ប្រភេទចំណី បង្កងអូស្រ្តាលី ឆាប់ធំធាត់លឿន

បង្កងអូស្រ្តាលី ជាសត្វទឹកដែលទើបតែមានវត្តមាន នៅប្រទេសកម្ពុជាយើង តាមរយះការនាំចូលពីប្រទេសជិតខាង មកចិញ្ចឹមដើម្បី បំពេញតម្រូវការ ការបរិភោគសាច់របស់វា ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជា បានចាប់អារម្មណ៍ នឹងការចិញ្ចឹម បង្កងអូស្ត្រាលី នេះយ៉ាងខ្លាំង ព្រោះវាមានតម្រូវការលើទីផ្សារ តែអ្វីដែលជាបញ្ហាគឺបច្ចេកទេស ក្នុងការចិញ្ចឹម ធ្វើយ៉ាងណាទើបបង្កងអាចធំធាត់តាមពេលកំណត់ ដើម្បីទទួលបានទិន្នផល អតិប្បរមា ។

យើងអាចធ្វើការវាស់ប្រវែងខ្លួនរបស់បង្កងអូស្ត្រាលី ដោយប្រើម៉ែត្រ រឺបន្ទាត់

ពិតណាស់ វាគឺមានច្រើនកត្តាដែលបណ្តាលឲ្យ បង្កងអូស្រ្តាលី របស់អ្នកមិនសូវធំធាត់ល្អ រាប់ចាប់តាំងពី ជំងឺ ការថែទាំ គុណភាពទឹក ពូជ និងចំណី .ល. ។

ក្នុងអត្ថបទនេះ យើងនឹងលើកយកចំណុច សំខាន់ជាងគេមកនិយាយ នោះគឺចំណីរបស់ បង្កងអូស្ត្រាលី ព្រោះ បើសិនជា បង្កងអូស្ត្រាលី មិនខុសបីសត្វដទៃនោះទេ គឺវាត្រូវការអាហារដែលមាន សារៈធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីអោយវា មានសុខភាពល្អ និងលូតលាស់បានល្អ។

ចំណីរបស់បង្កងអូស្ត្រាលី សម្រាប់ការចិញ្ចឹមលក្ខណៈអាជីវកម្ម ខ្នាតតូច គឺបែងចែកជា គឺ ចំណី សម្រេច និងចំណីផលិតដោយខ្លួនឯង ព្រោះវាជួយឲ្យ បង្កងអូស្ត្រាលី របស់អ្នកឆាប់ធំធាត់ តាមដំណាក់កាល បានល្អ និងជួយ សន្សំសំចៃ ថ្លៃដើមក្នុងការផលិតផងដែរ ។

ចំណីសម្រេចសម្រាប់ បង្កងអូស្ត្រាលី

នៅលើទីផ្សារក្នុងប្រទេសយើង គឺមិនទាន់មានចំណីចំណីសម្រាប់ បង្កងអូស្ត្រាលី ឲ្យពិតប្រាកដ៏នោះទេ ជាទូទៅគឺយើងប្រើ ចំណីសម្រាប់ បង្គារ ដើម្បីឲ្យ បង្កងអូស្ត្រាលីស៊ី ហើយអ្នកអាចរកទិញបានតាមតូបលក់ចំណីសត្វ អ្វីដែលអ្នកត្រូវសម្គាល់គឺ ទំហំគ្រាប់របស់ ចំណី និងតាមអាយុរបស់ បង្កងអូស្ត្រាលី របស់អ្នក ៖

  • គ្រាប់ចំណីទំហំ 1mm , គឺសាកសមនិង កូនបង្កងដែលទើបនឹងញាស់
  • គ្រាប់ចំណីទំហំ 3mm , គឺសាកសមនិង កូនបង្កងមានអាយុ ចាប់ពី ៣ សប្តាហ៍ រឺមានទំហំខ្លួន ប្រវែង ២,៥ ទៅ ៧,៥ សង់ទីម៉ែត្រ
  • គ្រាប់ចំណីទំហំ 4mm , គឺសាកសមនិង កូនបង្កងមានអាយុ ចាប់ពី ៣ សប្តាហ៍ រឺមានទំហំខ្លួន ប្រវែងចាប់បី ៧,៥ សង់ទីម៉ែត្រឡើទៅ

ចំណីផលិតដោយខ្លួនឯងសម្រាប់ បង្កងអូស្ត្រាលី

ចំណីផលិតដោយខ្លួនឯង រឺចំណីធម្មជាតិ ដែលយើងអាចរកបានដូចជា បន្លែ ខ្យង ក្តាម គ្រាប់ធញ្ញជាតិ ជាដើម ទាំងនោះរួមមាន៖ ពងទាស្ងោរ ចកអាសូឡា សណ្តែកខៀវស្ងារ សណ្តែកសៀងស្ងោរ ល្ពៅឆៅ រឺ ស្ងោរ សាច់ខ្យង ក្តាម ត្រី ពោះត្រី .ល. ។

ទាំងចំណី សម្រេច និងចំណីធម្មជាតិ លោកអ្នកអាច អោយទៅ បង្កងអូស្ត្រាលី ជាប្រចាំ ដោយធ្វើការផ្តល់ឆ្លាស់គ្នា និងតាមចំនួនមួយ សមស្របទៅ តាមដង់ស៊ីតេ ក្នុងអាងរបស់អ្នក ជៀសវាងផ្តល់ច្រើនពេក នោះចំណីនៅសល់អាចបណ្តាលអោយទឹក ក្នុងអាង រឺស្រះ របស់អ្នកស្អុយ ។

ប្រសិនបើ លោកអ្នក មានរូបមន្ត រឺចំណីផ្សេងៗ ដែលអ្នកប្រើទៅមានប្រសិទ្ធភាព ជាងអ្វីដែលយើងបានរៀបរាប់ សូមចូលរួមចែក រំលែក តាមរយះ Comment ខាងក្រោម ដើម្បីចូលរួមលើកស្ទួយ និងជួយពង្រីក ចំណេះដឹងការចិញ្ចឹមបង្កងអូស្ត្រាលី ដល់ប្រិយមិត្តដទៃទៀត ក្នុងសហគមន៍របស់យើង ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts