ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោលបំណងអោយក្លាយជាក្រុមហ៊ុនដែលផ្តល់សេវា ព័ត៍មានកសិកម្ម តាមប្រព័ន្ធផ្សព្វផ្សាយទំនើប ទី១ នៅក្នុងប្រទេសកម្ពុជា ។
ដោយសារ ប្រទេសកម្ពុជា មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រជាជនកម្ពុជា អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុងប្រទេស តាមរយៈទូរស័ព្ទវៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ព័ត៍មាន បានយ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។
ប្រភេទព័ត៍មាន ដែលយើងផលិតរួមមាន៖
អត្ថបទកសិកម្ម ដូចជាព័ត៍មានទូទៅ សេចក្តីជូនដំណឹង សំនេរអត្ថបទមានប្រយោជន៍នានា ទាក់ទង និងកសិកម្ម។
ការផលិតវីដេអូខ្លី ពីកសិករដែលមានបទពិសោធន៏ ដែលជោគជ័យក្នុងផ្នែកផ្សេងៗ ក្នុងវិស័យកសិកម្ម ។
ការចេញផ្សាយ សៀវភៅផ្សេងៗ ទាក់ទងនិងកសិកម្មដោយ មិនគិតថ្លៃសម្រាប់បងប្អូនកសិករ យកទៅ ប្រើជាឯកសារយោងដើម្បីពង្រីកចំណេះដឹងបន្ថែម។
យើងខ្ញុំសង្ឃឹមថា លោកអ្នកនឹងជួយគាំទ្រ និងចែករំឡែកនូវសេវាកម្មរបស់យើងទៅកាន់ អ្នក ផ្សេងៗទៀត ជាពិសេស កសិករដើម្បីពួកគាត់ទទួលបាននូវសេវាកម្មដ៏ល្អនេះ។
ប្រសិនបើលោកអ្នកមានសំនួរ ឬចង់ទាក់ទងយើងខ្ញុំសូម ចុចទីនេះ