ទំពាំងបាយជូរសមុទ្រ

រុក្ខជាតិដែលមានឈ្មោះ Caulerpa Lentillifera ដែលត្រូវបានគេហៅថាជា ទំពាំងបាយជូរសមុទ្រ រឺ Sea Grape ជាប្រភេទរុក្ខជាតិ ដែលមានគ្រាប់ពណ៍បៃតង ទំហំតូចៗជាបង្កោម ដែលដុះក្នុងសមុទ្រ វាអាចហៅថាជាប្រភេទសារាយសមុទ្រ ដែលពេញ និយមក្នុងម្ហូប ជប៉ុន និងនៅបណ្តារប្រទេសអាស៊ី ដូចជា ហ្វីលីពីន និងម៉ាឡេស៊ី ។

Okinawa Institute of Science and Technology

អត្ថប្រយោជន៍របស់ ទំពាំងបាយជូរសមុទ្រ

យោងតាមអត្ថបទស្រាវជ្រាវ ទំពាំងបាយជូរសមុទ្រ គឺមិនខុសគ្នាពី សារ៉ាយសមុទ្រប៉ុន្មានទេ គឺមិនត្រឹមតែមានរស់ជាតិឆ្ងាញ់ វាក៏សំបូរទៅដោយ អាហារូបត្ថម្ភ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព វាសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែ។

ដោយសារតែវា សំបូរទៅដោយ អាហារូបត្ថម្ភបែបនេះ ហើយទើបបានជា ទំពាំងបាយជូរសមុទ្រ ត្រូវបានជនជាតិជប៉ុនខ្លះហៅថា “longevity seaweed” ដែលមានន័យថា សារ៉ាយសមុទ្រអាយុវែង ។

ទំពាំងបាយជូរសមុទ្រ មានកាឡូរីទាប និងជាប្រភពដ៏ល្អនៃសារធាតុរ៉ែ វីតាមីន A និង C កាល់ស្យូម ស័ង្កសី និងជាតិដែក។

ទំពាំងបាយជូរសមុទ្រ ​ក៏​មាន​អាស៊ីត​ខ្លាញ់​ អូមេហ្គា៣​ខ្ពស់​​ និង​ប្រូតេអ៉ីន​បន្លែ​ផង​ដែរ នៅក្នុងកាឡូរី ។

Okinawa Institute of Science and Technology

អ្វីដែលពិសេសនោះគឺ ទំពាំងបាយជូសមុទ្រ ដែលសម្បូរទៅដោយជាតិកាល់ស្យូម ប៉ូតាស្យូម មានប្រសិទ្ធភាព ក្នុងការបញ្ចុះសម្ពាធឈាម ព្រោះវាអាចធ្វើឱ្យការបញ្ចេញកាកសំណល់បានល្អ និងជួយអ្នកជំងឺ ដែលមានសម្ពាធឈាមខ្ពស់ រក្សាសម្ពាធឈាមធម្មតា។ វាក៏ជួយដល់ ការបង្ការជំងឺផ្សេងដូចជា មហារីក កាត់បន្ថយជំងឺស្រ្តេស បំប៉នសក់ក្បាល ជួយលើកសម្រស់ ផងដែរ ។

ទាំងនេះគឺចំណុចខ្លះៗ ដែលយើងដកស្រង និងស្រាវជ្រាវ សម្រាប់ណែនាំអ្នកទាំងអស់គ្នា ឲ្យស្គាល់ពី ទំពាំងបាយជូរសមុទ្រ នៅអត្ថបទបន្ទាប់ យើងហ្នឹងធ្វើការណែនាំពីការប្រមូលផល និងដាំដុះ ទំពាំងបាយជូរសមុទ្រនេះម្តង ។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts