ត្រួយអំពិល ជាគ្រឿងផ្សំម្ជូរ ពេញនិយមមួយប្រភេទ សម្រាប់ផ្សំក្នុងសម្លរខ្មែរ យើងតែងតែដឹងថា ត្រួយអំពិល គឺបេះពីដើមអំពិលធំ តែថ្ងៃនេះ ហ្វាមមើ ឌីអិនអេ សូមចែករំលែកពីវិធី បណ្តុះគ្រាប់អំពិល យកត្រួយ វិធីនេះ ត្រូវការកន្លែងតិច និងទទួលបានត្រួយអំបិល តាមពេលដែលយើងចង់បាន លោកអ្នកអាចធ្វើវាបានសម្រាប់ទុកហូប រឺលក់ក៏បាន។
- ជ្រើសរើស គ្រាប់អំពិល ល្អៗ និងតាមចំនួនដែលបងប្អូនចង់បានត្រួយ
- យកគ្រាប់អំពិល ទៅត្រាំទឹក រយះពេល ៣ ថ្ងៃ
- រើសយកគ្រាប់ស្អុយ រឺគ្រាប់ដែលអណ្តែតទឹកចេញ
- លោកអ្នកត្រូវរាបចំដី លាយជីកំប៉ុស រួចយកគ្រាប់អំពិលដែលបានត្រាំទឹកនោះមកពង្រាយ លក់ដីដែលបានរៀបចំ
- គ្រាប់ថ្នាលបណ្តុះរបស់យើងដោយចំបើង រួចស្រោចទឹក ឲ្យជោគ
- ក្រោយពេល ៣ ថ្ងៃត្រូវរើចំបើងចេញ បងប្អូនហ្នឹងឃើញមានគ្រាប់អំពិលចាប់ផ្តើមដុះ
- បងប្អូន អាចដាក់ថ្នាំការពារស្រមោច រឺសត្វល្អិតស៊ី បំផ្លាញបាន
- បន្តស្រោចទឹក មួយថ្ងែ ១ រឺ ២ ដង
- រយះពេល ១៥ ថ្ងៃ បងប្អូនប្រាកដ៏ជាទទួលបានត្រួយអំពិល សម្រាប់ធ្វើម្ហូប រឺលក់បានហើយ
នេះជាវិធីបណ្តុះត្រួយអំពិល បើបងប្អូនចង់ដឹងពីវិធីបណ្តុះដំណាំផ្សេង សូមខំមិនខាងក្រោម