បច្ចេកទេសបណ្តុះ ផ្សិតម្ជុល

ផ្សិតម្ជុល គឺជាបន្លែដែលពេញនិយមយ៉ាងខ្លាំង នៅក្នុងការចម្អិនអាហារ ដោយសារតែវាមានរសជាតិ បង្កើតភាពឆ្ងាញ់របស់វា។ ផ្សិតម្ជុល មានប្រយោជន៍ជាច្រើនសម្រាប់សុខភាពដូចជា៖ ជម្រុញប្រព័ន្ធបញ្ចេញចោល , ជួយចរន្តឈាមរត់ឱ្យមានភាពប្រសើរឡើង, រក្សាសម្ពាធឈាម, ការកាត់បន្ថយជាតិស្ករក្នុងឈាមពីជំងឺទឹកនោមផ្អែម, បង្កើនភាពស៊ាំ, ធ្វើឱ្យស្បែកស្អាត។

ខាងក្រោមនេះ គឺជាបច្ចេកទេសដាំដុះ ផ្សិតម្ជុល៖

ការរៀបចំកន្លែងដាំ

  • ផ្សិតម្ជុល វាត្រូវការដុះក្នុងសីតុណ្ហភាពត្រជាក់ល្មម យើត្រូវជ្រើសរើសកន្លែងដែលត្រជាក់សម្រាប់ធ្វើរោងបណ្តុះវា

វត្ថុធាតុផ្សំសម្រាប់បណ្តុះ ផ្សិតម្ជុល

  • ដើមនិងស្លឹកសណ្តែកបាយហាន់ឲ្យម៉ដ្ឋ
  • កន្ទក់ម៉ដ្ឋ
  • កំទេចអាចម៍រណារ
  • សំបកសណ្តែកដីកិនឲ្យម៉ដ្ឋ
  • អាចម៍រណារពីដើមកៅស៊ូ
  • អាចម៍រណារឈើខ្លឹម
  • អាចម៍រណារដើមពោធិ៍
  • ចំបើងហាន់ឲ្យម៉ដ្ឋ
  • ស្នូលពោតកិនឲ្យម៉ដ្ឋ
  • កាកអំពៅឬសំបកចេក
www.kolhapur-mushrooms.in

ការផ្សំវត្ថុធាតុសម្រាប់បណ្តុះ

វិធីសាស្រ្តទី១៖

  • អាចម៍រណារ ៧៧%
  • កន្ទក់ ២០%
  • ស្កសរ ១%
  • កំបោរស ១%
  • ជីsuper phosphate ១%
  • បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH =៦,៥

វិធីសាស្រ្តទី២៖

  • ចំបើងហាន់ឲ្យម៉ដ្ឋ ៧២%
  • កន្ទក់ ២០%
  • ស្នូលពោតកិន ៥%
  • ស្កសរ ១%
  • ជី super phosphate ១%
  • កំបោរស ១%
  • បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH =៦,៥
  • ចំពោះចំបើងគឺត្រូវយកចំបើង ដែលបានផ្អាប់ក្លាយជាកំប៉ុស្ត៍ ចាប់ពី៣-៦ខែ តែប្រសិនបើត្រូវការបន្ទាន់ អាចយកវាដាក់ត្រាំទឹក និងដាក់ហាលថ្ងៃ រយៈពេល៣ថ្ងៃ អាចយកទៅប្រើបាន
enviromushroom.ca

ការបណ្តុះផ្សិតម្ជុល

  • ដាក់ច្រកវត្ថុធាតុផ្សំ ដែលលាយរួចទាំងអស់ទៅ ក្នុងថង់ប្លាស្ទិច ឬអាចប្រើដបកែវក៏បាន ដែលអាចដាក់បានបរិមាណ ពី៤០០-៥០០ក្រាម
  • ពេលច្រករួចត្រូវ ឲ្យផ្ទៃខាងលើមានភាពរាបស្មើ និងត្រូវធ្វើរន្ធតូចមួយ សម្រាប់ដាក់មេផ្សិត
  • ទុកចន្លោះខាងលើ ប្រមាណ២០ស.ម ដែលអាចឲ្យផ្សិតលូតលាស់បាន
  • យកក្រដាសមក រុំព័ទ្ធជុំវិញថង់នេះ ដោយទុកឲ្យលយទៅខាងលើ
  • ដាក់ចំហុយវារយៈពេល ប្រមាណ៣០នាទី ដើម្បីសម្លាប់មេរោគផ្សិតផ្សេងៗ
  • រួចយកវាមករក្សាទុក នៅត្រឹម២៥ºC រួចដាក់មេផ្សិតចូលរន្ធនោះ ដែលមេផ្សិត១ដប អាចដាក់បណ្តុះបានពី ៣០-៤០ថង់
  • បន្ទាប់ពីដាក់មេផ្សិត ហើយរក្សាវានៅលើរានឈើ ឬឬស្សី ដែលមានទទឹង១ម៉ែត្រ បណ្តោយតាមទីតាំងដែលមាន ដោយធ្នើនីមួយៗត្រូវមានកម្ពស់ពី គ្នា៥០-៦០ស.ម

ការថែទាំផ្សិតម្ជុល

  • ដាក់ទែម៉ូម៉ែត្រ និងឧបករណ៍វាស់សំណើម ដើម្បីតាមដានពីសីតុណ្ហភាព និង សំណើមក្នុងរោងបណ្តុះ
  • ត្រូវរក្សាថង់បណ្តុះផ្សិត ក្នុងរោងដែលមាន សីតុណ្ហភាពពី២០-២៣ºC រយៈពេលពី២០-៣០ថ្ងៃ អាចចាប់ផ្តើមប្រមូលផលបាន
  • ពេលដែលផ្សិតចាប់ផ្តើម ដុះត្រូវរក្សាសំណើមក្នុងរោង ពី៨០-៨៥% និងត្រូវរក្សាឲ្យមានពន្លឺផង
  • ពេលដែលផ្សិតដុះបានវែង បន្តិចត្រូវរក្សាសំណើមក្នុងរោង ពី៧៥-៨០% និងមិនតម្រូវឲ្យមានពន្លឺក្នុងរោងទេ រហូតដល់ពេលប្រមូលផល

ការប្រមូលផល

  • នៅពេលដែលផ្សិតដុះ បាន១៥ស.ម អាចចាប់ផ្តើមប្រមូលផលបានហើយ

ចំណាប់អារម្មណ៍

ផ្សិតម្ជុល ជាបន្លែមួយពេញនិយមក្នុងការទទួលទាន និងមានតម្លៃថ្លៃគួរសម្យនៅលើទីផ្សារ។ ដូច្នេះបងប្អូនដែលមានដីទំនេរ អាចចាប់ផ្តើមមុខរបរ បណ្តុះផ្សិតម្ជុលនេះ សម្រាប់បង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារបាន។ មុនចាប់ផ្តើមមុខរបរនេះ បងប្អូនគួរសិក្សា ពីបច្ចេកទេស និងការរៀបចំសាងសង់រោងបណ្តុះ ព្រោះផ្សិតនេះ វាត្រូវការសីតុណ្ហភាពត្រជាក់ដើម្បីលូតលាស់។

FarmerDNA

ហ្វាមើរ ឌីអិនអេ (Farmer DNA) ចាប់ផ្តើមបង្កើតឡើង ក្នុងគោល​បំណង​អោយក្លាយជា​ក្រុមហ៊ុន​ដែល​ផ្តល់សេវា ព័ត៍មាន​កសិកម្ម​ តាម​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប​ ទី១ នៅក្នុងប្រទេសកម្ពុជា ។ ដោយសារ ប្រទេសកម្ពុជា​ មានសេដ្ឋកិច្ច រីកចម្រើនខ្លាំង​ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយ​ប្រជា​ជនកម្ពុជា ​អាចធ្វើការភ្ជាប់ទៅកាន់ បច្ចេកវិទ្យាស្ទើរទូទាំងតំបន់ក្នុង​ប្រទេស តាមរយៈ​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) វាក្លាយជាមធ្យោបាយទាក់ទង និងផ្លាស់ប្តូរ ​ព័ត៍មាន បាន​យ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។

Related Posts