកបន្សាំក្នុងម្លប់រយៈពេល ៧ថ្ងៃមុនដាំ
  • ដាំនៅដើមរដូវវស្សា និងចុងរដូវវស្សា
  • កាប់រណ្តៅ៣ជ្រុង ជុំវិញជន្លង់
  • ដាក់ជីលាមកគោ ឬលាមកសត្វផ្សេងៗ ជាមួយថ្នាំផ្សិត ទ្រីកូដឺម៉ា
  • ដាំជម្រៅ ពី១០-២០ស.ម
  • មួយជន្លង់ ដាំ២-៣ដើម
  • ស្បៃគ្របពីលើ
  • គ្របគល់ដោយចំបើង កាកសំណល់រុក្ខជាតិផ្សេងៗ
  • កាយក្រវាត់ជុំវិញចម្ការ ដើម្បីរំដោះទឹកនាខែវស្សា

ការថែទាំ

  • បន្ទាប់ពីដាំរួច ត្រូវចងផ្អោបដើម ទៅនឹងជន្លង់ ៣-៤កន្លែង ដើម្បីកុំឲ្យដើមដួល និងឆាប់ចាប់ឬស
  • ពិនិត្យមើលចុងជន្លង់ ឲ្យស្មើល្អ កុំឲ្យធ្លាក់ម្ខាង
  • កាត់ស្មៅដោយប្រើ ម៉ាស៊ីនកាត់ស្មៅ
  • ជ្រោយដីពូនគល់
  • អាចប្រើអំពូលភ្លើងជំនួយពេលយប់ ដើម្បីបំពេញតម្រូវការ
  • ស្រោចស្រព នៅពេលគ្មានភ្លៀងធ្លាក់

ការតាក់តែងមែក

  • ពេលវេលាតាក់តែងមែក ធ្វើនៅក្រោយពេលប្រមូលផល និងពេលលូតលាស់មែកថ្មី
  • តាក់តែងមែកទម្រងដូចឆ័ត្រ (តុល្យភាពមែកគ្រប់ជុំ)
  • មែកដែលធ្លាក់ចុះក្រោម
  • មែកតូចៗ និងវែងៗ
  • មែកដែលឲ្យផ្លែហើយ កាត់ធ្វើពូជ
  • ខ្នែងដែលមានជម្ងឺ

ការថែទាំដំណើរលម្អង

  • ផ្កាញីមានកម្ពស់ខ្ពស់ ជាងផ្កាឈ្មោល រីកពេលយប់ មានក្លិនក្រអូបទាក់ទាញ
  • ប្រើជក់ទន់ល្មើយ ដើម្បីជួយដល់ដំណើរលម្អង
  • ប្រមូលលម្អងពីដើមដទៃ ដើម្បីធានាទំហំផ្លែ
  • អនុវត្តនៅពេលព្រឹក ឬល្ងាចមុនពេលផ្កាបិទ

ការប្រើជី៖

  • រយះពេល៧ទៅ១៥ទៅ២៥ថ្ងៃយើងប្រើជី PNម្តងជា
  • លើកទីមួយដោយប្រើជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា
  • លើកទីពីរយើងដាក់១៥ ទៅ២៥ថ្ងៃបន្តាប់ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា
  • លើកទី៣យើងដាក់១៥ ទៅ២៥ថ្ងៃ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា
  • លើកទី៤យើងដាក់១៥ទៅ២៥ ថ្ងៃ បន្តាប់ពីដាក់លើកទី៣ ហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិច

សត្វល្អិត និងជម្ងឺបំផ្លាញ

ជម្ងឺដំបៅដើម៖

  • ជាជម្ងឺធ្ងនធ្ងរ លើដំណាំស្រកានាគ
  • វាបង្កដោយផ្សិត ដោយសារសំណើម សីតុណ្ហភាព ពី២០-៣៥ºC
  • ដំបូងមានស្នាម សំលាកពណ៌ក្រហម ជារង្វង់មូល បន្ទាប់មកឡើងកន្ទួល ពណ៌ក្រហមប្រផេះ ឡើងក្រម៉ដុំៗ ព័ទ្ធជុំវិញ
  • វាវិវត្តឡើងពណ៌លឿងជុំវិញដំបៅ ដំបៅរីករាលដាលធំៗ ផ្នែកដែលរងការបំផ្លាញរលួយ ដាច់ធ្លាក់ចុះមកក្រោម

