វិធីដាំដុះ រំដេង ឲ្យបានផលច្រើន

រំដេង ភាសាអង់គ្លេសហៅថា Galangal ជារុក្ខជាតិប្រទាលមួយប្រភេទ មើមមានក្លិនឆួល ហើយដែលគេស្គាល់ជាទូទៅ គេយកវាមកប្រើជាគ្រឿង ក្នុងម្ហូបអាហារ ក្រៅពីប្រើដើម្បីកាត់ក្លិនឆ្អាប និងបង្កើនរសជាតិក្នុងម្ហូប រុក្ខជាតិនេះ នៅមានប្រយោជន៍ក្នុងការប្រើជាឱសថផង។

រំដេង ងាយដាំដុះណាស់ គេគ្រាន់តែយក(មើម ឫដើមដែលភ្ជាប់ជាមួយភ្នែករបស់វា)ទៅកប់ដីចោលក្នុងជំរៅរាក់ល្មម ដោយពុំចាំបាច់ថែទាំហត់នឿយអ្វីឡើយ ទោះបីក្នុងម្លប់មិនត្រូវថ្ងៃសោះ ក៏រុក្ខជាតិនេះអាចដុះ លូតលាស់បានដែរ នៅរដូវវស្សាពេលដែលភ្លៀងធ្លាក់ជោគជាំ រំដេងចាប់ផ្តើមដុះបែកគុម្ពច្រើនសន្ធឹកសន្ធាប់ពាសវាល ។

ខាងក្រោមនេះ ជាវិធីដាំដុះ រំដេង ឲ្យបានផលច្រើន៖

https://stock.adobe.com/

ការរៀបចំដី ដើម្បីដាំ រំដេង

  • ភ្ជូររាស់ដី ហាលដី២-៣ថ្ងៃ
  • សម្អាតស្មៅ
  • បើដីលិចទឹក ត្រូវលើកជារង ដើម្បីកុំឲ្យជាំទឹក
  • បើដីរាបស្មើ ដីជំរាលភ្នំ គ្រាន់តែភ្ជួរ មិនបាច់ហាលដីក៏បាន
  • ត្រូវធ្វើការភ្ជួរ រាស់ដីឲ្យបាន១ទៅ២ដង ភ្ជួររាស់ដី ដោយគោយន្ត ឬត្រាក់ទ័រ
  • សំលាប់ស្មៅ និងដីធ្វើឲ្យដីម៉ដ្ឋល្អ
  • កាប់រណ្តៅ ចន្លោះគុម្ព១ម និងចន្លោះរង១ម ដូចគ្នា ប្រវែងរង អាចធ្វើទៅតាមសណ្ឋានភាពដី វែង ឫខ្លី
  • បាតរណ្តៅដាក់ជីលាមកគោ

ការដាំដុះ រំដេង

  • ដាំដុះគួរធ្វើនៅដើមរដូវវស្សា ពីខែមេសា រឺឧសភា ពេលមានភ្លៀងធ្លាក់អាចដាំបាន
  • ដាំដោយមើមតែម្តងក៍បាន ឬដាំដោយបណ្តុះកូនក៏បាន
  • បើដាំកូនបណ្តុះ មុនដំបូងយកពូជរំដេង ដែលបានត្រៀមទុក ទៅបណ្តុះ ឲ្យបានប្រវែង១តឹក
  • យករំដេងដែលបណ្តុះបានកំពស់១តឹក មកដាក់ដាំក្នុងរណ្តៅដែលបានត្រៀម
  • ឬយកគល់រំដេងចាស់ៗ មកដាំដោយក្នុង១គុម្ព ដាំ២ទៅ៣ដើម
https://www.facebook.com/Kerala-Grater-Galangal-Farmer

ការថែទាំ រំដេង

  • មិនពិបាកថែទាំទេ ពេលនៅតូច បើរាំងស្ងួតខ្លាំង គ្រាន់តែស្រោចទឹក ១-២ដង
  • បន្ទាប់ពីដាំដុះបាន១ខែ ត្រូវធ្វើការសម្អាតស្មៅតាមចន្លោះគុម្ព
  • ដាក់ជីបំប៉ន ២ទៅ៣ដង រហូតដល់ពេលប្រមូលផល
  • ត្រូវធ្វើការស្រោច ទឹកបើមិនមានភ្លៀងធ្លាក់ច្រើនថ្ងៃ
https://usagardenshop.com/GALANGAL-Rhizome-THAI-Ginger-Zingiber-Zingiberaceae-p343109014

ការប្រមូលផល រំដេង

  • រំដេងបន្ទាប់ពីដាំដុះបាន៩ទៅ១២ខែ អាចធ្វើការប្រមូលផលបានហើយ ដោយធ្វើការគាស់ចេញពីដី រួចយកទៅសម្អាត លាងទឹកឱ្យស្អាត និងទុកឲ្យស្ងួត រួចយើងច្រកថង់ដើម្បី យកទៅលក់នៅលើទីផ្សារ

ចំណាប់អារម្មណ៍ ពីដំណាំ រំដេង

រំដេង ជាគ្រឿងទេសដែលប្រជាជនខ្មែរយើងនិយមប្រើប្រាស់ ទាំងការទទួលទាន និងប្រើប្រាស់ជាថ្នាំបុរាណសម្រាប់ជំនួយសុខភាព។ បងប្អូនគួរដាំដុះរំដេង ឲ្យមានតាមផ្ទះ ឬចំការដើម្បីប្រើប្រាស់ជាប្រយោជន៍​បានច្រើនមុខ​ និងរកប្រាក់ចំណូលបន្ថែមពីដំណាំនេះផង។ យើងក៏ណែនាំប្រិយមិត្ត ដែលមានដីទំនេរជំវិញស្រះទឹក ឲ្យពិចារណាដាំរំដេង ផងដែរ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts