ត្រីដំរី មានរសជាតិឆ្ងាញ់ មានទីផ្សារទាំងក្នុងស្រុក និងទីផ្សារនាំចេញទៅលក់នៅប្រទេសជិតខាង។ ត្រីនេះ សម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនផងដែរ។
បងប្អូនដែលចង់ចេះ ចង់ដឹង ពីបច្ចេកទេស ក្នុងការចិញ្ចឹមត្រីដំរី សូមតាមដានបច្ចេកទេសចិញ្ចឹមត្រីដំរីក្នុងស្រះក្រាលតង់ប្លាស្ទិច ដូចខាងក្រោម៖
លក្ខណៈជីវសាស្រ្តរបស់ ត្រីដំរី
ត្រីដំរី ដែលភាសាឡាតាំងគេហៅថា Marble goby ជាប្រភេទត្រីដ៏ស្រស់ស្អាតមួយដែលអាចមានពណ៌ផ្សេងៗគ្នាជាច្រើនពីមួយទៅមួយពីក្រហមរហូតដល់ពណ៌ត្នោតទៅខ្មៅ។ ត្រីនេះរស់នៅលាក់ខ្លួននៅពេលថ្ងៃនៅលើបាតទន្លេ ក្នុងថ្មឬរុក្ខជាតិហើយជារឿយៗ ខណៈពេលដែលវារកចំណីនៅពេលយប់។ ពួកគេស៊ីសត្វដូចជាដង្កូវបង្គារសត្វល្អិតក្នុងទឹកមូសក្តាមនិងត្រីតូចៗ។
ការជ្រើសរើសកន្លែងចិញ្ចឹម ត្រីដំរី
- កន្លែងចិញ្ចឹមត្រី ត្រូវជ្រើសរើសទីវាលស្រលះ
- មិនលិចទឹកនៅរដូវវស្សា
- នៅក្បែរផ្ទះ ងាយស្រួលថែរក្សា
ការរៀបចំកន្លែងចិញ្ចឹម
- ជីករណ្តៅ ចិញ្ចឹមត្រី បណ្តោយ ២,៨ម៉ែត្រ ទទឹង ១,៦ម៉ែត្រ និងជម្រៅ ០,៧តឹក
- ជីករណ្តៅ ឲ្យមានជើងទេ កុំឲ្យបាក់ដី
- ក្រាលកៅស៊ូប្លាស្ទិចក្នុងរណ្តៅ ដាក់ភក់ ក្រាលបាតរណ្តៅ កម្រាស់១០ស.ម
- បញ្ចូលទឹកឲ្យពេញរណ្តៅ
- ដាក់សម្បកកង់ឡានចាស់ៗ ក្នុងបាតរណ្តៅ១គូ ដើម្បីជាជម្រកត្រីលាក់ខ្លួន
ប្រភេទកូនត្រី និងបរិមាណកូនត្រីលែង
- ជ្រើសរើសកូនត្រីដែលមានសុខភាពល្អ
- ជ្រើសរើសកូនត្រីគ្មានស្នាម គ្មានដាច់រលាត់ ឬរបកស្រកា គ្មានជម្ងឺ ឬដំបៅដងខ្លួន
- ជ្រើសរើសកូនត្រីពីអ្នកដាក់លប ទើបមានលក្ខណៈល្អជាងការនេសាទ ដោយឧបករណ៍ផ្សេងៗ
- កូនត្រីដែលដាក់ចិញ្ចឹម ត្រូវមានទំហំប៉ុនមេជើងមនុស្សចាស់
ប្រភេទចំណី និងការផ្តល់ចំណី
- ចំណីត្រីដំរីមាន កន្ទក់ម៉ដ្ឋ លាយជាមួយបាយ កំពឹស ត្រីចង្វារ កណ្តៀរ
- ចំណីដំបូង របស់វា កណ្តៀរ កំពឹសរស់
- កូនត្រីនៅតូច វាចូលចិត្តស៊ីកណ្តៀរណាស់
- ចំណីស្រស់ដូចជា កំពឹស ត្រីចង្វារ គឺលែងចូលទៅក្នុងស្រះតែម្តង
- ចំណីផ្សំបាយ ៣០% បុកលាយជាមួយកន្ទក់ម៉ដ្ឋ ៧០% ហើយពូតជាដុំប៉ុនផ្វិត ២ដុំ/ថ្ងៃ ដាក់ឲ្យស៊ីរៀងរាល់ថ្ងៃ
- ក្រៅពីពូតដុំ ចំណីអាចដាក់រាយក្នុងកញ្ច្រែងពន្លិចទឹកឲ្យវាស៊ី
ការគ្រប់គ្រងនិងការថែទាំ
- ត្រូវផ្លាស់ប្តូរទឹក ១សប្តាហ៍ម្តង ដោយយកទឹកចេញ ៣ធុង រួចបន្ថែមទឹកថ្មី ៣ធុងវិញ
- ការផ្លាស់ប្តូរនេះ ត្រូវធ្វើឡើងនៅរដូវប្រាំង
- នៅពេលដាក់ចំណី គួរគោះធុងឬអ្វីផ្សេងជាសម្លេង ដើម្បីឲ្យត្រីចំណាំសម្លេង ឲ្យវាមកស៊ីចំណី
- ពិនិត្យជុំវិញកន្លែងរណ្តៅ ក្រែងមានកណ្តុរកាយរ៉ូងនៅមាត់រណ្តៅ និងការពារក្រែងមានពស់ចូលស៊ីត្រី
- កុំរុករើ សម្បកកង់ឡាន ដែលធ្វើសម្បុកសម្រាប់ត្រី នៅក្នុងរណ្តៅ
ការប្រមូលផល
- ក្រោយចិញ្ចឹមបាន ៥ខែជាង ត្រីដំរីអាចលូតលាស់លឿន ពី៣០០-៦០០ក្រាម/ក្បាល
- ត្រីដំរី ជាប្រភេទត្រីទឹកសាប មានតម្លៃខ្ពស់លើទីផ្សារ និងជាប្រភេទត្រីនាំចេញ ទៅក្រៅប្រទេសផងដែរ
- តាមសំដីឈ្មួញ ដែលប្រមូលទិញត្រីដំរី នៅខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ត្រីដំរីដែលនាំចេញទៅក្រៅប្រទេសបានតម្លៃថ្លៃ
ចំណាប់អារម្មណ៍
ត្រីដំរី ជាត្រីទឹកសាបមួយប្រភេទ ដែលមានបងប្អូនខ្មែរយើងមួយចំនួនតាមដំំណមមិនទទួលទាន ប៉ុន្តែត្រីនេះមានរសជាតិឆ្ងាញ់ សម្រាប់ពីផ្សារមិនមែនមានតែនៅក្នុងស្រុកយើងទេ វាក៍មានទីផ្សារនៅប្រទេសជិតខាងយើង ដែលមានឈ្មួញទិញទៅលក់បន្ត។ ដូច្នេះ សម្រាប់បងប្អូនស្រលាញ់ការចិញ្ចឹមត្រី អាចសាកល្បងជាមួយមុខរបរចិញ្ចឹមត្រីដំរីនេះបាន ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ និងចូលរួមក្នុងការផ្គត់ផ្គង់ត្រី សម្រាប់ទទួលទានប្រចាំថ្ងៃ។