វិធានការណ៍៖

  • ធ្វើអនាម័យចម្ការ គំទេចចោលប្រភពមេរោគ
  • ជ្រើសរើសពូជស្អាត គ្មានជាប់មេរោគ
  • តាក់តែងមែកដែលមានជម្ងឺ
  • ប្រើថ្នាំផ្សិត ការពារ Mancozeb, Copper ការពារមេរោគលើផ្ទៃដើម មុនពេលជ្រាបចូលក្នុងកោសិកា
  • ប្រើថ្នាំ Bordeaux, Streptomycine sulphate

ជម្ងឺអង់ត្រាក់ណូស៖

  • វាកើតនៅគ្រប់ដំណាក់កាលលូតលាស់ វាធ្វើឲ្យផ្លែឆាប់ខូច
  • មេរោគលូតលាស់ តាមរយៈកាកសំណល់ដី សំណើមខ្ពស់ ទឹកភ្លៀងបាចសាច ជម្ងឺតាមខ្យល់ និងកំណាត់ពូជដែលមានជម្ងឺ
  • មែកលេចចេញពណ៌លឿង និងប្រែជាពណ៌ត្នោត រលួយចេញពីខាងចុង
  • នៅលើផ្កាកើតមាន លើផ្កាពេញវ័យ ធ្វើឲ្យផ្កាក្រពុំប្រែជាពណ៌ត្នោត ជ្រុះយ៉ាងលឿន
  • ចំពោះផ្លែ ដំបូងលេចចេញអ៊ុចពណ៌លឿងតូច បន្ទាប់មកទៀត វិវត្តជាពណ៌ត្នោតចាស់ ស្នាមបំផ្លាញនោះ មានទម្រង់ជារង្វង់

វិធានការណ៍៖

  • ជីកប្រឡាយរំដោះទឹក ជម្រៅ៣០ -៤០ម៉ែត្រ
  • ទុកចន្លោះក្នុងចម្ការ ការពារកុំឲ្យមែកលូតលាស់ប៉ះគ្នា
  • ប្រើជីធម្មជាតិ លាយជាមួយផ្សិតTrichoderma ដាក់គល់ឬរោយជុំវិញគល់ ដើម្បីសម្លាប់មេរោគ ដែលជាប់និងកាកសំណល់
  • តាក់តែងមែកដែលមានជម្ងឺ ដោយកន្ត្រៃដែលបានសម្លាប់មេរោគដោយអាល់កុល ឬរោលភ្លើង បន្ទាប់មកបាញ់ថ្នាំផ្សិត Propineb, Defenoconazole
  • ប្រើថ្នាំទង់ដែង ពេលប្រមូលដើមពូជដំបូង
  • ពេលភ្លៀងសំណើមខ្ពស់ បាញ់Copper hydroxide វាអាចកាត់បន្ថយការឆ្លងបានមួយកម្រិត
https://www.itfnet.org/v1/2020/07/vietnam-son-la-exports-10-tonnes-of-red-dragon-fruit-to-russia/

ការប្រមូលផល

  • ក្រោយពីដាំបានរយះពេល២ឆ្នាំ អាចប្រមូលផលបានហើយ
  • រយៈពេលទុំ ពី៣៥-៤៥ថ្ងៃ ក្រោយចេញផ្កា
  • សម្គាល់ផ្លែទុំ ដល់អាយុ ផ្លែរលោង ពណ៌ផ្លែ

ចំណាប់អារម្មណ៍

បងប្អូនដែលមានដីទំនេរ អាចពិចារណាក្នុងការដាំដុះដំណាំស្រកានាគនេះបាន ព្រោះវាឆាប់ទទួលបានផល មានតម្លៃសមរម្យនៅលើទីផ្សារ។ មុនធ្វើការដាំដុះ បងប្អូនត្រូវចេះជ្រើសរើស ពូជដាំដុះ ដែលមានតម្រូវការទីផ្សារខ្ពស់ មកដាំដុះ ដើម្បីងាយស្រួលក្នុងការលក់ដូរ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts