សារៈប្រយោជន៍នៃ ទឹកនោមទន្សាយ ក្នុងដំណាំ

យើងតែងជួបប្រទះ បញ្ហាចំបង ២ យ៉ាង ក្នុងការដាំដុះបន្លែបង្ការ ដីខ្វះជីជាតិ និងមានសត្វល្អិត បំផ្លាញដំណាំរបស់យើង ហើយអ្វីដែលយើងកត់សម្គាល់នោះគឺ យើងត្រូវចំណាយលុយច្រើនក្នុងការទិញជី និងថ្នាំសម្លាប់សត្វល្អិត ដែលមានលក់លើទីផ្សារមកប្រើ ដែលសឹងតែថ្លៃជាងតម្លៃរបស់ដំណាំយើងទៅទៀត ។

តើអ្នកបានដឹងទេ ថាកសិករនៅទ្វិបអាហ្វ្រិក គេប្រើ ទឹកនោមទន្សាយ ធ្វើជាជីស្រោចដំណាំ និងដេញសត្វល្អិត ?

Image by rawpixel.com on Freepik

ទឹកនោមទន្សាយ សម្រាប់ដេញសត្វល្អិត លើដំណាំ

ដោយ​សារ​ក្លិន​ឆ្អេះ នៃ​ទឹកនោម ​ទន្សាយ វា​អាច​ប្រើ​ជា​ថ្នាំ​ដេញ​សត្វ​ល្អិត​បាន។ ក្លិន​ឆ្អេះនេះ ជួយ​បណ្តេញ​សត្វល្អិត តែវា​មិន​សម្លាប់​សត្វល្អិត​ទេ នេះជារឿងប្រសើរព្រោះ សត្វល្អិត​ខ្លះ​មាន​ប្រយោជន៍​ដល់​រុក្ខជាតិដ៏ទៃទៀត។

មិនដូចថ្នាំសំលាប់សត្វល្អិត ដែលសម្លាប់សត្វល្អិតបែបនេះទេ ទឹកនោមទន្សាយគ្រាន់តែបណ្តេញពួកវាប៉ុណ្ណោះ។


ទឹកនោមទន្សាយ ប្រើជាជីធម្មជាតិ លើដំណាំ

ដោយសារតែកំហាប់ អាសូតខ្ពស់នៅក្នុង ទឹកនោមទន្សាយ វាអាចប្រើជាជីសរីរាង្គ។ ដូចគ្នានេះផងដែរ កំហាប់ខ្ពស់នៃអាសូត ផូស្វ័រ និងប៉ូតាស្យូម ធ្វើឱ្យវាក្លាយជាជីសរីរាង្គដ៏ល្អ។

ទន្សាយ ជាសត្វដែលយើងដឹងថាកម្រផឹកទឹក ដូច្នេះមានកម្រិត អាសូត ក្នុងទឹកនោមរបស់វា ជាធម្មតាខ្ពស់។ អាសូត មានសារៈសំខាន់ខ្លាំងណាស់ ក្នុងអំឡុងពេលធ្វើរស្មីសំយោគ និងជាសមាសធាតុសំខាន់នៃក្លរ៉ូហ្វីល។ អ្នក​អាច​ប្រើ​ស្រោច ​ទឹកនោម​ទន្សាយ ​នៅគល់​របស់​រុក្ខជាតិបាន។

ទឹកនោមទន្សាយមានសារធាតុចិញ្ចឹមដូចខាងក្រោម៖

  • អាសូត – 4% អាសូត គឺជាសមាសធាតុ សំខាន់នៃក្លរ៉ូហ្វីល ដែលត្រូវបានបង្កើតឡើងកំឡុងពេល ធ្វើរស្មីសំយោគ។
  • ផូស្វ័រ – 2,8% ផូស្វ័រមានសារៈសំខាន់ ចំពោះរុក្ខជាតិក្នុងការ បែងចែកកោសិកា ការបង្កើតជាលិកាថ្មី និងការពន្លឿនការពេញវ័យ។
  • ប៉ូតាស្យូម – 1.67% វាត្រូវការជាចម្បងជួយដល់ ការលូតលាស់ឫស និងបង្កើនភាពធន់ នឹងអាកាសធាតុរាំងស្ងួត។

គន្លឹះខាងលើជួយអ្នកអោយ ដឹងពីប្រភពនៃជីធម្មជាតិ ដែលអ្នកអាចកាត់បន្ថយថ្លៃដើម ក្នុងការដាំណាំរបស់អ្នក និងវាជួយដល់បរិស្ថានជុំវិញខ្លួនរបស់យើងទាំងងស់គ្នាផងដែរ សូមតាមដានអត្ថបទក្រោយៗ យើងនឹងបង្ហាញពីវិធីចិញ្ចឹមទន្សាយ និងការប្រមូលទឹកនោមរបស់ទន្សាយបន្ថែមទៀត ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts