គន្លឹះទាំង 19 ចំនុច ចាប់ផ្តើមរបរកសិកម្ម ឲ្យបានត្រឹមត្រូវ

យើងនឹងបង្ហាញបងប្អូន ដែលកំពុងប្រកបរបរកសិកម្ម ឬធ្វើកសិកម្ម លក្ខណៈពាណិជ្ជកម្ម ឲ្យសិក្សាពីចំនុចសំខាន់ៗ ១៩ ចំនុច ជាគន្លឹះក្នុងការចាប់ផ្តើម វិស័យកសិ-ពាណិជ្ជកម្មនេះ  ដើម្បីឲ្យអនុវត្ត ក្នុងមុខជំនួញមួយនេះអោយ ទទួលបានជោគជ័យ

1. ទំនាក់ទំនងជាមួយគ្នា ក្នុងនាមជាកសិករ

វិធីសាស្រ្ត ដែលល្អបំផុតក្នុងការធ្វើកសិកម្មចំរុះ ត្រូវពិភាក្សាជាមួយ អ្នកជំនាញផ្នែកកសិកម្ម និងអ្នកមានបទពិសោធន៍ផ្នែកនេះ។ បទពិសោធន៍ របស់ពួកគេពីមួយជំនាន់ទៅមួយជំនាន់ ដែលពួកគេឆ្លងកាត់ បានផ្តល់ឲ្យយើងនូវ ឧទាហរណ៍ជាក់ស្តែងដូចជា លក្ខខណ្ឌអាកាសធាតុ សម្ភារៈ ប្រភេទឧបករណ៍ និងការប្រើប្រាស់ជីដែលល្អ។ ពួកគេនិងជួយអ្នកក្នុងការចែកចាយលំនាំ ប្រភព និងភាពអ្វីដែលអាចកើតមានឡើងម្តងម្កាល ធ្វើឲ្យមានទំនុកចិត្តដើម្បីចាប់ផ្តើមអាជីវកម្ម។

2. កំណត់ប្រភេទអាជីវកម្មរបស់អ្នក

មានប្រភេទកសិកម្មជាច្រើន ដែលកំពុងដំណើរការក្នុងវិស័យនេះ ដូច្នេះអ្នកត្រូវកំណត់ប្រភេទកសិកម្ម ឬអាជីវកម្មដើម្បីកុំឲ្យខ្ជះខ្ជាយលុយកាក់។ ប្រភេទអាជីវកម្មដែលលេចធ្លោ និងពេញនិយមក្នុងប្រទេសឥណ្ឌាមានដូចជា៖

  • កសិកម្មសរីរាង្គ
  • ការចិញ្ចឹមមាន់
  • ការចិញ្ចឹមសត្វ
  • ការចិញ្ចឹមគោទឹកដោះ
  • ការចិញ្ចឹមត្រីបាយអូហ្វ្រុក
  • ការធ្វើកសិ-ពាណិជ្ជកម្ម
  • កសិកម្មបែបទំនើប
  • ការដាំដុះក្នុងរោងចំរុះ
  • ការចិញ្ចឹមទា

ត្រូវសិក្សានិងស្វែងយល់ពីកម្លាំងពលកម្ម និងផ្លាស់ប្តូរសម្ភារៈ​ដើម្បីបំពេញតម្រូវការប្រភេទអាជីវកម្មនិមួយៗខាងលើ។

3. ស្គាល់ពីដីរបស់អ្នក

អ្នកត្រូវសិក្សាប្រភេទដីកសិកម្មរបស់អ្នកឲ្យបានច្បាស់លាស់ ដើម្បីនឹងពីប្រភេទដី គុណភាពដី និងប្រភេទដំណាំ ឬប្រភេទកសិដ្ឋានដែលអ្នកចង់បង្កើតវា ឲ្យមានភាពសមស្រប និងត្រឹមត្រូវទៅតាមស្ថានដីនៃប្រភេទអាជីវកម្មនិមួយៗ។

4. រៀបចំគំរោងឆ្លាតវៃ

ការធ្វើផែនការពេញលេញមួយ ជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងបង្ការបញ្ហប្រឈមដែលអាចកើតមានឡើងយថាហេតុ។ ការរៀបចំសម្រាប់អនាគតអាជីវកម្ម និងស្ថានភាពទីផ្សារប្រកួតប្រជែង និងការវិភាគ ចំណុចខ្លាំង និងចំណុចខ្សោយ គុណសម្បត្តិ និងគុណវិបត្តិត្រូវបានកំណត់ទុកជាមុន។

5. វិនិយោគលើឧបករណ៍កសិកម្មល្អបំផុត

វិនិយោគលើឧបករណ៍កសិកម្មដែលជាក់លាក់សម្រាប់អាជីវកម្មរបស់អ្នក ដើម្បីឲ្យការងារដំណើរការមានប្រសិទ្ធភាព ចំណេញពេលវេលា ចំណាយពលកម្មតិច សមស្របជាមួយទំហំអាជីវកម្មរបស់យើង​។ មានម៉ាកល្បីជាច្រើនដែលផលិតសម្ភារៈឧបករណ៍ជាក់លាក់ ក្នុងវិស័យកសិកម្មដូចជា Mahindra, Escorts Agri Machinery, HMT Limited, New Holland, John Deere India Pvt. Ltd, Sonalika, and Balwan Tractors

6. ស្គាល់អតិថិជនគោលដៅ

អ្នកត្រូវកំណត់អតិថិជនរបស់អ្នកជាមុន នៅពេលដែលអ្នកធ្វើផែនការអាជីវកម្ម។ វាមិនមែនជាបញ្ហាទេ ដែលអ្នកចង់ដាំដុះ ឬក៏ចិញ្ចឹមសត្វ ប៉ុន្តែវាមានសារៈសំខាន់នៅពេលដែលអ្នកជិតប្រមូលផល ឬប្រមូលផល តើត្រូវលក់ទៅឲ្យអ្នកណា ឬអ្នកណាជាគោលដៅក្នុងអាជីវកម្មនេះ។

7. ភាពសមហេតុផលជាមួយនិងគោលដៅ

នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្ម នោះវាតម្រូវឲ្យអ្នកចាប់ផ្តើមពីតូច ហើយរីកធំឡើង អ្នកមិនអាចក្លាយជា ក្រុមហ៊ុនយក្ស ឬជាអ្នកផលិតឆ្លងប្រទេ​ស ក្នុងរយៈពេល ៣ខែនោះទេ។

គោលដៅ ឬការវិភាគSWOT និងជួយបំពេញអ្នក ជាមួយគោលដៅតូចៗ ភាពច្បាស់លាស់ និងការអនុវត្តនៅទីវាល គឺជាលទ្ធផលល្អបំផុត។

8. ទិញឬជួល

ការប្រើប្រាស់សម្ភារៈឧបករណ៍មួយចំនួនត្រូវបានគេជួលយកមកប្រើប្រាស់ ដូចជាត្រាក់ទ័រជាដើម តែការទិញគ្រាប់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ពីអ្នកចែកចាយដែលមានការបញ្ចុះតម្លៃ វានិងធ្វើឲ្យការចំណាយកាន់តែមានប្រសិទ្ធភាព។

9. ចាប់ផ្តើមពីតូច

ចាប់ផ្តើមអាជីវកម្មអ្នកពីតូចទៅ ជារឿងដែលសមរម្យមែនទែន ក្នុងវិស័យកសិកម្ម វាធានានៅការបាត់់បង់ក្នុងចំនួនតិចតួច តែអ្នកអាចទទួលបានបទពិសោធន៍ល្អប្រសើរមកវិញ។ ជំនួសឲ្យការចំណាយលុយកាក់ទៅលើដីទាំងអស់ អ្នកអាចចាប់ផ្តើមពីការជួលដីគេក្នុងទំហំតូចដើម្បីចាប់អាជីវិកម្ម។វាជាឳកាសឲ្យអ្នកទទួលបានបទពិសោធន៍ពីដីតូចនោះ និងទំហំលូតលាស់ ហើយបើអ្នកបន្តចំណេញកើនឡើង អ្នកអាចពង្រីកអាជីវកម្មរបស់អ្នកបាន។

10. គ្រប់គ្រងលុយកាក់

ការតាមដានលំហូរសាច់ប្រាក់របស់អ្នកគឺជាដំណើរការដ៏សំខាន់បំផុត​សម្រាប់ជំនួញរបស់អ្នក។ ចាប់ផ្តើមពី សារធាតុគីមី គ្រាប់ពូច ជី ថ្នាំសម្លាប់សត្វល្អិត ប្រេងឥន្ធនៈសម្រាប់គ្រឿងម៉ាស៊ីន រហូតដល់វិក័យប័ត្រប្រើប្រាស់  គ្រប់ធាតុផ្សំទាំងអស់ ត្រូវគិត និងថែទាំ។

11. ស្វែងយល់ពីវិទ្យាសាស្ត្រ

ការស្រាវជ្រាវ និងការបណ្តុះបណ្តាល ត្រូវរៀបចំជាជំហានៗ ក្នុងវិស័យកសិកម្ម តែត្រូវមានផ្នត់គំនិតបែបវិទ្យាសាស្ត្រនៅក្នុងនោះ។ អ្នកត្រូវរៀនពីវិធីសាស្ត្រក្នុងការបង្ការ និងបច្ចេកវិទ្យាថ្មី ក្នុងយុគសម័យ។ អ្នកមិនត្រូវខ្មាស់អៀន ក្នុងការទំនាក់ទំនង អ្នកជំនាញផ្នែកអាហារូបភ្ថម្ភ អ្នកប្រឹក្សាទីផ្សារ អ្នកប្រឹក្សាផ្នែកដំណាំ ពេទ្យសត្វ ឬអ្នកប្រឹក្សាផ្នែកហរិញ្ញវត្ថុ ដែលពួកគេដឹងច្បាស់ពីកិច្ចការទាំងនោះ ជាងអ្នកចាប់ផ្តើមថ្មីថ្មោង។

12. ប្តេជ្ញាចិត្តដោយស្មោះ

នេះជាមូលហេតុចម្បងមួយ ដែលធ្វើឲ្យជំនួញភាគច្រើនបរាជ័យ គឺការប្តេជ្ញាចិត្ត។ កង្វះការបេជ្ញាចិត្តក្នុងវិស័យកសិកម្ម បានក្លាយជាកំហុសធ្ងន់ធ្ងរ បន្ទាប់ពីដំណាំមិនល្អ ការប្រមូលផលតិច ហើយមានការបំផ្លាញពីសត្វចង្រៃផ្សេងៗ។ ការភ្ជាប់ទំនាក់ទំនងរបស់អ្នក មិនមែនត្រឹមតែបោះលុយវិនិយោគប៉ុណ្ណោះទេ អ្នកត្រូវចូលរួម គ្រប់ជំហាននៃដំណើរការផលិត រហូតដល់ការលក់ ដើម្បីបានត្រួតនិពិត្យកាន់តែជិតស្និត។

13. ការបណ្តុះបណ្តាលនិងស្រាវជ្រាវ

ធាតុផ្សំដ៏មានឥទ្ធិពល​ក្នុងវិស័យកសិ-ពាណិជ្ជកម្ម និងការអភិវឌ្ឍជនបទ គឺជាចំណេះដឹង និងការអនុវត្តល្អឥតខ្ចោះ ។ ការអានសៀវភៅ ទាក់ទងនិងការចិញ្ចឹម ការដាំដុះ បក្សី គោទឹកដោះ ​វិទ្យាសាស្រ្ត ជីវបច្ចេកវិទ្យា គឺជាគោលបំណងនៃការស្រាវជ្រាវ។

ការបណ្តុះបណ្តាល តាមប្រព័ន្ធអីនធើណែត និងក្រៅអីនធើណែត ការធ្វើការពីមួយទៅមួយជាមួយកសិករ និងជួយពួកគេបង្កើនជំនាញ ហើយអាចទទួលបានគន្លឹះសំខាន់ ១ ឬ២​ យ៉ាងតិចត្រលប់មកវិញ។

14. ការប្រើប្រាស់ជី និងថ្មាំសម្លាប់សត្វល្អិត

អ្នកត្រូវយល់ពីគំរូកសិកម្ម និងកសិកម្មសរីរាង្គដែលអ្នកត្រូវដើរ ដូច្នេះអ្នកអាចរៀបចំនិងប្រើប្រាស់នូវជី និងថ្នាំសម្លាប់សត្វល្អិត ដែលសមស្របសម្រាប់ការប្រមូលផល។ ក្នុងនាមជាកសិករដែលមានសក្តានុពល អ្នកត្រូវស្គាល់ពីដី មីក្រូសារពាង្គកាយ ស្ថានភាពដីខ្ពស់ទាប ដើម្បីជួយសំរួលការផ្តល់ជីជាតិ។

15. ប្រើប្រាស់គ្រាប់ពូជឡើងវិញ

កសិករមួយចំនួនមិនជឿជាក់ថា គ្រាប់ពូជរបស់ពួកគេអាចប្រើ​ប្រាស់ឡើងវិញបានទេ វាបានជះឥទ្ធិពលដល់លំហូរសាច់ប្រាក់របស់ពួកគេ។ គ្រាប់ពូជដែលល្អ គឺផ្តល់ទិន្នផល ដំណុះល្អ ហើយគ្មានមេរោគឆ្លង។ បើសិនជាការប្រមូលផល ជាមួយដីដែលមានសុខភាពល្អ នោគ្រាប់ពូជនិងមានភាពធន់ និងរឹងមាំជាងមុន។  

16. ការស្រោចស្រព

ការធ្វើកសិកម្ម ប្រកបដោយនិរន្តរភាពណាមួយទាមទារឲ្យមានប្រព័ន្ធស្រោចស្រពល្អនិងទៀងទាត់។ វិធីទំនើបក្នុងចាប់ផ្តើម គឺប្រព័ន្ធដំណក់ទឹក។ ប្រព័ន្ធទុយោទឹក មានបំពង់ចែកចាយតូចៗនៅចន្លោះអាចផ្តល់ទឹកឲ្យឬសដោយផ្ទាល់រហូតដល់ប្រមូលផល ហេតុនេះវាផ្តល់ទឹកបានត្រឹមត្រូវជាងការស្រោចពីលើ ដែលវាជួយកាត់សន្សំសំចៃទឹកយ៉ាងមានប្រសិទ្ធភាព។

17. រក្សាប្រព័ន្ធបង្ហូរទឹកឲ្យបានត្រឹមត្រូវ

ការបង្កើតប្រព័ន្ធបញ្ចេញបញ្ចូលទឹកក្នុងចម្ការ ឬកសិដ្ឋាន សមស្របទៅតាមតម្រូវការប្រើប្រាស់ទឹកប្រចាំថ្ងៃ។ ប្រសិន​បើអ្នកមិនគ្រប់គ្រងប្រព័ន្ធបញ្ចេញបញ្ចូលទឹកបានល្អទេ នោះជាលទ្ធផលអ្នកអាចបាត់បង់ដំណាំដោយការលិចលង់នៅរដូវវស្សា ឬស្ងួតហួតហែងនៅរដូវក្តៅ។

18. គ្រប់គ្រងអាកាសធាតុ

ស្វែងយល់ពីការដាំដុះអ្នក និងលក្ខខណ្ឌអាកាសធាតុក្នុងតំបន់របស់អ្នក វានឹងជួយសម្រេចចិត្តឆ្លាតវៃក្នុងផលិតកម្ម។ រដូវកាលដំដុះ ផ្តល់ផលចំណេញសម្រាប់ចម្ការតូច ជួយវិភាគទិន្នន័យសម្រាប់រៀបចំដំណើរការជាជំហានទៅរកភាពជោគជ័យ។

19. រៀនពីកំហុសឆ្គង

កំហុសឆ្គងក្នុងមុខជំនួញ រមែងតែងតែកើតមានឡើង ចូរស្វែងយល់ ច្នៃប្រឌិត និងជំនះឧបសគ្គនេះ ដើម្បីឲ្យជំនួញរបស់អ្នកជោគជ័យ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts